នៅថ្ងៃទី ១៦ ខែកញ្ញា នៅច្រកទ្វារព្រំដែន Bu Prang (ឃុំ Quang Truc ស្រុក Tuy Duc ខេត្ត Dak Nong ប្រទេសវៀតណាម) បញ្ជាការដ្ឋានយោធាខេត្ត Dak Nong បានផ្តល់គ្រឿងឧបភោគ បរិភោគ និងសំភារៈបរិក្ខារពេទ្យ ជូនតំបន់ប្រតិបត្តិការសឹករងខេត្តមណ្ឌលគិរី និងអាណិកជនវៀតណាមនៅខេត្តមណ្ឌលគិរី។
![]() |
![]() |
ក្នុងរយៈពេលកន្លងមក ជំងឺរាតត្បាតកូវីដ១៩ បានជះឥទ្ធិពលដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃខេត្តទាំងពីរនិងប្រទេសទាំងពីរ។ ក្រៅពីការផ្លាស់ប្តូរនិងការក្តាប់ស្ថានភាពជាប្រចាំដើម្បីជួយគាំទ្រគ្នាទៅវិញទៅមកក្នុងការបំពេញភារកិច្ចនោះ កងកម្លាំងប្រដាប់អាវុធនៃខេត្តទាំងពីរក៏បានចូលរួមយ៉ាងសកម្មនៅជួរមុខនៃការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតទៀតផង។
![]() |
តំណាងបញ្ជាការដ្ឋានយោធាខេត្ត Dak Nong ប្រគល់អំណោយជូនតំបន់ប្រតិបត្តិការសឹករងខេត្តមណ្ឌលគិរី និងអាណិកជនវៀតណាមនៅខេត្តមណ្ឌលគិរី (រូបថត៖ vnanet.vn) |
ដើម្បីចែករំលែកការលំបាកនិងលើកទឹកចិត្តស្មារតីដើម្បីរួមគ្នាជម្នះជំងឺរាតត្បាតនោះ បញ្ជាការដ្ឋានយោធាខេត្ត Dak Nong បានសម្រេចចិត្តផ្តល់អង្ករ ៥ តោន មីកញ្ចប់ ២០០ កេស និងសម្ភារៈបរិក្ខារពេទ្យជាច្រើនទៀត (ដែលមានតម្លៃជាង ២០០ លានដុង) ជូនអង្គភាពមិត្ត។ នេះគឺជាអំណោយដែលបង្ហាញពីស្មារតីសាមគ្គីភាព និងមិត្តភាពរវាងកងទ័ពនៃប្រទេសទាំងពីរ ក៏ដូចជាមនោសញ្ចេតនារបស់ខេត្ត Dak Nong ជូនចំពោះអាណិកជនវៀតណាមដែលកំពុងរស់នៅ និងធ្វើការនៅព្រះរាជាណាចក្រកម្ពុជាផងដែរ។
បើតាមលោកវរសេនីយ៍ឯក Dinh Hong Tieng មេបញ្ជាការ បញ្ជាការដ្ឋានយោធាខេត្ត Dak Nong ឲ្យដឹងថា ចាប់តាំងពីដើមឆ្នាំ២០២១ មក អង្គភាពបានរៀបចំការជូនអំណោយចំនួន ៣ លើកដែលជូនចំពោះកងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តមណ្ឌលគិរី។ ថ្វីត្បិតតែចំនួនអំណោយមិនបានច្រើនក៏ដោយ ក៏ប៉ុន្តែវាមានអត្ថន័យយ៉ាងធំធេងណាស់ដែលរួមចំណែកក្នុងការចែករំលែកការលំបាក ពូនជ្រំចំណងសាមគ្គីភាព កសាងទំនុកចិត្ត និងរក្សាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅតំបន់ព្រំដែន៕
Quan doi Nhan dan
មតិពីមិត្តអ្នកអាន