យុគសម័យ - ការប្រកួតកីឡាវាយកូនគោល “ ពានង្វាន់ឯកអគ្គរដ្ឋទូតវៀតណាម ឆ្នាំ២០២១” បានប្រព្រឹត្តទៅ នៅថ្ងៃទី ២៧ ខែកញ្ញានៅទីលានវាយកូនគោល Hulencourt នៃប្រទេសបែលហ្ស៊ិក។ គោលបំណងនៃការប្រកួតនេះគឺដើម្បីរៃអង្គាសប្រាក់ដើម្បីជួយឧបត្ថម្ភជនរងគ្រោះដោយសារជាតិគីមីពុលពណ៌លឿងទុំ នៅទីក្រុង Hoi An។
![]() |
![]() |
![]() |
លោកស្រី Chris Geyskens ជាសហគ្រិនម្នាក់ប្រធានសាខាបែលហ្ស៊ិកនៃសមាគមជនរងគ្រោះដោយសារជាតិគីមីពុលពណ៌លឿងទុំ Hoi An - វៀតណាមបានថ្លែងនៅក្នុងពិធីប្រគល់ពានរង្វាន់នេះ។ (រូបថត៖ Huong Giang/VNA) |
នេះគឺជាការប្រកួតរៀបចំឡើងជាប្រចាំឆ្នាំ ដោយស្ថានទូតវៀតណាមប្រចាំនៅបែលហ្ស៊ិកនិង Luxembourg - ស្ថានបេសកកម្មវៀតណាមប្រចាំសហភាពអឺរ៉ុប (EU) សហការជាមួយលោកស្រី Chris Geyskens ជាសហគ្រិនម្នាក់ និងជាប្រធានសាខាបែលហ្ស៊ិកនៃសមាគមជនរងគ្រោះដោយសារជាតិគីមីពុលពណ៌លឿងទុំ Hoi An - វៀតណាមបានរៀបចំ។
អញ្ជើញចូលរួមក្នុងការប្រកួតនៅឆ្នាំនេះមានកីឡាករវាយកូនគោលមិនអាជីពប្រមាណ ៥០ នាក់ដែលជាអាណិកជនវៀតណាម សហគ្រិន មន្ត្រីការទូត ... នៅក្នុងប្រទេសសាមីនិងប្រទេសជិតខាងមួយចំនួន។
លោកស្រី Chris Geyskens បាននិយាយថា នៅឆ្នាំ ២០១៥ សមាគមជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំនៅទីក្រុង Hoi An បានយល់ព្រមបង្កើតសាខានៅប្រទេសបែលហ្ស៊ិក ហើយលោកស្រីបានអញ្ជើញឱ្យធ្វើជាប្រធាន ក្នុងគោលបំណងរួមចំណែកក្នុងការកៀរគរអង្គការ បុគ្គលនិងសប្បុរសជននៅប្រទេសបែលហ្ស៊ិកនិងប្រទេសដទៃទៀត ដើម្បីជួយជនរងគ្រោះនៅទីក្រុង Hoi An។ ចាប់តាំងពីពេលនោះមក លោកស្រីមានគំនិតផ្តួចផ្តើមរៀបចំការប្រកួតកីឡាវាយកូនគោលជាប្រចាំឆ្នាំពានរង្វាន់ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសប៊ែលហ្សិក ដើម្បីរៃអង្គាសថវិកាសម្រាប់សមាគមជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំ នៅទីក្រុង Hoi An។
![]() |
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប៊ែលហ្សិក លោក Nguyen Van Thao ប្រគល់ពានរង្វាន់ជូនកីឡាករវាយកូនហ្គោលដែលឈ្នះ។ (រូបថត៖ Huong Giang/VNA) |
ក្រៅពីការប្រកួតវាយកូនគោល លោកស្រី Chris បានរៀបចំកម្មវិធីលក់ទំនិញសប្បុរសធម៌ ដើម្បីបង្កើនប្រាក់ចំណូលជួយជនរងគ្រោះដោយសាជាតិគីមីពុលពណ៌លឿងទុំ។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំព្រះរាជាណាចក្រប៊ែលហ្ស៊ិកនិង Luxembourg - ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅសហភាពអឺរ៉ុប លោក Nguyen Van Thao បានសង្កត់ធ្ងន់ថា ការប្រកួតវាយកូនគោលឯកអគ្គរដ្ឋទូតគឺជាសកម្មភាពដ៏មានអត្ថន័យមួយដែលជំរុញឱ្យជនជាតិវៀតណាមនៅឯបរទេសឆ្ពោះទៅកាន់ស្រុកកំណើតនិងប្រទេសជាតិវិញ ទាក់ទាញមិត្តភក្តិប៊ែលហ្សិកដែលស្រឡាញ់វៀតណាមព្រួតដៃនិងគាំទ្រជនរងគ្រោះដោយសារសង្គ្រាមនៅវៀតណាម ហើយជួយពួកគេជំនះការលំបាកនិងក្រោកឈរឡើងក្នុងជីវិត។
ឆ្នាំនេះក្រៅពីការរៃអង្គាសថវិកាដើម្បីជួយជនរងគ្រោះដោយសារជាតិគីមីពុលពណ៌លឿងទុំ ការប្រកួតកីឡាវាយកូនហ្កោល“ ពានង្វាន់ឯកអគ្គរដ្ឋទូតវៀតណាម ឆ្នាំ២០២១” បានលើកកម្ពស់រូបភាពប្រទេសនិងប្រជាជនវៀតណាមផងដែរ។ ទន្ទឹមនឹងនេះរួមចំណែកលើកកម្ពស់ការផ្លាស់ប្តូរពាណិជ្ជកម្មនិងជំរុញការវិនិយោគរបស់សហគ្រាសបែលហ្ស៊ិកនិងអឺរ៉ុបទៅកាន់ប្រទេសវៀតណាម៕

Bao Tin tuc
មតិពីមិត្តអ្នកអាន