ក្នុងឱកាសរំលឹកខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (ថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ - ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣) នាថ្ងៃទី៣១ ខែសីហា គណៈប្រតិភូស្នងការដ្ឋាននគរបាល តំបន់ប្រតិបត្តិការសឹករង និងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី អ៊ន ប៊ុន្នីរិទ្ធី ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានទៅជូនពរចំពោះកងកម្លាំងការពារព្រំដែនខេត្ត Dak Nong វៀតណាម។
![]() |
![]() |
![]() |
លោកឧត្តមសេនីយ៍ត្រី អ៊ន ប៊ុន្នីរិទ្ធី ប្រគល់អំណោយដល់កងទ័ពការពារព្រំដែនខេត្ត Dak Nong |
លោកឧត្តមសេនីយ៍ត្រី អ៊ន ប៊ុន្នីរិទ្ធី បានអបអរសាទរចំពោះសមិទ្ធផលដ៏ធំធេងលើគ្រប់វិស័យដែលបក្ស រដ្ឋ និងប្រជាជនវៀតណាមសម្រេចបានក្នុងរយៈពេល ៧៨ ឆ្នាំនៃការកសាង ការពារ និងអភិវឌ្ឍប្រទេសជាតិ ហើយជូនពរឲ្យសាមគ្គីភាព និងមិត្តភាព រវាងកងកម្លាំងការពារព្រំដែនខេត្ត Dak Nong និងខេត្តមណ្ឌលគិរី កាន់តែមានភាពស្អិតរមួត ជិតស្និទ្ធ និងស្មោះត្រង់ កសាងព្រំដែនប្រកបដោយសន្តិភាព មិត្តភាព និងអភិវឌ្ឍប្រកបដោយចីរភាព។
![]() |
គណៈប្រតិភូកងកម្លាំងប្រដាប់អាវុធខេត្តមណ្ឌលគិរី និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dak Nong ថតរូបទុកជាអនុស្សាវរីយ៍ |
តាងនាមបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dak Nong លោកវរសេនីយ៍ឯក Vu Xuan Dai មេបញ្ជាការ បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះគណៈប្រតិភូកងកម្លាំងប្រដាប់អាវុធខេត្តមណ្ឌលគិរី ដែលបានជូនពរក្នុងឱកាសខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ លោកបានសង្កត់ធ្ងន់ថា វៀតណាម និងកម្ពុជា គឺជាប្រទេសជិតខាងទាំងពីរមានព្រំដែនរួម ហើយប្រជាជននៃប្រជាជាតិទាំងពីរ មានទំនាក់ទំនងមិត្តភាព និងសាមគ្គីភាពយូរអង្វែង ដែលត្រូវបានថែរក្សា ពូនជ្រំ និងអភិវឌ្ឍដោយប្រជាជន និងកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរនិយាយរួម និងខេត្ត Dak Nong ខេត្តមណ្ឌលគិរី និយាយដោយឡែក៕

មតិពីមិត្តអ្នកអាន