Trending now

ប្រធានរដ្ឋសភាកម្ពុជា ផ្ញើសារជូនប្រធានរដ្ឋសភាវៀតណាម អបអរសាទរដល់ខួបលើកទី៧៦ នៃទិវាបុណ្យឯករាជ្យជាតិវៀតណាម

08:56 | 28/08/2021

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នេះ បានផ្ញើសារជូន លោក Vuong Dinh Hue ប្រធានរដ្ឋសភានីតិកាលទី១៥ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីចូលរួមអបអរសាទរក្នុងឱកាសខួបលើកទី៧៦ នៃទិវាបុណ្យឯករាជ្យជាតិវៀតណាម។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានផ្ញើសារលិខិតអបអរសាទរជូនចំពោះលោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានផ្ញើសារលិខិតអបអរសាទរជូនចំពោះលោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម
អបអរសាទរបុណ្យខួបកំណើតគម្រប់៨៧ឆ្នាំ ឈានចូល៨៨ឆ្នាំរបស់សម្តេច ហេង សំរិន ប្រធានរដ្ឋសភា អបអរសាទរបុណ្យខួបកំណើតគម្រប់៨៧ឆ្នាំ ឈានចូល៨៨ឆ្នាំរបស់សម្តេច ហេង សំរិន ប្រធានរដ្ឋសភា
សម្តេច ហេង សំរិន ផ្ញើសារជូនប្រធានរដ្ឋសភាវៀតណាម អបអរសាទរដល់ខួបលើកទី៧៦ នៃទិវាបុណ្យឯករាជ្យជាតិវៀតណាម
សម្តេច ហេង សំរិន ផ្ញើសារជូនប្រធានរដ្ឋសភាវៀតណាម អបអរសាទរដល់ខួបលើកទី៧៦ នៃទិវាបុណ្យឯករាជ្យជាតិវៀតណាម។ (រូបថត៖ Freshnews)

តាមរយ:សារលិខិតសម្តេច ហេង សំរិន បានបញ្ជាក់ថា «តាងនាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅជូនចំពោះឯកឧត្តមប្រធាន និងតាមរយៈ ឯកឧត្តម ជូនចំពោះថ្នាក់ដឹកនាំកំពូល ក៏ដូចជាប្រជាជននៃសាធារណរដ្ឋ សង្គមនិយមវៀតណាមជាបងប្អូន ក្នុងឱកាសដ៏មហានក្ខត្តឬក្ស នៃខួបលើកទី៧៦នៃទិវាបុណ្យឯករាជ្យជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម (ថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥-២០២១)»។

សម្តេចបានបន្តថា ប្រទេសកម្ពុជានិងវៀតណាមធ្លាប់បានឆ្លងកាត់របបអាណានិគមនិយម និងសង្គ្រាមបំផ្លិចបំផ្លាញដូចគ្នា។ ប្រទេសភូមិផងរបងជាមួយគ្នាទាំងពីរនេះ បានខិតខំពុះពារគ្រប់ឧបសគ្គ និងរាល់ការលំបាកជាច្រើន ក្នុងការតស៊ូដណ្តើមបានឯករាជ្យជូនជាតិមាតុភូមិរបស់យើងរៀងៗខ្លួន។ តាមរយៈកិច្ចខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ និងការតាំងចិត្តយ៉ាងមុតមាំ ប្រទេសយើងទាំងពីរបានខិតខំពុះពារយ៉ាងខ្លាំង ក្នុងការកសាងប្រទេសជាតិឡើងវិញ ចាប់តាំងពីបាតដៃទទេ រហូតដល់សម្រេចបាននូវសុខសន្តិភាព និងស្ថិរភាពនយោបាយពេញលេញ ដែលជាលក្ខខ័ណ្ឌអំណោយផល ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ដើម្បីឆ្ពោះទៅរកវឌ្ឍនភាព និងវិបុលភាពនាថ្ងៃអនាគត។

សម្តេច ហេង សំរិន មានជំនឿយ៉ាងមុតមាំថា ចំណងមិត្តភាពយូរអង្វែង ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងស្ថាប័ននីតិប្បញ្ញត្តិ និងប្រទេសរបស់យើងទាំងពីរកម្ពុជានិងវៀតណាម នឹងបន្តរីកចម្រើនលូតលាស់បន្ថែមទៀតដើម្បីបម្រើផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជន នៃប្រទេសទាំងពីរជាបងប្អូន៕

AMS/Freshnews

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម