Trending now

សារព័ត៌មានអាល្លឺម៉ង់៖ សារធាតុគីមីពុលពណ៌លឿងទុំ/dioxon បង្កឡើងផលវិបាកនៅវៀតណាម

17:59 | 11/05/2021

សារធាតុគីមីពុលពណ៌ លឿងទុំ/dioxin បានវាយប្រហារដោយផ្ទាល់លើប្រព័ន្ធហ្សែន បណ្ដាលឲ្យមនុស្សរាប់ សែននាក់បានស្លាប់និងរាប់លាននាក់ទៀតរងជម្ងឺ។ រហូតមកដល់បច្ចុប្បន្ននេះ សូម្បីតែ ជំនាន់ទី ៤ក្រោយពីសង្គ្រាមនៅវៀតណាម នៅតែមានទារកប្រមាណ ៦០០០ នាក់ ជារៀងរាល់ឆ្នាំ ដែលរងភាពមិនប្រក្រតីពីកំណើតឬជម្ងឺធ្ងន់ធ្ងរ។

ការគាំទ្រចំពោះករណីបណ្ដឹងរបស់លោកស្រី To Nga ដែលទាមទារយុត្តិធម៌សម្រាប់ជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំ ការគាំទ្រចំពោះករណីបណ្ដឹងរបស់លោកស្រី To Nga ដែលទាមទារយុត្តិធម៌សម្រាប់ជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំ
បន្តជំរុញយ៉ាងខ្លាំងក្លានូវចលនា “ធ្វើសកម្មភាពដើម្បីជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំនៅវៀតណាម” បន្តជំរុញយ៉ាងខ្លាំងក្លានូវចលនា “ធ្វើសកម្មភាពដើម្បីជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំនៅវៀតណាម”


កាសែត Frankfurter Rundschau (FR) របស់អាល្លឺម៉ង់នៅថ្ងៃទី៩ ខែឧសភា បាន បង្ហោះអត្ថបទសរសេររបស់អ្នកនិពន្ធ Stefan Brandle ស្ដីពីរឿងក្ដីនៅបារាំងរបស់ លោកស្រី Tran To Nga ដែលដាក់ពាក្យបណ្ដឹងបណ្ដាក្រុមហ៊ុនដែលបានផលិតសារ ធាតុគីមីពុលពណ៌លឿងទុំ/dioxin សម្រាប់កងទ័ពអាមេរិកប្រើប្រាស់ក្នុងសង្គ្រាមនៅ វៀតណាម។ អត្ថបទនេះបានសង្កត់ធ្ងន់ថា សារធាតុពុលនេះ នៅតែបង្កឡើងផលវិបាក នៅវៀតណាមរហូតមកដល់ពេលនេះ។

លោកស្រី Tran To Nga នៅក្នុងកិច្ចសន្ទនាមួយនៅទីក្រុងប៉ារីសស្ដីពីផលប៉ះពាល់បង្កឡើងដោយសារធាតុគីមីពុលពណ៌លឿងទុំ/dioxin ទៅលើមនុស្សនិងបរិស្ថានវៀតណាម ជាពិសេសគឺរាល់ជម្ងឺដែលរូបលោកស្រីផ្ទាល់ទទួលរង។ (រូបថត៖ TTXVN)
លោកស្រី Tran To Nga នៅក្នុងកិច្ចសន្ទនាមួយនៅទីក្រុងប៉ារីសស្ដីពីផលប៉ះពាល់បង្កឡើងដោយសារធាតុគីមីពុលពណ៌លឿងទុំ/dioxin ទៅលើមនុស្សនិងបរិស្ថានវៀតណាម ជាពិសេសគឺរាល់ជម្ងឺដែលរូបលោកស្រីផ្ទាល់ទទួលរង។ (រូបថត៖ TTXVN)
សារព័ត៌មានអាល្លឺម៉ង់៖ សារធាតុគីមីពុលពណ៌លឿងទុំ/dioxon បង្កឡើងផលវិបាកនៅវៀតណាម

អត្ថបទសរសេរឲ្យដឹងថា ចាប់ពីឆ្នាំ១៩៦១ដល់ឆ្នាំ១៩៧១ អាមេរិកបានប្រើប្រាស់ សារធាតុគីមីពុល ពណ៌លឿងទុំ/dioxin ប្រមាណ៤៦លានលីត្រ ដែលបានផលិតដោយ ក្រុមហ៊ុនសារធាតុគីមីអាមេរិក ក្នុងនោះមានក្រុមហ៊ុន Monsanto ដែលសព្វថ្ងៃចំណុះ កម្មសិទ្ធិសម្ព័ន្ធក្រុមហ៊ុនសារធាតុគីមី Bayer របស់ អាល្លឺម៉ង់។ សារធាតុគីមីពុលពណ៌ លឿងទុំ/dioxin បានវាយប្រហារដោយផ្ទាល់លើប្រព័ន្ធហ្សែន បណ្ដាលឲ្យមនុស្សរាប់ សែននាក់បានស្លាប់និងរាប់លាននាក់ទៀតរងជម្ងឺ។ រហូតមកដល់បច្ចុប្បន្ននេះ សូម្បីតែ ជំនាន់ទី៤ក្រោយពីសង្គ្រាមនៅវៀតណាម នៅតែមានទារកប្រមាណ ៦០០០ នាក់ ជារៀងរាល់ឆ្នាំ ដែលរងភាពមិនប្រក្រតីពីកំណើតឬជម្ងឺធ្ងន់ធ្ងរ។

គួរជម្រាបបន្ថែមទៀតថា នៅឆ្នាំ១៩៨៤ អតីតទាហានអាមេរិកចូលរួមសង្គ្រាម នៅវៀតណាមដែលត្រូវឆ្លងសារធាតុគីមីពុលពណ៌លឿងទុំ/dioxin ត្រូវបានសង សំណងជាទឹកប្រាក់ជិត១៨០លានដុល្លាអាមេរិក ប៉ុន្តែជនរងគ្រោះវៀតណាមដោយ សារធាតុគីមីពុលនេះ បែរជាមិនធ្លាប់ត្រូវបានផ្ដល់សំណងឡើយ។ លោកស្រី Tran To Nga បានដាក់ពាក្យបណ្ដឹងក្រុមហ៊ុនសារធាតុគីមីចំនួន១៤របស់អាមេរិក ជូនតុលាការ Evry នៅតំបន់ភាគខាងត្បូងប្រទេសបារាំងដែលគាត់កំពង់រស់នៅ។ តុលាការនេះ គ្រោងនឹងចេញសាលក្រមនាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១៕

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី