Trending now

ការគាំទ្រចំពោះករណីបណ្ដឹងរបស់លោកស្រី To Nga ដែលទាមទារយុត្តិធម៌សម្រាប់ជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំ

22:45 | 31/01/2021

ការឆ្លងសារធាតុគីមីពុលពណ៌លឿងទុំបានបណ្ដាលឲ្យលោកស្រីបាត់បង់កូនដំបូងដោយសារតែមានជម្ងឺបេះដូង ហើយកូនស្រីទាំង២នាក់នៅពេលក្រោយនិងចៅៗ ក៏ទទួលរងពិការភាពពីកំណើតផងដែរ។

លោកស្រី Tran To Nga (នៅខាងស្ដាំ)។ (រូបថត៖ TTXVN)

នារសៀលថ្ងៃទី៣០ មករា មនុស្សរាប់រយនាក់បានប្រមូលផ្ដុំគ្នានៅរដ្ឋធានីប៉ារីស ប្រទេសបារាំង ដើម្បីសម្ដែងនូវការគាំទ្រចំពោះជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំ/dioxin ក្នុងសង្គ្រាមវៀត ណាម ក្រោយពីតុលាការទីក្រុង Evry (ជាយទីក្រុងប៉ារីស) បានបើកសវនាការពាក់ព័ន្ធដល់ការដាក់ពាក្យបណ្ដឹងរបស់លោកស្រី Tran To Nga ជនជាតិបារាំងដើមកំណើតវៀតណាម ប្រឆាំងនឹងក្រុមហ៊ុនផលិតសារធាតុគីមីពុលដែលបានប្រើប្រាស់ដោយកងទ័ពអាមេរិក។

លោកស្រី Tran To Nga អាយុ ៧៨ ឆ្នាំ បានឆ្លងសារធាតុគីមីពុលពណ៌លឿងទុំនៅឆ្នាំ១៩៦៦ នៅពេលដែលលោកស្រីជាអ្នកយកព័ត៌មាននៅវៀតណាម។ ការឆ្លងសារធាតុគីមីពុលពណ៌លឿងទុំបានបណ្ដាលឲ្យលោកស្រីបាត់បង់កូនដំបូងដោយសារតែមានជម្ងឺបេះដូង ហើយកូនស្រីទាំង២នាក់នៅពេលក្រោយនិងចៅៗរបស់លោកស្រី ក៏ទទួលរងភាពមិនប្រក្រតីពីកំណើតផងដែរ។ នៅឆ្នាំ២០១៤ លោកស្រី To Nga បានដាក់ពាក្យបណ្ដឹងនៅបារាំង ប្រឆាំងនឹងក្រុមហ៊ុនផលិតសារធាតុគីមីពុលពណ៌លឿងទុំរបស់អាមេរិក រួមមានក្រុមហ៊ុនពហុជាតិ Dow Chemical និងក្រុមហ៊ុន Monsanto ដែលសព្វថ្ងៃចំណុះកម្មសិទ្ធិរបស់សម្ព័ន្ធក្រុមហ៊ុន Bayer របស់អាល្លឺម៉ង់។ លោកស្រី To Nga បានទាមទារឲ្យសងសំណងការខូចខាតលើបញ្ហាសុខភាព រួមទាំងជម្ងឺមហារីកនិងភាពមិនប្រក្រតីរបស់កូនៗ។ ប្រសិនបើតុលាការបារាំងចេញសាលក្រមជាវិជ្ជមានចំពោះលោកស្រីរូបនេះ គាត់នឹងក្លាយទៅជាជនរងគ្រោះដោយសារធាតុគីមីពុល dioxin ដើមដំបូងនៅវៀតណាម ដែលទទួលបានសំណង៕

(ប្រភពព័ត៌មាន: vov)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម