Trending now

ខេត្តក្វាងនិញ (Quang Ninh) ផ្តោតលើការទាក់ទាញវិនិយោគចូលក្នុងប្រព័ន្ធកំពង់ផែសមុទ្រ

17:36 | 06/04/2021 យោងតាមវិឡុសំលេងវៀតណាម

គំរោងកំពង់ផែ Con Ong - Hon Net ត្រូវបានកំណត់ថាជាគម្រោងសម្រាប់ការបង្កើតកម្លាំងចលករ ដើម្បីផ្លាស់ប្តូរវិស័យសេដ្ឋកិច្ចសមុទ្ររបស់ខេត្ត Quang Ninh និងតំបន់។ ឆ្នាំ ២០២១ ខេត្ត Quang Ninh បានកំណត់ទិសដៅសម្រាប់ប្រព័ន្ធកំពង់ផែសមុទ្រឱ្យកើនឡើងនៅកំរិត ២ ខ្ទង់។ ការដកចំណាយដើមទុនដើម្បីអំពាវនាវឱ្យមានការវិនិយោគឯកជនដោយបញ្ជាក់សារជាថ្មីម្តងទៀតអំពីគោលនយោបាយ ត្រឹមត្រូវ ហ៊ានគិតហ៊ានធ្វើ ដើម្បីជួយធ្វើឱ្យខេត្ត Quang Ninh ក្លាយជាតំបន់ឈានមុខគេមួយនៅទូទាំងប្រទេសស្តីពីសេដ្ឋកិច្ចសមុទ្រ៕

វៀតណាមបានបង្កើតឡើងជាផ្លូវការតំបន់សេដ្ឋកិច្ចជាប់ឆ្នេរសមុទ្រ Quang Yen  ខេត្ត Quang Ninh វៀតណាមបានបង្កើតឡើងជាផ្លូវការតំបន់សេដ្ឋកិច្ចជាប់ឆ្នេរសមុទ្រ Quang Yen ខេត្ត Quang Ninh
ការផ្លាស់ប្តូរទៅជាសេដ្ឋកិច្ចបៃតង»គឺជា«កូនសោរ» សម្រាប់ ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ខេត្ត Quang Ninh ការផ្លាស់ប្តូរទៅជាសេដ្ឋកិច្ចបៃតង»គឺជា«កូនសោរ» សម្រាប់ ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ខេត្ត Quang Ninh
នៅឆ្នាំ ២០២០ បរិមាណទំនិញឆ្លងកាត់កំពង់ផែ Con Ong - Hon Net សម្រេចបានជាង ៦៥ លានតោន ពោលគឺកើនឡើងទ្វេដងតាមផែនការដើម
នៅឆ្នាំ ២០២០ បរិមាណទំនិញឆ្លងកាត់កំពង់ផែ Con Ong - Hon Net សម្រេចបានជាង ៦៥ លានតោន ពោលគឺកើនឡើងទ្វេដងតាមផែនការដើម។ ​(រូបថត៖ invest global)

ដោយកំណត់ថាហេដ្ឋារចនាសម្ព័ន្ធ និងផ្លូវថ្នល់ជាជំហានត្រៀមយ៉ាងសំខាន់និងចាំបាច់សម្រាប់ការអភិវឌ្ឍប្រព័ន្ធកំពង់ផែសមុទ្រ ខេត្ត Quang Ninh នឹងវិនិយោគពីថវិកាកសាងខ្សែផ្លូវនាំទៅកាន់កំពង់ផែសមុទ្រក្នុងតំបន់។ នេះជាជំហានត្រៀមដ៏សំខាន់មួយ ដើម្បីអាចទាក់ទាញវិនិយោគិនចូលមកបណ្តាក់ទុនដើម្បីរួមចំណែកក្នុងការជំរុញប្រសិទ្ធភាពនៃតំបន់កំពង់ផែសមុទ្រនេះនិយាយដោយឡែក និងសេដ្ឋកិច្ចសមុទ្រខេត្តក្វាងនិញនិយាយរួម។

កំពង់ផែ Con Ong – Hon Net នៃទីក្រុង Cam Pha ត្រូវបានកំណត់ថាជាកំពង់ផែសមុទ្រក្រុមលេខ១ ដែលមានគុណសម្បត្តិលេចធ្លោជាច្រើនបើប្រៀបធៀបទៅនឹងកំពង់ផែផ្សេងៗទៀតនៅភាគខាងជើងវៀតណាម។ ដោយមានលំហូរទឹកពី -៧ ម៉ែត្រ ទៅ -១៣.៤ ម៉ែត្រ និងស្ថិតនៅក្នុងឈូងសមុទ្រ Bai Tu Long ទៀតនោះហេតុនេះហើយតំបន់នេះមិនជារងផលប៉ះពាល់ពីរលកធំៗ ស្ទើរតែគ្មានដីល្បាប់ ហើយសមស្របក្នុងការលើកដាក់ និងដឹកជញ្ជូនទំនិញផងដែរ។ លោក Nguyen Hong Duong នាយកមន្ទីរផែនការនិងវិនិយោគខេត្ត Quang Ninh បានមានប្រសាសន៍ថា៖ ចាប់ពីឆ្នាំ ២០១៧ រហូតមកដល់ពេលនេះ ទំនិញប្រមាណ ២/៣ ដែលឆ្លងកាត់កំពង់ផែសមុទ្រក្វាងនិញ គឺត្រូវតែឆ្លងកាត់តាមរយៈកំពង់ផែ Con Ong - Hon Net។ ដើម្បីពង្រីកគុណសម្បត្តិនៃកំពង់ផែសមុទ្រនេះ ខេត្ត Quang Ninh នឹងវិនិយោគកសាងខ្សែផ្លូវចាប់ពីផ្លូវជាតិលេខ១៨ ទៅដល់កំពង់ផែដើម្បីទាក់ទាញសហគ្រាសធំៗផ្នែកសេវាកម្ម Logistics និងភ័ស្តុភារផងដែ

«មន្ទីរផែនការនិងវិនិយោគ កំពុងធ្វើសេនាធិកាឲ្យខេត្តក្នុងការអនុវត្តឲ្យបានលឿននូវផែនការទូទៅនិងផែនការបែងចែកតំបន់។ ក្រៅពីនេះក៏បានត្រៀមខ្លួនជាស្រេចក្នុងកាវិនិយោគគម្រោងសាធារណៈ ដើម្បីដឹកនាំការវិនិយោគឯកជនផងដែរ ។ ខេត្តក៏មានយន្តការល្អប្រសើរសម្រាប់វិនិយោគិនក្នុងការអនុវត្តគម្រោងនេះ ដូចជាដីធ្លី ដើម្បីកសាងភ័ស្តុភារកំពង់ផែ ហេដ្ឋារចនាសម្ព័ន្ធនិងនីតិវិធីវិនិយោគ»។

ការជំរុញកំណែទម្រង់រដ្ឋបាល ផ្តល់ការអនុគ្រោះជាច្រើនស្តីពីគោលនយោបាយ និងមានភាពម្ចាស់ការក្នុងការបោះទុនវិនិយោគក្នុងការកសាងគម្រោងហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីទាក់ទាញវិនិយោគិន នៅតែបន្តទៅតាមទិសដៅ ដែលត្រូវបានខេត្ត Quang Ninh ជ្រើសរើសដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្ថានភាពជំងឺរាតត្បាតកូវីដ-១៩ នៅតែមានការវិវត្តន៍មិនអាចទាយទុកជាមុនបាន។ ការបង្កើតផ្លូវយុទ្ធសាស្ត្រ បានជួយកាត់បន្ថយពេលវេលាធ្វើដំណើរពីមជ្ឈមណ្ឌសេដ្ឋកិច្ចធំៗជាច្រើននៅខាងជើងវៀតណាមទៅកាន់ខេត្ត Quang Ninh បានជួយដល់តំបន់ភាគឦសាននៃមាតុប្រទេសដែលមានការទាក់ទាញវិនិយោគិនយុទ្ធសាស្រ្តជាច្រើនទាំងក្នុងនិងក្រៅប្រទេស ។ដោយមានកំពង់ផែសមុទ្រផង និងមានច្រកទ្វារព្រំដែននាំចេញ-នាំចូលទំនិញនៅលើដីគោកផង ខេត្ត Quang Ninh មានឧត្តមភាពលេចធ្លោបើប្រៀបធៀបនឹងតំបន់ផ្សេងៗ ក្នុងការអភិវឌ្ឍន៍សេវាកម្មដឹកជញ្ជូន។ លោក Le Quang Trung អគ្គនាយករងក្រុមហ៊ុននាវាចរណ៍វៀតណាម និងជាអគ្គនាយកក្រុមហ៊ុនកុងតឺន័រអន្តរជាតិ Cai Lan បានមានប្រសាសន៍ថា៖

នាវាចំណុះ១៨០,០០០ តោនចូលចត់នៅកំពង់ផែសម្រាប់ការលើកដាក់ទំនិញ
នាវាចំណុះ១៨០,០០០ តោនចូលចត់នៅកំពង់ផែសម្រាប់ការលើកដាក់ទំនិញ។​ (រូបថត៖​ dantri)

«ខេត្តគួរតែយកចិត្តទុកដាក់ក្នុងការបង្កើតលក្ខខ័ណ្ឌ និងគាំទ្រគោលនយោបាយ ការសម្អាតកំពង់ផែ ដើម្បីខិតខំប្រឹងប្រែងទាក់ទាញ និងទទួលការចូលចតសម្រាប់នាវាមានចំណុះ ៨០.០០០ តោន។ ទាំងនេះគឺជានាវាដែលត្រូវកាចូលចតនៅកំពង់ផែទឹកជ្រៅ ដែលកំពង់ផែភាគច្រើននៅតំបន់ Hai Phong មិនអាចបំពេញតាមតម្រូវការនេះបានទេ។ ហើយនេះគឺផ្នែកដែលសមស្របសម្រាប់ផលិតផលកសិកម្ម និងកសាងតំបន់ប្រភពដើមនៃការនាំចេញកសិផល ក្តាបន្ទះជាដើម។ ទាំងនេះគឺជាទំនិញយុទ្ធសាស្ត្រនៅខេត្ត Quang Ninh និងខេត្តភាគឦសានផងដែរ។ ប្រសិនបើយើងធ្វើបានដូច្នេះ កំពង់ផែសមុទ្រខេត្ត Quang Ninh នឹងមានការចូលរួមចំណែកជាច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខេត្តនិងលើកកម្ពស់ឋានៈរបស់ខ្លួននៅក្នុងតំបន់»។

លោក Nguyen Xuan Ky លេខាគណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត Quang Ninh បានមានប្រសាសន៍ថា អ្វីដែលត្រូវការធ្វើនាពេលបច្ចុប្បន្ននេះ គឺឆ្លៀតយកឱកាសរបស់រដ្ឋាភិបាល ក្រសួងនិងស្ថាប័ននានា ដើម្បីកែលំអរនិងតំឡើងប្រព័ន្ធគន្លងទឹកនៅមាត់សមុទ្រ ព្រមទាំងមមាញឹកបំពេញបែបបទនិងអនុវត្តគម្រោងនៃការផ្លូវនាំទៅកាន់កំពង់ផែតភ្ជាប់ជាមួយនឹងប្រព័ន្ធផ្លូវល្បឿនលឿន។

«ឆ្លើយតបទៅនឹងសំណូមពររបស់មន្ទីរនិងស្ថាប័ននានា រួមទាំងគោលនយោបាយរបស់គណៈកម្មាធិការបក្ស ក្នុងគ្រានេះនឹងផ្តោតសំខាន់លើកំពង់ផែ Con Ong – Hon Net នឹងបើកចំណាយថវិកា ដើម្បីសាងសង់ស្ពាននិងផ្លូវទៅកាន់កំពង់ផែ ដើម្បីទាក់ទាញការវិនិយោគក្រៅថវិកា និងបង្កើតទីតាំងធំគ្រប់គ្រាន់ ដើម្បីអាចមាន Logistics ក្រោយកំពង់ផែ និងមានភ័ស្តុភារកំពង់ផែដែលអាចប្រកួតប្រជែងជាមួយកំពង់ផែល្បីៗនៅតំបន់ភាគខាងជើងវៀត ណាម ដើម្បីទាញយកផលប្រយោជន៍ពីបណ្តាញកំពង់ផែសមុទ្រនាវាចរណ៍។ ហេតុដូច្នេះ យើងមាន «វិស័យមុខព្រួញលោតផ្លោះ» ស្តីពីកំពង់ផែសមុទ្រ»។

គំរោងកំពង់ផែ Con Ong - Hon Net ត្រូវបានកំណត់ថាជាគម្រោងសម្រាប់ការបង្កើតកម្លាំងចលករ ដើម្បីផ្លាស់ប្តូរវិស័យសេដ្ឋកិច្ចសមុទ្ររបស់ខេត្ត Quang Ninh និងតំបន់។ ឆ្នាំ ២០២១ ខេត្ត Quang Ninh បានកំណត់ទិសដៅសម្រាប់ប្រព័ន្ធកំពង់ផែសមុទ្រឱ្យកើនឡើងនៅកំរិត ២ ខ្ទង់។ ការដកចំណាយដើមទុនដើម្បីអំពាវនាវឱ្យមានការវិនិយោគឯកជនដោយបញ្ជាក់សារជាថ្មីម្តងទៀតអំពីគោលនយោបាយ ត្រឹមត្រូវ ហ៊ានគិតហ៊ានធ្វើ ដើម្បីជួយធ្វើឱ្យខេត្ត Quang Ninh ក្លាយជាតំបន់ឈានមុខគេមួយនៅទូទាំងប្រទេសស្តីពីសេដ្ឋកិច្ចសមុទ្រ៕

យោងតាមវិឡុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR