យុគសម័យ - ការសិក្សាស្រាវជ្រាវមួយដែលរៀបចំឡើងដោយ Superdry បានវិភាគទៅលើចំនួនអ្នកចូលមើលមាតិកាដែលមានភ្ជាប់ស្លាក #travel (ការធ្វើដំណើរនៅលើបណ្តាញ Tiktok) ។
![]() |
![]() |
![]() |
យុទ្ធនាការផ្សព្វផ្សាយទេសចរណ៍វៀតណាមនៅលើ បណ្តាញ TikTok |
ការសិក្សាស្រាវជ្រាវនេះបានប្រមូលទិន្នន័យពីប្រទេសចំនួន ១៩៣ ទីក្រុងចំនួន ២៩២ និងគោលដៅទេសចរចំនួន ១.០៩៥ ជុំវិញពិភពលោក។ ផ្អែកលើការស្វែងរកឈ្មោះទីកន្លែងដែលមានភ្ជាប់ស្លាកទេសចរ #travelvietnam ឬ #vietnamtravel
ស្ថិតិបង្ហាញថា វីដេអូអំពីខ្លឹមសារធ្វើដំណើរទេសចរណ៍មានអ្នកចូលមើលកាចំនួន ៤៩,៩ ពាន់លាននាក់ដែលធ្វើឱ្យប្រទេស ទីក្រុងនិងគោលដៅទេសចរណ៍ជុំវិញពិភពលោកកាន់តែស្គាល់ដល់យ៉ាងទូលំទូលាយ។ ក្នុងចំណោមចំនួនអ្នកចូលមើលជិត ៥០ ពាន់លានលើកនៃវីដេអូធ្វើដំណើរដោយអ្នកប្រើប្រាស់ Tiktok ទូទាំងពិភពលោកប្រទេសវៀតណាមជាប់ចំណាត់ថ្នាក់លេខ ៦ ក្នុងចំណោមប្រទេសទាំង ២៥ ហើយទីក្រុង Ho Chi Minhជាប់ចំណាត់ថ្នាក់ទី ៥ ក្នុងចំណោមទីក្រុងទាំង ២៥ ដែលមានអ្នកមើលច្រើនជាងគេ។
![]() |
ទីក្រុងហូជីមិញជាប់ចំណាត់ថ្នាក់ទី ៥ ក្នុងចំណោមទីក្រុងចំនួន ២៥ ដែលមានអ្នកចូលមើលច្រើនជាងគេនៅលើ Tiktok ទាក់ទងនឹងវីដេអូទេសចរ។ |
ចំពោះទីក្រុងដែលមានអ្នកចូលមើលច្រើនជាងគេបំផុតនៅលើ Tiktok គឺទីក្រុង ញូវយ៉ក (សហរដ្ឋអាមេរិក) ជាប់ចំណាត់ថ្នាក់លេខ ១ ដោយមានអ្នកចូលមើល ១១៤ លាននាក់ បន្ទាប់មកគឺទីក្រុងសេអ៊ូល (កូរ៉េខាងត្បូង) ឌូបៃ (អារ៉ាប់រួម) ហ្សាកាតា (ឥណ្ឌូនេស៊ី) ។ ទីក្រុង Ho Chi Minh ជាប់ចំណាត់ថ្នាក់ទី ៥ ក្នុងចំណាត់ថ្នាក់នេះដែលមានចំនួនអ្នកចូលមើល ៣២.៦ លាននាក់ ខ្ពស់ជាងប៉ារីស (បារាំង) ដែលមានចំនួនអ្នកចូលមើលចំនួន ២៧.២ លាននាក់៕

vov
មតិពីមិត្តអ្នកអាន