Trending now

ការបរិច្ចាកដើម្បីគាំទ្រប្រជាជនដែលរងផលប៉ះពាល់ដោយទឹកជំនន់នៅភាគនិរតីប្រទេសអាល្លឺម៉ង់

11:24 | 23/09/2021 ហេង វុធ្ធី

យុគសម័យ - ក្រុមការងារនៃគណៈកម្មការរៀបចំការបរិច្ចាគដើម្បីគាំទ្រដល់ប្រជាជនដែល រងផលប៉ះពាល់ដោយទឹកជំនន់នៅភាគនិរតីនៃប្រទេសអាល្លឺម៉ង់នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម Dong Xuan បានមកដល់ទីក្រុង Mainz - រដ្ឋ Rheinland Pfalz ដែលជារដ្ឋរងផលប៉ះពាល់ខ្លាំងបំផុតនៅក្នុងទឹកជំនន់ថ្មីៗនេះ បានប្រគល់សាច់ប្រាក់ជានិមិត្តរូបចំនួន ៤០.៤៥២,៤០ អឺរ៉ូ។

អតីតយុទ្ធជនជួយតភ្ជាប់សហគមន៍វៀតណាមនៅអាល្លឺម៉ង់ អតីតយុទ្ធជនជួយតភ្ជាប់សហគមន៍វៀតណាមនៅអាល្លឺម៉ង់
ដំណើរទស្សនកិច្ចនៅអឺរ៉ុបរបស់លោកប្រធានរដ្ឋសភាវៀតណាមបង្ហាញគោលនយោបាយសម្បូរបែបនិងឯករាជ្យរបស់វៀតណាម ដំណើរទស្សនកិច្ចនៅអឺរ៉ុបរបស់លោកប្រធានរដ្ឋសភាវៀតណាមបង្ហាញគោលនយោបាយសម្បូរបែបនិងឯករាជ្យរបស់វៀតណាម
ការបរិច្ចាកដើម្បីគាំទ្រប្រជាជនដែលរងផលប៉ះពាល់ដោយទឹកជំនន់នៅភាគនិរតីប្រទេសអាល្លឺម៉ង់
ទិដ្ឋភាពនៃជំនួបនេះ

នេះគឺជាសាច់ប្រាក់ដែលទទួលបានបន្ទាប់ពីយុទ្ធនាការរយៈពេល ២ ខែសម្រាប់ការបរិច្ចាគពីប្រជាជន វៀតណាម ដែលកំពុងធ្វើអាជីវកម្មនៅផ្សារទំនើបដុងស៊ុន (Dong Xuan) រួមទាំងជនបរទេស សមាគមនានានិងសមាជិកសហគមន៍ជនជាតិវៀតណាមដែលកំពុងរស់នៅទីក្រុងប៊ែរឡាំងនិងតំបន់ដទៃទៀតនៅប្រទេសអាល្លឺម៉ង់។

អញ្ជើញថ្លែងនៅក្នុងពិធីទទួលនោះ លោក Randolf Stich បានបង្ហាញពីអារម្មណ៍របស់ខ្លួននៅពេលទទួលបានទឹកប្រាក់ពីសហគមន៍វៀតណាម។ នេះគឺជាទឹកចិត្តចែករំលែកមនោសញ្ចេតនារដ៏ថ្លៃថ្លា និងជាអំណោយជាក់ស្តែងសម្រាប់រដ្ឋាភិបាល និងប្រជាជនដែលទើបតែរងការខូចខាតដោយសារទឹកជំនន់។ លោកក៏បានបង្ហាញអារម្មណ៍របស់លោកថាបេសកកម្មនេះ បានធ្វើដំណើរចម្ងាយជាង ៦០០ គីឡូម៉ែត្រទៅកាន់តំបន់ងាយរងគ្រោះដោយទឹកជំនន់ ដើម្បីផ្តល់ប្រាក់ថ្លែងអំណរគុណដល់សហគមន៍វៀតណាម។ លោក Rand Randolf បានមានប្រសាសន៍ថា “ទន្ទឹមនឹងការគាំទ្រពីប្រជាជនអាឡឺម៉ង់ទឹកប្រាក់នេះ នឹងជួយយើងបានយ៉ាងច្រើនជាពិសេសជាការលើកទឹកចិត្តដល់អាជ្ញាធរនិងប្រជាជននៅទីនេះដើម្បីជម្នះផលវិបាកនៃគ្រោះទឹកជំនន់និងធ្វើអោយជីវភាពរបស់ពួកគេមានស្ថិរភាព” ។

ក្នុងនាមក្រុមការងារនេះ លោកបណ្ឌិតង្វៀនវៀតឌឹក (Nguyen Viet Duc) ប្រធានសមាគមវៀតណាមនៅទីក្រុងប៊ែរឡាំង-ប្រេនដិនប៊ឺក និងលោក ដុងថាញ់ប៊ិញ (Dong Thanh Binhm) តំណាងមជ្ឈមណ្ឌលពាណិជ្ជកម្ម Dong Xuan ក៏បានសម្តែងនូវអារម្មណ៍របស់ខ្លួនចំពោះការខូចខាតយ៉ាងធ្ងន់ធ្ងរទាំងមនុស្សនិងទ្រព្យសម្បត្តិដោយសារទឹកជំនន់ដល់បងប្អូននៅក្នុងមូលដ្ឋាន។ ទន្ទឹមនឹងនេះក្នុងនាមប្រជាជននៅទីនេះលោកទាំងពីរក៏បានថ្លែងអំណរគុណដល់អាល្លឺម៉ង់និងប្រជាជនអាល្លឺម៉ង់ដែលតែងតែគាំទ្រវៀតណាមនិងយកចិត្តទុកដាក់ចំពោះប្រជាជនវៀតណាមដូចជនរួមជាតិរបស់ខ្លួនអញ្ចឹងដែរ៕

ហេង វុធ្ធី

Thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា