Trending now

ប្រទេសអ៊ីស្រាអែលគាំទ្រវៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩

11:47 | 16/09/2021 ឌីណា

យុគសម័យ - នៅថ្ងៃទី ១៣ ខែកញ្ញា ស្ថានទូតអ៊ីស្រាអែលប្រចាំនៅប្រទេសវៀតណាមបានឲ្យដឹងថា នៅចុងសប្តាហ៍កន្លងទៅ លោកឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅវៀតណាម Nadav Eshcar បានផ្តល់អំណោយជានិមិត្តរូបម៉ាស៊ីនជំនួយដកដង្ហើមចំនួន ១០ គ្រឿង ម៉ាស៊ីនបង្កើតអុកស៊ីសែន ម៉ាស់ N95 និងនីឡុងសម្លាប់មេរោគ ដើម្បីគាំទ្រវៀតណាម ក្នុង​ការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ ១៩ ។

វៀតណាមស្វាគមន៍រាល់ការខិតខំឆ្ពោះទៅរកសន្តិភាពរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន វៀតណាមស្វាគមន៍រាល់ការខិតខំឆ្ពោះទៅរកសន្តិភាពរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន
សហគមន៍ជនជាតិវៀតណាមនៅឥណ្ឌានិងអ៊ីស្រាអែលមានសេចក្តីរំភើបក្នុងការរៀបចំវេចនំអន្សម ដើម្បីស្វាគមន៍ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម សហគមន៍ជនជាតិវៀតណាមនៅឥណ្ឌានិងអ៊ីស្រាអែលមានសេចក្តីរំភើបក្នុងការរៀបចំវេចនំអន្សម ដើម្បីស្វាគមន៍ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម
ប្រទេសអ៊ីស្រាអែលគាំទ្រវៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩
លោកឯកអគ្គរដ្ឋទូតអ៊ីស្រាអែល Nadav Eshcar ជូននិមិត្តរូបនៃការប្រគល់​សម្ភារៈវេជ្ជសាស្រ្តរបស់ប្រទេសអ៊ីស្រាអែលដល់លោកអនុរដ្ឋមន្ត្រីក្រសួងការបរទេស Pham Quang Hieu និងតំណាងក្រសួងសុខាភិបាលនិងសាកលវិទ្យាល័យវេជ្ជសាស្ត្រ Ha Noi ដើម្បី ការបង្ការនិងទប់ស្កាត់នឹងការរីករាលដាលនៃជំងឺកូវីដ ១

សកម្មភាពគាំទ្រនេះស្ថិតនៅក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការឆ្លើយតបទៅនឹងការរីករាល​ដាលនៃជំងឺកូវីដ - ១៩ នៃប្រទេសទាំងពីរ បន្ទាប់ពីកិច្ច​សន្ទនាតាមទូរស័ព្ទរវាងនាយករដ្ឋមន្រ្តី Pham Minh Chinh និងនាយករដ្ឋមន្រ្តីអ៊ីស្រាអែល Naftali Bennett ថ្ងៃទី ១២ ខែកក្កដាឆ្នាំ ២០២១ ។ ភាគីទាំងពីរមានបំណងប្រាថ្នានូវការសម្របសម្រួលក្នុងវិស័យជាច្រើន ដើម្បីស្តារឡើងវិញ បន្ទាប់ពីគ្រប់គ្រងបានជំងឺរាតត្បាត។

ម៉ាស៊ីនជំនួយ​ដកដង្ហើមម៉ាក់យីហោ Ventway របស់ក្រុមហ៊ុន Inovytec (អ៊ីស្រាអែល) ក្នុងការគាំទ្រលើកនេះគឺជាឧបករណ៍មានទំហំ​តូច​និង​ប្រើថ្មដែលអាចសាកបានហើយអាចជួយ​ការដកដង្ហើម​យើងអាចថែទាំម៉ាស៊ីនប្រភេទនេះដោយការផ្លាស់ប្តូរតម្រងបន្សុតខ្យល់។ ឧបករណ៍នេះត្រូវបានអនុម័តឲ្យ​ប្រើប្រាស់ដោយស្ថាប័នគ្រប់គ្រងចំណីអាហារនិងឱសថអាមេរិក (FDA) ។

នៅក្នុងពិធីនេះ លោកអនុរដ្ឋមន្រ្តីក្រសួងការបរទេស Pham Quang Hieu និងលោកឯកអគ្គរដ្ឋទូត Nadav Eshcarបានសម្តែងនូវការរីករាយចំពោះការវិវត្តជាវិជ្ជមានក្នុងកិច្ចសហប្រតិបត្តិការពហុវិស័យរវាង​វៀតណាម​និងអ៊ីស្រាអែល នាពេលកន្លងមក។ ភាគីទាំងពីរបានយល់ព្រមបន្តអនុវត្តនូវលទ្ធផលដែលសម្រេចបាន ក្នុងកិច្ចសន្ទនាតាមស័ព្ទរវាងលោកនាយករដ្ឋមន្រ្តី Pham Minh Chinh និងលោកនាយករដ្ឋមន្រ្តីអ៊ីស្រាអែល Naftali Bennett នៅថ្ងៃទី ១២ ខែកក្កដាឆ្នាំ ២០២១ ។ ភាគីទាំងពីរនឹងពន្លឿនការចរចាឆ្ពោះទៅការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-អ៊ីស្រាអែល ហើយឆាប់ៗនេះ ចាប់ផ្តើមចរចាអំពីកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការលើវិស័យការងាររវាងប្រទេសទាំងពីរ បង្កើនសកម្មភាពជំរុញការវិនិយោគនិងពាណិជ្ជកម្មទ្វេភាគីនិងកិច្ចសហប្រតិបត្តិការខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ដើម្បីឆ្ពោះទៅរកការស្តារឡើងវិញបន្ទាប់ពីការរីករាលដាលនៃជំងឺកូវីដ ១៩ ៕

ឌីណា

Bao Quoc Te

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ខេត្ត Khanh Hoa ផ្សព្វផ្សាយការឃោសនា និងការត្រួតពិនិត្យនាវានេសាទ ដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ការរីករាលដាលនៃជនជាតិវៀតណាមនៅក្នុងទឹកដីនៃព្រះអាទិត្យរះ
ខេត្ត Quang Tri រឹតបន្តឹងការគ្រប់គ្រងនាវានេសាទ និងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ឆ្មាំសមុទ្រតំបន់ ៤ ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និង IUU បង្កើនការយល់ដឹងរបស់អ្នកនេសាទ
សហភាពអឺរ៉ុបទទួលស្គាល់វឌ្ឍនភាពរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)