Trending now

សហព័ន្ធអតីតយុទ្ធជនអ៊ុយក្រែនបានចេញសេចក្តីថ្លែងការណ៍គាំទ្រជនរងគ្រោះ ដោយសារធាតុគីមីពុលពណ៌លឿងទុំ នៅប្រទេសវៀតណាម

21:03 | 26/05/2021 ឌីណា

យុគសម័យ - សហព័ន្ធអតីតយុទ្ធជនអ៊ុយក្រែនបានប្រកាសទំនាក់ទំនងសាមគ្គីភាពយ៉ាងជ្រាលជ្រៅជាមួយលោកស្រី Tran To Nga និងជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿង ក្នុងការតស៊ូតាមផ្លូវច្បាប់ប្រឆាំងនឹងក្រុមហ៊ុនផលិតសារធាតុគីមីពុលអាមរិកចំនួន ១៤ ។

សារព័ត៌មានអាល្លឺម៉ង់៖ សារធាតុគីមីពុលពណ៌លឿងទុំ/dioxon បង្កឡើងផលវិបាកនៅវៀតណាម សារព័ត៌មានអាល្លឺម៉ង់៖ សារធាតុគីមីពុលពណ៌លឿងទុំ/dioxon បង្កឡើងផលវិបាកនៅវៀតណាម
ការគាំទ្រចំពោះករណីបណ្ដឹងរបស់លោកស្រី To Nga ដែលទាមទារយុត្តិធម៌សម្រាប់ជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំ ការគាំទ្រចំពោះករណីបណ្ដឹងរបស់លោកស្រី To Nga ដែលទាមទារយុត្តិធម៌សម្រាប់ជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំ

នៅក្នុងសេចក្តីថ្លែងការណ៍ផ្ញើទៅស្ថានទូតសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅប្រទេសអ៊ុយក្រែន; សមាគមអតីតយុទ្ធជនវៀតណាម សមាគមជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំ / Dioxin នៅប្រទេសវៀតណាម សម្ព័ន្ធអង្គការមិត្តភាពវៀតណាមបានបញ្ជាក់ថា៖

សហព័ន្ធអតីតយុទ្ធជនអ៊ុយក្រែនបានចេញសេចក្តីថ្លែងការណ៍គាំទ្រជនរងគ្រោះ ដោយសារធាតុគីមីពុលពណ៌លឿងទុំ នៅប្រទេសវៀតណាម

សេចក្តីប្រកាសរបស់សហព័ន្ធអតីតយុទ្ធជនអ៊ុយក្រែនបង្ហាញពីការយកចិត្តទុកដាក់ ចែករំលែករបស់អតីតយុទ្ធជនអ៊ុយក្រែនចំពោះជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំ / Dioxin នៅប្រទេសវៀតណាម ក៏ដូចជាសាមគ្គីភាពអន្តរជាតិដ៏អស្ចារ្យរបស់ប្រជាជននៃប្រទេសទាំងពីរ។

“ សហព័ន្ធអតីតយុទ្ធជនអ៊ុយក្រែន អង្គការអតីតយុទ្ធជនក្នុងសង្គ្រាមពិភពលោកលើកទី ២ សង្គ្រាមក្នុងតំបន់កងកម្លាំងថែរក្សាសន្តិភាពអ៊ុយក្រែន​ និងអ្នកដែលចូលរួមក្នុងសកម្មភាពប្រឆាំងភេរវកម្ម ហើយអស់រយៈពេលជាង ២៧ ឆ្នាំ តំណាងឱ្យប្រទេសអ៊ុយក្រែននៅក្នុងសហព័ន្ធអតីតយុទ្ធជនពិភពលោក (WVF-FMAC) អន្តរជាតិ។ សហព័ន្ធអន្តរជាតិអ្នកតស៊ូ - សមាគមអតីតយុទ្ធជនដើម្បីសន្តិភាព (SPIA) ប្រឆាំងហ្វាស៊ីស (SPIA) ក៏ដូចជាកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាមួយសមាគមអតីតយុទ្ធជនវៀតណាម នៅប្រទេសអ៊ុយក្រែនដឹកនាំដោយលោក Nguyen Van Loan នៅថ្ងៃនេះបានបញ្ជាក់ជាថ្មីអំពីសាមគ្គីភាពក្នុងការដាក់ពាក្យបណ្តឹងដោយលោកស្រី Tran To Nga និងជនរងគ្រោះ ដោយសារធាតុគីមីពុលពណ៌លឿងទុំ នៅប្រទេសវៀតណាម ដើម្បីប្រឆាំងនឹងក្រុមហ៊ុនផលិតសារធាតុគីមីពុលអាមេរិកចំនួន ១៤។ ផលិតផលធាតុគីមីពុលពណ៌លឿងទុំ / dioxin ក្នុងសង្គ្រាមនៅប្រទេសវៀតណាមត្រូវបានបាញ់ដោយយន្តហោះអាមេរិករាប់រយតោននៅលើទឹកដីវៀតណាមនិងបន្សល់ទុកនូវផលវិបាកយ៉ាងធ្ងន់ធ្ងរដល់ប្រជាជនវៀតណាម។

តាមព័ត៌មានអំពីការបណ្តឹងរបស់លោកស្រី Tran To Nga និងជនរងគ្រោះដោយសារធាតុគីមី ពុលពណ៌លឿងទុំ នៅប្រទេសវៀតណាម ប្រឆាំងនឹងក្រុមហ៊ុនផលិតសារធាតុគីមីពហុអាមេរិកចំនួន ១៤ ដែលផ្សព្វផ្សាយនៅលើទស្សនាវដ្តីយុគសម័យនិងទីភ្នាក់ងារសារព័ត៌មានអន្តរជាតិដទៃទៀត លោក Nguyen Van Loan ប្រធានសមាគមន៍អតីតយុទ្ធជន​វៀតណាមនៅប្រទេសអ៊ុយក្រែនបាន​និយាយឲ្យដឹងថា “ សហព័ន្ធអតីតយុទ្ធជនអ៊ុយក្រែនដែលជាមិត្តភក្តិរបស់សមាគមអតីតយុទ្ធជនវៀតណាមនៅប្រទេសអ៊ុយក្រែន បានមើលឃើញថា សេចក្តីសម្រេចរបស់តុលាការនៅទីក្រុងប៉ារីសជាថ្មីម្តងទៀតបានបោះបង់ចោលការដាក់ពាក្យបណ្តឹងរបស់លោកស្រី Tran To Nga ទោះបីប្រជាជនវៀតណាមរាប់លាននាក់មកទល់ពេលនេះនៅតែទទួលរងនូវផលវិបាកយ៉ាងធ្ងន់ធ្ងរនៃសង្គ្រាមគីមីដែលអនុវត្តដោយយោធាអាមេរិក ក្នុងអំឡុងសង្គ្រាមវៀតណាម សហព័ន្ធអតីតយុទ្ធជនអ៊ុយក្រែនបានគាំទ្រដល់ជនរងគ្រោះដោយសារធាតុគីមីពុល ពណ៌លឿង នៅប្រទេសវៀតណាម” ។

សហព័ន្ធអតីតយុទ្ធជនអ៊ុយក្រែនបានចេញសេចក្តីថ្លែងការណ៍គាំទ្រជនរងគ្រោះ ដោយសារធាតុគីមីពុលពណ៌លឿងទុំ នៅប្រទេសវៀតណាម
លោកស្រី Tran To Nga ដើរជាមួយជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំ នៅប្រទេសវៀតណាម។

បច្ចុប្បន្ននេះ នៅក្នុងសហព័ន្ធអតីតយុទ្ធជនអ៊ុយក្រែនមានអតីតទីប្រឹក្សាយោធានិងអ្នកជំនាញចំនួន ៥១៨ នាក់ដែលបានធ្លាប់ទៅកាន់និងជួយវៀតណាមក្នុងសង្គ្រាម។ ព្រឹត្តិការណ៍នានាដែលរៀបចំឡើងដោយស្ថានទូតនិងសមាគមអតីតយុទ្ធជនវៀតណាមនៅអ៊ុយក្រែនបានអញ្ជើញតំណាងអតីតយុទ្ធជនអ៊ុយក្រែនវ័យចំណាស់ចូលរួម ហើយនៅក្នុងពិធីបុណ្យធំបានផ្ញើអំណោយទៅកាន់អតីតយុទ្ធជនវ័យចំណាស់អ៊ុយក្រែន ផងដែរ។ សមាគមអតីតយុទ្ធជនវៀតណាមនៅអ៊ុយក្រែនរួមជាមួយសហព័ន្ធអតីតយុទ្ធជនអ៊ុយក្រែនបានរៀបចំប្រកបដោយជោគជ័យជំនួបប្រាស្រ័យចំនួនពីរគឺ “ ជួបនិងផ្លាស់ប្តូរមិត្តភាពរវាងសមាគមន៍អតីតយុទ្ធជនអ៊ុយក្រែននិងវៀតណាម ក្នុងឆ្នាំ ២០១៧ និង ក្នុង២០១៨ ដែលរាល់ពេលមានអតីតយុទ្ធជនជាង ១០០ នាក់មកពីប្រទេសទាំងពីរបានចូលរួម។

សហព័ន្ធអតីតយុទ្ធជនអ៊ុយក្រែនបានចេញសេចក្តីថ្លែងការណ៍គាំទ្រជនរងគ្រោះ ដោយសារធាតុគីមីពុលពណ៌លឿងទុំ នៅប្រទេសវៀតណាម
សហព័ន្ធអតីតយុទ្ធជនអ៊ុយក្រែនទាំងអស់គឺជាមិត្តរបស់សមាគមអតីតយុទ្ធជនវៀតណាមនៅអ៊ុយក្រែននិងប្រជាជនវៀតណាម។

អតីតយុទ្ធជនវៀតណាមក៏ចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពដែលរៀបចំឡើងដោយសមាគមអតីតយុទ្ធជនអ៊ុយក្រែន ដូចជា កម្មវិធីចម្រៀងរបស់ទាហាន សិក្ខាសាលាអបអរខួបលើកទី ៧០ នៃទិវាប្រជាជនអ៊ុយក្រែនចូលរួមក្នុងសង្គ្រាមនិងព្រឹត្តិការណ៍ពិភពលោក…។ ក្នុងឱកាស“ ទិវាអតីតយុទ្ធជនអ៊ុយក្រែន” នាឆ្នាំ ២០១៩ សមាគមអតីតយុទ្ធជនវៀតណាមនៅអ៊ុយក្រែននិងសហព័ន្ធអតីតយុទ្ធជនអ៊ុយក្រែនបានរៀបចំគណៈប្រតិភូអតីតយុទ្ធជនអ៊ុយក្រែនចំនួន ៣០ ទៅទស្សនារោងចក្រផលិតអាហាររហ័ស Rollton ដែលវិនិយោគដោយជនជាតិវៀតណាមនៅអ៊ុយក្រែន៕

ឌីណា

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី