Trending now

វៀតណាមស្វាគមន៍រាល់ការខិតខំឆ្ពោះទៅរកសន្តិភាពរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន

14:28 | 01/03/2021

ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ នៅថ្ងៃទី ២៦ ខែកុម្ភៈ បានបើកកិច្ចប្រជុំតាមអ៊ិនធឺណែត ដើម្បីពិភាក្សាពីស្ថានភាពមជ្ឈឹមបូព៌ា រួមទាំងបញ្ហាប៉ាឡេស្ទីនទៀតផង។

ទិដ្ឋភាពនៃកិច្ចប្រជុំ

ថ្លែងទៅកាន់អង្គប្រជុំនេះ ទីប្រឹក្សា អនុប្រធានស្ថានបេសកកម្មអចិន្ត្រៃ យ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ Nguyen Phuong Tra បានស្វាគមន៍ចំពោះវឌ្ឍនភាពនាពេលថ្មីៗនេះឆ្ពោះទៅរក ការបោះ ឆ្នោតនៅប៉ាឡេស្ទីន ដែលជាជំហានសំខាន់ក្នុងការបង្រួបបង្រួមនិងសម្រុះសម្រូល ព្រមទាំងអំពាវនាវឱ្យរដ្ឋាភិបាលអ៊ីស្រាអែល ជួយសម្រួលដល់ការបោះឆ្នោតនៅតំបន់ដី ប៉ាឡេស្ទីនដែលបានត្រូវទន្ទ្រានកាន់កាប់ រួមទាំងក្រុងហ្សេរុយសាឡឹមខាងកើតផង។ តំណាងរបស់វៀតណាមបានស្វាគមន៍គំនិតផ្តួចផ្តើមរបស់លោកប្រធានាធិបតី Mahmoud Abbas ក្នុងការបើកកិច្ចប្រជុំអន្តរជាតិមួយ និងរាល់ការខិតខំឆ្ពោះទៅរកសន្តិភាពពេញលេញនិងស្ថិតស្ថេររវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន ស្របតាមច្បាប់អន្តរជាតិ និងសេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ។ វៀតណាមបានអះអាងថា វិធានការកសាងទំនុកចិត្តគឺចាំបាច់ជាពិសេស និងអំពាវនាវឱ្យគ្រប់ភាគីចៀសវាងរាល់សកម្មភាពឯកតោភាគីដែលអាចធ្វើឱ្យសំណឹកដល់ទំនុកចិត្ត។ អនុប្រធានគណៈប្រតិភូវៀតណាមបានស្វាគមន៍ចំពោះវិធានការរបស់រដ្ឋាភិបាលអេហ្ស៊ីបនាពេលថ្មីៗនេះ ដើម្បីដកការហ៊ុំព័ទ្ធតំបន់ហ្គាហ្សា និងអំពាវនាវឱ្យអ៊ីស្រាអែលចាត់វិធានការស្រដៀងគ្នា។ ស្តីពីបញ្ហាមនុស្សធម៌ វៀតណាមបន្តលើកឡើងនូវការព្រួយបារម្ភអំពីស្ថានភាពបច្ចុប្បន្ននៅប៉ាឡេស្ទីននិងជំរុញឱ្យម្ចាស់ជំនួយអន្តរជាតិបន្តការសន្យាផ្តល់ជំនួយរបស់ខ្លួន៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការទូតប្រជាជនបន្តជាចំណុចបង្អែកនៃទំនាក់ទំនងវៀតណាម - កម្ពុជា
ទិវាទូទាំងប្រទេសបង្ការនិងប្រឆាំងគ្រឿងញៀន ថ្ងៃទី ២៦ ខែមិថុនា៖ កសាង "របាំងការពារ" ការយល់ដឹងដើម្បីការពារស្រទាប់យុវវ័យ
ខិតខំប្រឹងប្រែងប្រមូលសំណាក ADN របស់សាច់ញាតិយុទ្ធជនពលីជាបន្ទាន់
បើកមហាសន្និបាតតំណាងទូទាំងប្រទេសនៃសហភាពយុវជនលើកទី ១៣
នាយករដ្ឋមន្ត្រី Le Minh Hung អញ្ជើញចូលរួមមហាសន្និបាតជាន់ខ្ពស់អាស៊ាន-រុស្ស៊ី៖ បង្ហាញពីការប្តេជ្ញាចិត្តនយោបាយក្នុងកម្រិតខ្ពស់បំផុត និងជាភស្តុតាងសម្រាប់ត