Trending now

ពិធីទទួលឧបករណ៍ធ្វើតេស្តរកជំងឺកូវីដ ១៩ ចំនួន ២៦.០០០ ឈុត ដែលបរិច្ចាគដោយអាណិកជនវៀតណាមនៅឯប្រទេសអាល្លឺម៉ង់

20:04 | 08/09/2021 ឌីណា

យុគសម័យ - នៅរសៀលថ្ងៃទី ៧ ខែកញ្ញា នៅរដ្ឋធានី ហាណូយគណៈកម្មាធិការរដ្ឋទទួលបន្ទុក​ជនជាតិវៀតណាមនៅ​ឯបរទេសនិងក្រសួងការបរទេសបានរៀបចំពិធីទទួលឧបករណ៍ធ្វើតេស្តរកជំងឺកូវីដ -១៩ ចំនួន ២៦.០០០ ឈុតដែលប្រគល់ដោយក្រុមគ្រួសាររបស់លោក Tran Dang Khoa (អាណិកជនវៀតណាម​នៅឯប្រទេសអាល្លឺម៉ង់) ជូនដល់បុគ្គលិក មន្ត្រីនៃក្រសួងការបរទេស។

សហគ្រាសរបស់អាណិកជនវៀតណាមនៅឯបរទេសបានបរិច្ចាគគ្រឿងឧបភោក បរិភោក កសិផលនិងម៉ាស់ចំនួន ១ ម៉ឺន ដល់ទីក្រុង Ho Chi Minh សហគ្រាសរបស់អាណិកជនវៀតណាមនៅឯបរទេសបានបរិច្ចាគគ្រឿងឧបភោក បរិភោក កសិផលនិងម៉ាស់ចំនួន ១ ម៉ឺន ដល់ទីក្រុង Ho Chi Minh
អាណិកជនវៀតណាមនៅក្រៅប្រទេសបញ្ជូនអង្ករ ១២ តោនដើម្បីជួយដល់ប្រជាជនទីក្រុងហូជីមិញក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ អាណិកជនវៀតណាមនៅក្រៅប្រទេសបញ្ជូនអង្ករ ១២ តោនដើម្បីជួយដល់ប្រជាជនទីក្រុងហូជីមិញក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩
ពិធីទទួលឧបករណ៍ធ្វើតេស្តរកជំងឺកូវីដ ១៩ ចំនួន ២៦.០០០ ឈុត ដែលបរិច្ចាគដោយអាណិកជនវៀតណាមនៅឯប្រទេសអាល្លឺម៉ង់
គណៈកម្មាធិការរដ្ឋទទួលបន្ទុក​ជនជាតិ​វៀតណាម​នៅឯបរទេសនៃក្រសួងការបរទេសបានរៀបចំពិធីទទួលឧបករណ៍ធ្វើតេស្តរកជំងឺកូវីដ -១៩ ចំនួន ២៦.០០០ ឈុតដែលជាអំណោយរបស់គ្រួសារលោក Tran Dang Khoa (អាណិកជន​វៀតណាម​នៅឯ​ប្រទេសអាល្លឺម៉ង់)

អនុប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុក​ជនជាតិវៀតណាមនៅឯបរទេស លោក Ngo Trinh Ha និងអនុប្រធានការិយាល័យនៃក្រសួងការបរទេស លោក Nguyen Truong Son បានទទួលឧបករណ៍ធ្វើតេស្តចំនួន ២៦,០០០ ឈុតពីលោកស្រី Phan Thuy Thanh ដែលជាតំណាងគ្រួសារលោក Tran Dang Khoa នៅប្រទេស​វៀតណាម។

ក្នុងនាមកម្មាភិបាលនិងបុគ្គលិកនៃក្រសួងការបរទេសនិងថ្នាក់ដឹកនាំនៃគណៈកម្មាធិការរដ្ឋទទួលបន្ទុក​ជនជាតិ​វៀតណាមនៅឯបទេស លោកTrinh Ngo Ha បានថ្លែងអំណរគុណដល់គ្រួសារលោក Tran Dang Khoa ចំពោះមនោសញ្ចេតនានិងការចែករំលែកសម្រាប់កម្មាភិបាលនិងបុគ្គលិកនៃក្រសួងការបរទេស ក្នុង​ការបង្ការនិងប្រយុទ្ធនឹងការរីករាលដាលនៃជំងឺកូវីដ ១៩ ។

លោក Ngo Trinh Ha បានមានប្រសាសន៍ថា នេះគឺជាអំណោយដ៏មានអត្ថន័យនិងជាក់ស្តែង ហើយសង្ឃឹម​ថា បន្តទទួលបានការគាំទ្រពីក្រុមគ្រួសារលោក Dang Khoa ក្នុងការបង្ការនិង​ប្រយុទ្ធនឹងការជំងឺកូវីដ ១៩ របស់ក្រសួងការបរទេសជាពិសេសនិងប្រទេសទាំងមូលនិយាយរួម។

លោកស្រី Phan Thuy Thanh តំណាងក្រុមគ្រួសាររបស់លោក Tran Dang Khoa បាននិយាយថា នេះគឺជាអំណោយដែលបង្ហាញពីទឹកចិត្តរបស់គ្រួសារលោក Khoa ចំពោះ “ យុទ្ធជន​នៅលើសមរភូមិការទូត” ហើយសំខាន់បំផុតនោះគឺការចែករំលែក ការដឹងគុណរបស់គ្រួសារចំពោះមាតុភូមិនិងប្រទេសជាតិ។

នៅក្នុងពិធីនេះលោក Ngo Trinh Ha បានជូនលិខិតដល់តំណាងគ្រួសាររបស់លោកអនុរដ្ឋមន្រ្តីក្រសួងការបរទេស ប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុក​ជនជាតិវៀតណាមនៅឯបរទេស លោក Pham Quang Hieu ដែល​បង្ហាញ​ការថ្លែងអំរណគុណទទួលស្គាល់និងកោតសរសើរចំពោះកាយវិការដ៏ថ្លៃថ្លារបស់គ្រួសារលោកTran Dang Khoa៕

គណៈកម្មាធិការរដ្ឋទទួលបន្ទុក​ជនជាតិ​វៀតណាម​នៅឯបរទេសនៃក្រសួងការបរទេសបានរៀបចំពិធីទទួលឧបករណ៍ធ្វើតេស្តរកជំងឺកូវីដ -១៩ ចំនួន ២៦.០០០ ឈុតដែលជាអំណោយរបស់គ្រួសារលោក Tran Dang Khoa (អាណិកជន​វៀតណាម​នៅឯ​ប្រទេសអាល្លឺម៉ង់)

ឌីណា

Bao Quoc Te

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លើកកម្ពស់តួនាទីជាស្ពានតភ្ជាប់របស់ស្ថាប័នតំណាងវៀតណាមនៅបរទេស
សមាគមមិត្តភាពហាណូយ វៀតណាម-កម្ពុជា៖ ការច្នៃប្រឌិតថ្មីនៃការទូតរវាងប្រជាជន និងប្រជាជននៅឆ្នាំ ២០២៦
ចំណងមិត្តភាពជិតស្និទ្ធជាមួយប្រជាជន - មូលដ្ឋានគ្រឹះនៃកម្លាំងភាពជាអ្នកដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម
ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម៖ ជឿជាក់ថា សមាជជាតិលើកទី១៤ នឹងនាំប្រទេសវៀតណាមឆ្ពោះទៅរកដំណាក់កាលនៃការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព
វៀតណាមផ្ដល់ព័ត៌មានអំពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមទៅកាន់ស្ថាប័នតំណាងការទូតបរទេស