Trending now

បឹងដ៏ចម្លែកមួយដែលបាត់ខ្លួននៅរដូវប្រាំងនៅខេត្ត Cao Bang

10:36 | 15/09/2021 ហេង វុធ្ធី

យុគសម័យ - មានចម្ងាយប្រហែល ៣០ គីឡូម៉ែត្រពីទីក្រុង Cao Bang បឹង Nam Cha (ឃុំ Cao Chuong ស្រុក Trung Khanh) គឺជាគោលដៅទេសចរណ៍ដែលនៅតែស្រស់ស្អាតជាមួយសម្រស់ធម្មជាតិដ៏កម្រ។ មនុស្សជាច្រើនបានដាក់ឈ្មោះកន្លែងនេះថាបឹង Tuyet tinh coc របស់ខេត្ត Cao Bang។

លើកកំពស់ជីវភាពរស់នៅ និងអភិរក្សវប្បធម៌របស់ជនជាតិ Lo Lo លើកកំពស់ជីវភាពរស់នៅ និងអភិរក្សវប្បធម៌របស់ជនជាតិ Lo Lo
ផ្ទះឈើរបស់ជនជាតិ Lo Lo នៅខេត្ត Cao Bang ផ្ទះឈើរបស់ជនជាតិ Lo Lo នៅខេត្ត Cao Bang
បឹងតែមួយគត់ដែលបាត់នៅ Cao Bang
បឹង Nam Cha (ឃុំ Cao Chuong ស្រុក Trung Khanh) គឺជាគោលដៅទេសចរណ៍ដែលនៅតែស្រស់បំព្រងជាមួយ នឹងសម្រស់ធម្មជាតិដ៏កម្រ

ណាំឆា (Nam cha) គឺជាបឹងមួយ ដែលមានទីតាំងស្ថិតនៅក្នុងប្រព័ន្ធបឹងថាងហេន (ចំនួនប្រជុំបឹង Thăng Hen មានបឹងធំនិងតូចរហូតដល់ ៣៦ ដែលតភ្ជាប់គ្នានិងមានទឹកហូរលើដីឬក្រោមដី) ។ លក្ខណៈពិសេសមួយនៃបឹងណាំឆាគឺជួរភ្នំ Mat Than ដែលមានទីតាំងស្ថិតនៅចំកណ្តាលបឹង ដូចជាប៉មបៃតងយក្សឈរជង្រ្គឹងនៅចំកណ្តាលជ្រលងភ្នំ។ នៅចំកណ្តាលភ្នំមានរូងមួយដែលមានអង្កត់ផ្ចិតធំបំផុតរហូតដល់ ៥០ ម៉ែត្រ។ ភ្នំនេះត្រូវបានគេស្គាល់ថា Phja Pjót (ជាភាសាជនជាតិភាគតិច Tay) មានន័យថាភ្នំធ្លុះ យោងតាមអ្នកវិទ្យាសាស្ត្រភ្នែកទិព្វបានអោយដឹងថាតាមពិតភ្នំគ្រាន់តែជាល្អាងស្ងួតដែលជាល្អាងហ្វូស៊ីលដែលត្រូវបានកកើតឡើងជាង ៣០០ លានឆ្នាំមុននេះ។ នេះអាចត្រូវបានគេចាត់ទុកថាមានលក្ខណៈពិសេសកម្រមានបំផុតនៅក្នុងប្រព័ន្ធភ្នំថ្មកំបោរនៅវៀតណាមជាពិសេសនៅលើពិភពលោក។

កម្រិតទឹកនៅក្នុងបឹងអាចប្រែប្រួលទៅតាមរដូវ នៅរដូវវស្សាទឹកជ្រោះហូរធ្លាក់ពីលើចុះមកបឹងក្នុងតំបន់បឹងថាងហេន បឹងណាំឆាផ្ទុកទឹករាប់ពាន់ម៉ែត្រគូប។ នៅពេលនេះបឹងណាំឆាបានក្លាយជាកែវភ្នែកទិព្វចែងចាំងរស្មី។ មើលឃើញពីចម្ងាយទេសភាពនៅទីនេះលេចចេញជារូបភាពបែបកំណាព្យជាមួយនឹងទឹកពណ៌ខៀវថ្លានៃបឹងណាំឆា ក្បូនទូកអណ្តែតនៅលើផ្ទៃបឹង ព័ទ្ធជុំវិញដោយភ្នំខ្ពស់នៅរដូវក្តៅរដូវស្លឹកឈើជ្រុះនិងរដូវរងារ។

បឹងតែមួយគត់ដែលបាត់នៅ Cao Bang
បឹង Nam Cha (ឃុំ Cao Chuong ស្រុក Trung Khanh) គឺជាគោលដៅទេសចរណ៍ដែលនៅតែស្រស់ស្អាតជាមួយ នឹងសម្រស់ធម្មជាតិដ៏កម្រ

ស្ថិតនៅចម្ងាយប្រហែល ៥០០-៦០០ ម៉ែត្រពីបឹងដោយធ្វើដំណើរថ្មើរជើងប្រហែល១០នាទីគឺជាល្បាក់ទឹកជ្រោះណាំឆានៅលើអូរដែលមានឈ្មោះដូចគ្នាហើយក៏ជាទឹកជ្រោះដ៏ស្រស់ស្អាតដែលគួរអោយចង់ទស្សនា។ នៅតាមផ្លូវលំទៅកាន់បឹងណាំឆាអ្នកទេសចរក៏អាចរីករាយជាមួយភាពសុខដុមរមនាដ៏ជិតស្និទ្ធរបស់ជនជាតិភាគតិច Tay នៅភូមិបានដានដោយមានផ្ទះឈើផុតពីដីដំបូលប្រក់ក្បឿង របងថ្ម វាលស្រែ។ ល។ រួមជាមួយទេសភាព Karst ដែលនៅជុំវិញ ដែលពោរពេញដោយបទពិសោធន៍ទាំងនោះច្បាស់ជា នឹងជួយអ្នកទស្សនាសម្រាកលំហែរកាយបន្ទាប់ពីភាពតានតឹងក្នុងជីវភាពប្រចាំថ្ងៃជាក់ជាពុំខាន៕

ហេង វុធ្ធី

Petrotimes

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វឌ្ឍនភាពគួរឱ្យកត់សម្គាល់ត្រូវបានធ្វើឡើងក្នុងការផ្លាស់ប្តូរការយល់ឃើញរបស់អ្នកនេសាទអំពីការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU)
ទីក្រុងហូជីមិញ៖ "កាហ្វេពេលព្រឹកជាមួយអ្នកនេសាទ" ដើម្បីបង្កើនការយល់ដឹងអំពីការបង្ការ និងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ (IUU)
នគរបាលប្រជាជនគឺជា «ក្រុមដែលមានវិន័យល្អបំផុត ស្មោះត្រង់បំផុត និងជិតស្និទ្ធបំផុតជាមួយប្រជាជន» ដែលរួមចំណែកដល់ការសម្រេចបាននូវគោលដៅយុទ្ធសាស្ត្ររបស់បក្សដោយជ
អាកាសយានដ្ឋានអន្តរជាតិ Phu Quoc នឹងស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិទី ២០ លាននាក់របស់ខ្លួន
ការពង្រីកលំហសម្រាប់ក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មកសិកម្មបច្ចេកវិទ្យាខ្ពស់