Trending now

សហគមន៍ជនជាតិវៀតណាមនៅឥណ្ឌានិងអ៊ីស្រាអែលមានសេចក្តីរំភើបក្នុងការរៀបចំវេចនំអន្សម ដើម្បីស្វាគមន៍ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម

16:46 | 11/02/2021 (បកប្រែដោយឌីណា)

យុគសម័យ - សហគមន៍ជនជាតិវៀតណាមនៅឥណ្ឌា និងអ៊ីស្រាអែលទើបតែបានរៀបចំកម្មវិធីវេចនំអន្សម និងកម្មវិធីផ្លាស់ប្តូរក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ឆ្នាំ២០២១ ។

យោងតាមស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌា កម្មាវិធី​អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ​វៀតណាម ឆ្នាំ ២០២១ មានការចូលរួមពីភារធារី លោក Do Thanh Hai និងកម្មាភិបាល​ បុគ្គលិក និងសមាជិកគ្រួសារទាំងអស់នៃស្ថានទូត។

ការវេចនំអន្សម​គឺជាសកម្មភាពប្រចាំឆ្នាំរបស់ស្ថានទូតវៀតណាមប្រចាំនៅប្រទេសឥណ្ឌានៅក្នុង​ឱកាសពិធីបុណ្យចូលឆ្នាំថ្មី

បុណ្យ​ឆ្នាំថ្មីនាឆ្នាំនេះនៅទីក្រុងញូវដេលីមិនសូវមានមនុស្សជាច្រើនទេ ពីព្រោះជាង ៩០% នៃប្រជាជនដែលកំពុងធ្វើការការរស់នៅនិងសិក្សានៅទីក្រុងញូវដែលីបានវិលត្រឡប់ទៅផ្ទះវិញ ដើម្បី ចៀសវាងការរាតត្បាត Covid-19 ។ វិធានការរក្សា​គម្លាត​សង្គម ដើម្បីប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតធ្វើឱ្យការធ្វើដំណើរ និសកម្មភាពប្រជុំកាន់តែពិបាក។

ដោយសារតែរងផលប៉ះពាល់ពីការរីករាលដាលជំងឺរាតត្បាត Covid-19 នោះបុណ្យចូលឆ្នាំថ្មី​នៅទីក្រុងញូវដែលីឆ្នាំនេះមិនសូវមានមនុស្សច្រើនទេពីព្រោះជាង ៩០% នៃប្រជាជនដែលកំពុងធ្វើការរស់នៅនិងសិក្សានៅទីក្រុងញូវដែលីបានវិលត្រឡប់ទៅផ្ទះវិញ។ ការដឹកជញ្ជូនវត្ថុធាតុដើមពីប្រទេសវៀតណាមក៏កំពុងជួបការលំបាកជាច្រើនផងដែរ។ ទោះយ៉ាងណា ស្ថានទូតបានព្យាយាមរៀបចំអង្ករដំណើប​ គ្រាប់សណ្តែកខៀវ សាច់ជ្រូក ជាពិសេសស្លឹក “ហ្ស៉ង” (ស្លឹកប្រើប្រាស់ក្នុងចំវេចនំអន្សំ) ត្រូវបានជំនួសដោយស្លឹកចេក ខ្នួចឫស្សីត្រូវបានជំនួសដោយស្លឹកចេក។

ការវេចនំអន្សម​គឺជាសកម្មភាពប្រចាំឆ្នាំរបស់ស្ថានទូតវៀតណាមប្រចាំនៅប្រទេសឥណ្ឌានៅក្នុង​ឱកាសពិធីបុណ្យចូលឆ្នាំថ្មីម្តងៗ​ដើម្បីធ្វើ​ជួយឱ្យកុមារៗបាន​ស្វែង​យល់​អំពី​អត្តសញ្ញាណវប្បធម៌និងប្រពៃណីរបស់ប្រជាជនវៀតណាម។ បន្ទាប់ពីបានវេចនំអន្សម ស្ថានទូតបានរៀបចំពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីនិង​បានជួបជុំគ្នា​រំលឹកឡើង​វិ​ញ​នូវ​អនុស្សាវរីយ៍​នៃឆ្នាំដ៏លំបាកមួយ ប៉ុន្តែកក៏​ទទួលបានជោគជ័យជាច្រើនផងដែរ។

សមាជិក​នៃស្ថានទូតទាំងអស់បានសម្តែងក្តីសង្ឃឹមថា ឆ្នាំ​ថ្មី​នឹង​នាំមកនូវសន្តិភាព វិបុលភាពដល់មាតុភូមិ សន្តិភាព និងសុភមង្គលសម្រាប់ប្រជា​ជននៅឯបរទេសទាំងអស់។

សហគមន៍ជនជាតិ​វៀតណាមនៅអ៊ីស្រាអែលវេចនំអន្សម​​ស្វាគមន៍បុណ្យចូល​ឆ្នាំ​ថ្មី​។ (រូបថត៖ VNA)

ទន្ទឹមនឹងនេះ នៅអ៊ីស្រាអែល ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែលបានរៀបចំការវេចខ្ចប់​នំអន្សម​ ដើម្បីបង្កើតបរិយាកាសបុណ្យចូល​ឆ្នាំ​ថ្មី​​ប្រពៃណី និងពង្រឹងចំណង​សាមគ្គីភាពក្នុងចំណោមសហគមន៍ជនជាតិ​វៀតណាមដែលកំពុងធ្វើការនៅតំបន់។ បុគ្គលិកនៃស្ថានទូត និងជនជាតិវៀតណាមមួយចំនួននៅតំបន់នោះបានរំភើប​ចិត្ត​​យ៉ាងខ្លាំង ក្នុងការចូលរួមសកម្មភាពវេចខ្ចប់នំអន្សម​ ​ព្រោះពួកគេគិតថា នេះជាសកម្មភាពដែលមានអត្ថន័យ បន្ថែមកម្លាំងខាងស្មារតីដល់ជនបរទេសវៀតណាមម្នាក់ៗដែល​កំពុងរសនៅ​កន្លែង​ដែល​ឆាយ​ពី​​ស្រុកកំណើត./.

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ