Trending now

ហេតុផល ចំនួន៦ យ៉ាង ដែលធ្វើឱ្យខេត្តក្វាងនិញជាគោលដៅទេសចរណ៍គួរឲ្យរំពឹងទុកបន្ទាប់ពីបាត់មុខអស់ជាច្រើនថ្ងៃ

12:32 | 24/09/2021 ហេង វុធ្ធី

យុគសម័យ - ខុសពីទិដ្ឋភាពរស់រវើកធម្មតានៃគោលដៅទេសចរណ៍លេខមួយនៅភាគខាងជើងវៀតណាម ខេត្តក្វាងនិញ (Quang Ninh) ឆ្នាំនេះមានភាពស្ងប់ស្ងាត់ដោយសារជំងឺកូវីដ-១៩ ប៉ុន្តែតំបន់បេតិកភណ្ឌនេះនៅតែធ្វើឱ្យភ្ញៀវទេសចររងចាំយ៉ាងខ្លាំងនៅពេលដែលអាកាសធាតុប្រែទៅជាសរទរដូវ។

ខេត្តក្វាងនិញ (Quang Ninh) ផ្តោតលើការទាក់ទាញវិនិយោគចូលក្នុងប្រព័ន្ធកំពង់ផែសមុទ្រ ខេត្តក្វាងនិញ (Quang Ninh) ផ្តោតលើការទាក់ទាញវិនិយោគចូលក្នុងប្រព័ន្ធកំពង់ផែសមុទ្រ
វៀតណាមបានបង្កើតឡើងជាផ្លូវការតំបន់សេដ្ឋកិច្ចជាប់ឆ្នេរសមុទ្រ Quang Yen  ខេត្ត Quang Ninh វៀតណាមបានបង្កើតឡើងជាផ្លូវការតំបន់សេដ្ឋកិច្ចជាប់ឆ្នេរសមុទ្រ Quang Yen ខេត្ត Quang Ninh
ហេតុផល ចំនួន៦ យ៉ាង ដែលធ្វើឱ្យខេត្តក្វាងនិញជាគោលដៅទេសចរណ៍គួរឲ្យរំពឹងទុកបន្ទាប់ពីបាត់មុខអស់ជាច្រើនថ្ងៃ
ឈូងសមុទ្រហាឡុង (Ha Long)

ឈូងសមុទ្រហាឡុង (Ha Long) មានទេសភាពស្រស់ស្អាតដូចក្នុងសុបិននាពេលរដូវស្លឹកឈើជ្រុះពណ៌ខៀវរំកិលមកដល់

កាលពីខែមិថុនាឆ្នាំមុន គេហទំព័រទេសចរណ៍ដ៏ល្បីលើពិភពលោក Touropia បានបោះឆ្នោតឆ្នេរខ្សាច់ស្អាតបំផុតទាំង ១០ នៅលើភពផែនដី ហើយឈូងសមុទ្រហាឡុង ឈរនៅចំណាត់ថ្នាក់កំពូល។ កាលពីមុនឆ្នេរសមុទ្របៃតងចាស់ដ៏អស្ចារ្យក្នុងចំណោមភ្នំថ្មកំបោរ និងព្រៃធម្មជាតិបានធ្វើឲ្យភ្ញៀវទេសចរអន្តរជាតិ «ទាក់ចិត្តយ៉ាងខ្លាំង» ម្តងហើយម្តងទៀតនៅក្នុងចំណាត់ថ្នាក់ជាច្រើន ដូចជាតំបន់បេតិកភណ្ឌយូណេស្កូ ដែលគួរអោយចាប់អារម្មណ៍បំផុតទាំង ១០ នៅតំបន់អាស៊ី និង ស្ថិតនៅក្នុងគោលដៅទេសចរណ៍កំពូលទាំង ២៩ នៅអាស៊ីអាគ្នេយ៍ និងជាកន្លែងដែលភ្ញៀវទេសចរគួរទៅទស្សនាម្តងក្នុងជីវិតរបស់ពួកគេកំពូលអច្ឆរិយៈធម្មជាតិដ៏ស្រស់ស្អាតបំផុតទាំង ៥០ នៅលើពិភពលោក…រដូវស្លឹកឈើជ្រុះក៏ជាពេលវេលាដ៏ល្អមួយដើម្បីកោតសរសើររូងភ្នំថ្មកំបោរដ៏អស្ចារ្យនិងឆ្លងបទពិសោធន៍ជីវិតអ្នកនេសាទដ៏គួរឱ្យរំភើបចិត្តនៅលើរថភ្លើងពេលយប់នៅក្នុងភូមិនេសាទបែបជនបទ ឬមើលមន្តអាគម ទិដ្ឋភាពពេលរាត្រីនៃឈូងសមុទ្រនៅពេលដែលពន្លឺព្រះច័ន្ទស្រអាប់រស្មីកំពុងចែងចាំងពន្លឺនៅឯនាយ ។

ហេតុផល ចំនួន៦ យ៉ាង ដែលធ្វើឱ្យខេត្តក្វាងនិញជាគោលដៅទេសចរណ៍គួរឲ្យរំពឹងទុកបន្ទាប់ពីបាត់មុខអស់ជាច្រើនថ្ងៃ
Sun World Halong Complex- ចុងបញ្ចប់នៃភាពស្រស់ស្រាយ

Sun World Halong Complex- ជើងមេឃនៅឯនាយនៃភាពស្រស់ស្រាយ

ក្នុងប៉ុន្មានថ្ងៃនៃការរក្សាគម្លាតសង្គម មជ្ឈមណ្ឌលកម្សាន្តសាន់វើលហាឡុង (Sun World Halong Complex ) ក៏ជាមូលហេតុនៃការគាប់ចិត្តរបស់ភ្ញៀវទេសចរផងដែរ។ គ្រាដ៏រំជើបរំជួលចិត្តរវាងពិភពហ្គេមគួរឱ្យរំភើបនៅសួននាគ – Dragon Park ឬលេងល្បែងលេងទឹកគួរឱ្យរំភើបចំនួន ១២ នៅឧទ្យាន Typhoon Water Park ជាដើម។ អ្នកទាំងអស់គ្នានៅតែរង់ចាំអ្នកជាមួយនឹងរូបរាងថ្មីស្រឡាងកាន់តែទាក់ទាញពណ៌បៃតងនិងបទពិសោធន៍ដែលមិនអាចស្មានដល់។

ហេតុផល ចំនួន៦ យ៉ាង ដែលធ្វើឱ្យខេត្តក្វាងនិញជាគោលដៅទេសចរណ៍គួរឲ្យរំពឹងទុកបន្ទាប់ពីបាត់មុខអស់ជាច្រើនថ្ងៃ
Yoko Onsen Quang Hanh - អារម្មណ៍នឹករលឹកដែលបង្ហាញពីរូបភាពបែបប្រទេសជប៉ុន

Yoko Onsen Quang Hanh - អារម្មណ៍នឹករលឹកដែលបង្ហាញពីរូបភាពបែបប្រទេសជប៉ុន

ដោយមានស្ទីលបែបរមណីយដ្ឋានបំប៉នសុខភាពស្តង់ដាររមណីយដ្ឋានទឹកក្តៅរ៉ែធម្មជាតិយូកូអូសិនសិនក្វាងហាំ (Yoko Onsen Quang Hanh) ក៏ជាគោលដៅដែលធ្វើឱ្យមនុស្សជាច្រើនចងចាំ និងមានបំណងចង់វិលត្រឡប់មកខេត្តក្វាងនិញវិញច្រើនបំផុតអំឡុងពេលវិស្សមកាល។ ដូចជាភូមិជប៉ុនមួយ ដែលមានភាពសុខសាន្តនៅជ្រលងភ្នំក្វាងហាន់ (Quang Hanh) ដ៏ត្រជាក់ ហ៊ុំព័ទ្ធដោយភ្នំនិងព្រៃឈើបៃតង Yoko Onsen Quang Hanh ទាក់ទាញចំណាប់អារម្មណ៍របស់អ្នកទេសចរដោយមានសេវាកម្មងូតទឹករ៉ែស្តង់ដារជប៉ុនសម្រាប់សុខភាពពីធនធានរ៉ែដ៏មានតម្លៃនិងសេវាកម្មលំដាប់ថ្នាក់ខ្ពស់ផងដែរ។

ជាពិសេសអាកាសធាតុរដូវស្លឹកឈើជ្រុះត្រជាក់ធ្វើ Yoko Onsen Quang Hanh កាន់តែអស្ចារ្យជាងពេលណាទាំងអស់។ ជ្រមុជខ្លួនក្នុងទឹករ៉ែធម្មជាតិដ៏កក់ក្តៅចំពេលដែលធម្មជាតិស្រស់បំព្រងមានតែសំឡេងបក្សីនិងសំឡេងខ្យល់។ បទពិសោធន៍ដំណើរការងូតទឹកក្តៅតាមស្តង់ដារជប៉ុន និងរីករាយទទួលទានជាមួយរសជាតិម្ហូបពីប្រទេសជប៉ុនឬដើរលេងកំសាន្តនៅក្នុងព្រៃដែលព័ទ្ធជុំវិញដោយព្រៃឈើដ៏អស្ចារ្យ ក៏បានធ្វើឲ្យភ្ញៀវទេសចរណ៍ច្រើនកុះកររំពឹងទុកនឹងត្រឡប់លេងកំសាន្តនៅខេត្តក្វាងនីញឡើងវិញម្តងទៀតផងដែរ។

ហេតុផល ចំនួន៦ យ៉ាង ដែលធ្វើឱ្យខេត្តក្វាងនិញជាគោលដៅទេសចរណ៍គួរឲ្យរំពឹងទុកបន្ទាប់ពីបាត់មុខអស់ជាច្រើនថ្ងៃ
រមណីយដ្ឋានក្បែរឆ្នេរសមុទ្រដ៏ររ៉ូមែនទិក

រមណីយដ្ឋានក្បែរឆ្នេរសមុទ្រដ៏ររ៉ូមែនទិក

ក្នុងនាមជា“ មេដែក” នៃទេសចរណ៍នៅភាគខាងជើងវៀតណាម ខេត្តក្វាងនិញបំពេញតម្រូវការកន្លែងស្នាក់នៅផ្សេងៗគ្នារបស់ភ្ញៀវទេសចរចាប់ពីសណ្ឋាគារ ដែលមានថ្លៃធម្មតារហូតដល់រមណីយដ្ឋាននិងសណ្ឋាគារលំដាប់ខ្ពស់ផងដែរ។

រួមជាមួយសណ្ឋាគារដែលមានគុណភាពល្អដូចជា Wyndham Legend Halong - Muong Thanh Grand - Ha Long, ... ឬជាផ្ទះសំណាក់ដែលមានលក្ខណៈប្លែកនិងសមរម្យ ឥឡូវនេះស្ថិតនៅចំកណ្តាលទីក្រុង Ha Long ក៏មានរមណីយដ្ឋាន Premier Village Halong Bay Resort ដែលមានសម្រស់ប្រៀបដូចក្នុងក្តីសុបិន្តដែរ។ Premier Village Halong Bay Resort មានកិត្តិយសដោយទទួលបានពានរង្វាន់ទេសចរណ៍ពិភពលោកជាសណ្ឋាគារជាប់ឆ្នេរសមុទ្រឈានមុខគេរបស់វៀតណាមឆ្នាំ ២០២០ និងរមណីយដ្ឋានថ្មីស្រឡាងឈានមុខគេនៅអាស៊ី ២០២០។ នេះក៏ជារមណីយដ្ឋានដ៏ប្រណិតបំផុតនៅហាឡុងរហូតមកដល់បច្ចុប្បន្ន និងជាជម្រើសដ៏ល្អសម្រាប់អ្នកធ្វើដំណើរជាមួយគ្រួសារនិងក្រុមមិត្តភក្តិផងដែរ។

ហេតុផល ចំនួន៦ យ៉ាង ដែលធ្វើឱ្យខេត្តក្វាងនិញជាគោលដៅទេសចរណ៍គួរឲ្យរំពឹងទុកបន្ទាប់ពីបាត់មុខអស់ជាច្រើនថ្ងៃ
ម្ហូបរាប់រយមុខបានចែករំលែកនូវក្តីនឹករលឹក

ម្ហូបរាប់រយមុខបានចែករំលែកនូវក្តីនឹករលឹក

មូលហេតុមួយក្នុងចំណោមមូលហេតុដែលអ្នកទេសចរចូលចិត្តនៅពេលមកកាន់ខេត្តក្វាងនីញ គឺដោយសារម្ហូបឆ្ងាញ់ពិសារទាំងនៅជិតនិងឆ្ងាយ។ នេះគឺជាគ្រឿងសមុទ្រស្រស់ៗដែលមានវិធីកែច្នៃរាប់មិនអស់ ម្ហូបចំហុយផ្អែមឆ្ងាញ់ ចានដុតក្រឈ្ងុយឆ្ងាញ់ ម្ហូបចៀនឆ្ងាញ់ ៗ ... គ្រាន់តែនិយាយពីក្វាងនិញអ្នកណាក៍កូពោះចង់ពិសារដែរ ដូចជាមឹកអាំង គុយទៀវ Tien Yen ដែលប្រឡាក់សាច់ដ៏ឆ្ងាញ់ដោយមិនអាចប្រៀបផ្ទឹមបាន ឬទឹកដោះគោជូរដ៏ត្រជាក់បានជាឲ្យម្ហូបទាំងនេះក្លាយទៅជា «ម៉ាក់យីហោប្រចាំតំបន់ដ៏ឆ្ងាញ់សម្រាប់ភ្ញៀវទេសចរទាំងជិតទាំងឆ្ងាយ» នាពេលមកលេងកំសាន្តនៅទីនេះផងដែរ។

ហេតុផល ចំនួន៦ យ៉ាង ដែលធ្វើឱ្យខេត្តក្វាងនិញជាគោលដៅទេសចរណ៍គួរឲ្យរំពឹងទុកបន្ទាប់ពីបាត់មុខអស់ជាច្រើនថ្ងៃ
ផ្លូវថ្នល់គួរឱ្យទាក់ទាញចិត្តសម្រាប់ភ្ញៀវទេសចរណ៍

ផ្លូវខ្វាត់ខ្វែងដ៍គួរឱ្យទាក់ទាញចិត្តសម្រាប់ភ្ញៀវទេសចរណ៍

មនុស្សជាច្រើនចងចាំផ្លូវ ដែលត្រូវធ្វើដំណើរទៅក្វាងនិញ ព្រោះវាកម្ររកឃើញដីដែលមានទាំងផ្លូវអាកាសផ្លូវទឹកនិងផ្លូវថ្នល់ស្រស់ស្អាតខ្លាំងណាស់។ អាកាសយានដ្ឋានអន្តរជាតិវ៉ាន់ដុន (Van Don) ដែលមាន លំហពណ៌បៃតងធំទូលាយ ដូចជារមណីយដ្ឋានកំពង់ផែអន្តរជាតិហាឡុងដ៏ទំនើប ព្រមទាំងអាចថតរូប (Check-in) ក្រោមទេសភាពដ៏ស្រស់ស្អាតនិងប្រណិតផងដែរ។ ផ្លូវហាយវ៉េហាយឡុង-វ៉ាន់ដុនឆ្លងកាត់កំពង់ផេ ភ្នំខៀវស្រងាត់ និងទឹកសមុទ្រដ៏ស្អាតដូចគំនូរគូរផងដែរ។

អាចនិយាយបានថា ខេត្តក្វាងនិញ (Quang Ninh) ឆ្លងកាត់ការរីករាលដាលនៃជំងឺរាតត្បាតនៅតែរក្សាតួនាទីរបស់ខ្លួនថាជាគោលដៅមួយក្នុងចំណោមគោលដៅសុវត្ថិភាពមួយចំនួនដែលគ្មានការឆ្លងជំងឺ កូវីដ-១៩។ អាជ្ញាធរមូលដ្ឋាន ក៏កំពុងអនុវត្តយ៉ាងសកម្មនូវគោលនយោបាយនៃការចាក់ថ្នាំបង្ការជំងឺរាតត្បាតដ៏ធំមួយសម្រាប់ប្រជាជន ដើម្បីឈានទៅរកភាពស៊ាំក្នុងសហគមន៍ ហើយការអាឡោះអាល័យចំពោះខេត្តក្វាងនិញនឹងត្រូវបានបំពេញឡើងវិញក្នុងពេលឆាប់ៗនេះ៕

ហេង វុធ្ធី

Baonhandan

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់