Trending now

ស្ថានអគ្គកុងស៊ុលអាល្លឺម៉ង់ប្រចាំទីក្រុងហូជីមិញផ្តល់អាហារ ចំនួន ៣០០កញ្ចប់ ដល់ប្រជាជនទីក្រុងហូជីមិញដែលជួបការលំបាក

12:15 | 01/10/2021 ឌីណា

យុគសម័យ - នៅថ្ងៃទី ២៨ ខែកញ្ញា ស្ថានអគ្គកុងស៊ុលនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំនៅទីក្រុង​ហូជីមិញបានផ្តល់អាហារចំនួន ៣០០កញ្ចប់ដល់គ្រួសារនៅទីក្រុង Thu Duc និងនិស្សិតបរទេសនៅខណ្ឌទី ៥ (ទីក្រុង​ហូជីមិញ) ដែលជួបការលំបាក ដោយសារការរីករាលដាលនៃជំងឺកូវីដ ១៩ ។

ការបរិច្ចាកដើម្បីគាំទ្រប្រជាជនដែលរងផលប៉ះពាល់ដោយទឹកជំនន់នៅភាគនិរតីប្រទេសអាល្លឺម៉ង់ ការបរិច្ចាកដើម្បីគាំទ្រប្រជាជនដែលរងផលប៉ះពាល់ដោយទឹកជំនន់នៅភាគនិរតីប្រទេសអាល្លឺម៉ង់
ពិធីទទួលឧបករណ៍ធ្វើតេស្តរកជំងឺកូវីដ ១៩ ចំនួន ២៦.០០០ ឈុត ដែលបរិច្ចាគដោយអាណិកជនវៀតណាមនៅឯប្រទេសអាល្លឺម៉ង់ ពិធីទទួលឧបករណ៍ធ្វើតេស្តរកជំងឺកូវីដ ១៩ ចំនួន ២៦.០០០ ឈុត ដែលបរិច្ចាគដោយអាណិកជនវៀតណាមនៅឯប្រទេសអាល្លឺម៉ង់
ស្ថានអគ្គកុងស៊ុលអាល្លឺម៉ង់ប្រចាំទីក្រុងហូជីមិញផ្តល់អាហារ ចំនួន ៣០០កញ្ចប់ ដល់ប្រជាជនទីក្រុងហូជីមិញដែលជួបការលំបាក
ស្ថានអគ្គកុងស៊ុលនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់នៅទីក្រុងហូជីមិញបានផ្តល់អំណោយដល់ប្រជាជន។

ជាពិសេសស្ថានអគ្គកុងស៊ុលនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំនៅទីក្រុងហូជីមិញ បានផ្តល់អាហារ ១២០កញ្ចប់ដល់ប្រជាជនដែលជួបការលំបាកនៅក្នុងផ្ទះជួល នៅសង្កាត់ Tan Phu និងទីក្រុង Thu Duc ហើយបានផ្តល់អាហារចំនួន ១៨០កញ្ចប់ ដល់និស្សិតឡាវ កម្ពុជានិងវៀតណាម នៅសាលាត្រៀមនៃសាកលវិទ្យាល័យទីក្រុងហូជីមិញ ។

តំណាងក្រុមសប្បុរសជន“ ផ្សារទំនើប​លក់ទំនិញ​ក្នុង​តំលៃ ០ ដុង” ក្រុមជនក្រីក្រក្នុងនាមប្រជាជនក្នុងតំបន់បានថ្លែងអំណរគុណស្ថានអគ្គកុងស៊ុលអាល្លឺម៉ង់ប្រចាំទីក្រុងហូជីមិញដែលបានជួយប្រជាជនក្នុងគ្រាលំបាកនិងជឿជាក់ថា ប្រជាជនទីក្រុងហូជីមិញនឹងជម្នះជំងឺរាតត្បាតជាមួយគ្នា។

ការជួយ​គាំទ្រនេះគឺជាផ្នែកមួយនៃយុទ្ធនាការ “ផ្ទាំងបង្គុំប្រទេសអាល្លឺម៉ងនៅប្រទេសវៀតណាម” (A Piece of Germany in Vietnam) ។ នៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២០ ស្ថានអគ្គកុងស៊ុលអាល្លឺម៉ង់នៅទីក្រុងហូជីមិញបានប្រារព្ធខួបលើកទី ៤៥ នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងអាល្លឺម៉ង់ ដោយចាប់ផ្តើមយុទ្ធនាការ“Ein Stückchen Deutschland / បន្ទះបង្គុំប្រទេសអាល្លឺម៉ង់នៅប្រទេស​វៀតណាម” ។ យុទ្ធនាការនេះមានគោលបំណងបង្ហាញពីចំណងមិត្តភាពជិតស្និទ្ធរបស់ប្រទេសទាំងពីរ ក៏ដូចជាណែនាំនូវទិដ្ឋភាពផ្សេងៗគ្នានៃប្រទេសអាល្លឺម៉ង់ដល់សហគមន៍វៀតណាមនិងបង្កើតទំនាក់ទំនងតភ្ជាប់រវាងអាជីវកម្មនិងអង្គការ។

ស្ថានអគ្គកុងស៊ុលអាល្លឺម៉ង់ប្រចាំទីក្រុងហូជីមិញផ្តល់អាហារ ចំនួន ៣០០កញ្ចប់ ដល់ប្រជាជនទីក្រុងហូជីមិញដែលជួបការលំបាក
កញ្ចប់អាហារទាំងនេះបានរៀបចំឡើងដោយសិក្ខាកាមផ្នែក F&B របស់លោក Francis Van Hoi ហើយបានប្រគល់ជូនអ្នកទទួល ដោយក្រុមអ្នកស្ម័គ្រចិត្ត“ ផ្សារទីនើប​លក់​ទំនិញ​ ០​ ដុង” ជូនជន​ក្រីក្រ ។

ចាប់តាំងពីរលកទី ៤ នៃការរីករាលដាលនៃជំងឺកូវីដ ១៩ បានផ្ទុះឡើងយុទ្ធនាការ“បន្ទះបង្គុំប្រទេស​អាល្លឺម៉ង​នៅប្រទេសវៀតណាម” បានព្រួតដៃគ្នា ដើម្បីថែរក្សាករណីដែល​មានស្ថានភាពលំបាកនៅទីក្រុង​ហូជីមិញ។

មុននេះនៅថ្ងៃទី ១៤ ខែកញ្ញាឆ្នាំ ២០២១ ស្ថានអគ្គកុងស៊ុលអាល្លឺម៉ង់នៅទីក្រុងហូជីមិញបានផ្តល់អាហារថ្ងៃត្រង់ចំនួន ៣០០ កញ្ចប់ដល់គ្រួសារ និស្សិត និងកម្មករដែលកំពុងជួបការលំបាក និង​ករណី​បានទាក់ទង​ជាមួយ​អ្នក​មាន​ជំងឺកូវីដ ១៩ និងអ្នក​ជំងឺ​កូវីដ ១៩ កំពុងបន្តការព្យាបាល នៅតំបន់ដែលបិទខ្ទប់ នៅ​ខណ្ឌ Go Vap និងទីក្រុង Thu Duc (ទីក្រុងហូជីមិញ)។ នៅថ្ងៃទី ១៦ ខែកញ្ញាឆ្នាំ ២០២១ ស្ថានអគ្គកុងស៊ុលអាល្លឺម៉ង់នៅទីក្រុងហូជីមិញបានបន្តផ្តល់អាហារ ៣៨០ កញ្ចប់ដល់គ្រូពេទ្យនិងគិលានុបដ្ឋយិករ នៅមន្ទីរពេទ្យបណ្តោះអាសន្នលេខ ១៣ ស្រុក Binh Chanh (ទីក្រុងហូជីមិញ) ចំណុះមន្ទីរពេទ្យ Viet Duc Ha Noi ដើម្បីសម្តែង​ការដឹងគុណចំពោះគ្រូពេទ្យដែលកំពុងមើលថែទាំនិង​ព្យាលបាលអ្នកជំងឺកូវីដ ១៩ ធ្ងន់ធ្ងរចំនួន ៤០០ នាក់៕

ឌីណា

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម