Trending now

អបអរសាទរបុណ្យខួបកំណើតគម្រប់៨៧ឆ្នាំ ឈានចូល៨៨ឆ្នាំរបស់សម្តេច ហេង សំរិន ប្រធានរដ្ឋសភា

15:15 | 26/05/2021 ឌីណា

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន កើតនៅថ្ងៃទី២៥ ឧសភា ១៩៣៥ នៅ​នៅ​ក្នុងភូមិ​អន្លង់​ក្រេះ ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្តកំពង់ចាម​។ សម្តេច​មាន​ភរិយា​ឈ្មោះ សៅ ទី និង​មានកូន​៤​នាក់​។ សព្វថ្ងៃជា ប្រធានរដ្ឋសភាជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជាពីឆ្នាំ ២០០៦ដល់សព្វថ្ងៃ។

អបអរសាទរបុណ្យខួបកំណើតគម្រប់៨៧ឆ្នាំ ឈានចូល៨៨ឆ្នាំរបស់សម្តេច ហេង សំរិន ប្រធានរដ្ឋសភា

អបអរសាទរបុណ្យខួបកំណើតគម្រប់៨៧ឆ្នាំ ឈានចូល៨៨ឆ្នាំរបស់សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ។ (រូបថត៖ dap.com.khmer)

រួបរួមសម្តេច ហេង សំរិន ប្រធានរដ្ឋសភា និង​ជា​ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា ប្រារព្ធ​ខួបកំណើត​គម្រប់​៨៧​ឆ្នាំ ឈានចូល​៨៨​ឆ្នាំ នៅ​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២១ នេះ​។ តាមព្រះរាជសារជូនពរ ព្រះករុណាព្រះមហាក្សត្រ សម្តេចព្រះបរមនាថនរោត្តម សីហមុនី បាន​ចាត់ទុក​សម្តេច ហេង សំរិន ជាថ្នាក់ដឹកនាំដ៏ឆ្នើមដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត​បំពេញភារកិច្ច​បម្រើជាតិ​មាតុភូមិ ។​

​យោងតាម​ឯកសារ​ស្រាវជ្រាវ​របស់ លោក គាំ​ម កុសល និង​សាស្ត្រ​ចា​រ្យ ដៀប សុផល ឥស្សរជន​កំពូល​រូបនេះ បាន​សិក្សា​នៅ​សាលា​ពុទ្ធិកបឋមសិក្សា ខេត្តកំពង់ចាម​នា​អំឡុង​ឆ្នាំ​១៩៥៤ និង​ធ្លាប់​រៀន​វគ្គ​នយោបាយ​ជាន់ខ្ពស់​នៅ​ប្រទេស​វៀតណាម​។​

​នៅ​ឆ្នាំ​១៩៦៩ សម្តេច ហេង សំរិន មាន​តួនាទី​ជា​ប្រធាន​កងអនុសេនាតូច ចលនា​ប្រដាប់អាវុធ (​ផ្នែក​៦) តំបន់​២០ ភូមិភាគ បូព៌ា (២០៣) ហើយ​ជា​បន្តបន្ទាប់​សម្តេច​បាន​ក្លាយជា​ប្រធាន​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុ​ជានា​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​១៩៧៨ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ប្រជាជន​បដិវត្តន៍​កម្ពុជា ក្នុង​ឆ្នាំ​១៩៧៩ ។​

​នៅ​ឆ្នាំ​១៩៨១ សម្តេច​ជា​អគ្គលេខាធិការ​មជ្ឈិមបក្ស​ប្រជាជន​កម្ពុជា​និង​ជា​ប្រធាន​ក្រុមប្រឹក្សារដ្ឋ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា (​ក្រោយ​មកជា​រដ្ឋ​កម្ពុជា​) ហើយ​ចាប់ពី​ឆ្នាំ​១៩៩១ សម្តេច​ជា​ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​។​

​ពី​ឆ្នាំ​១៩៩៣ ដល់​បច្ចុប្បន្ន សម្តេច​ក្លាយជា​អ្នកតំណាងរាស្ត្រ ហើយ​កាន់កាប់​តំណែង​ជា​ប្រធានរដ្ឋសភាជាតិ​ចាប់តាំងពី​ឆ្នាំ​២០០៦ មក​។ សម្តេច​បានទទួល​គោ​រម្យ​ងារ​ជា «​សម្ដេច​អគ្គ​មហា​ពញា​ចក្រី​» ពី​ព្រះករុណា ព្រះមហាក្សត្រ សម្ដេចព្រះ​បរមនាថ ន​រោ​ត្ដម សីហមុនី កាលពី​ខែតុលា ឆ្នាំ​២០០៧ ។​

សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា បានកត់សម្គាល់ថា សម្តេច ហេង សំរិន សម្រេចបាន​នូវជោគជ័យដ៏ត្រចះត្រចង់ក្នុងនាមជាអ្នកដឹកនាំ​ស្ថាប័ន​រដ្ឋសភា ដែលជាស្ថាប័ននីតិប្បញ្ញត្តិជាតិ ដែលធ្វើឲ្យ​កម្ពុជា​ក្លាយជាប្រទេសនីតិរដ្ឋ និងមាន​ការអភិវឌ្ឍលើគ្រប់វិស័យ។

សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាន​គូសបញ្ជាក់ផងដែរថា វីរភាព​ដឹកនាំ​របស់សម្តេច ហេង សំរិន រួមចំណែកធានាយ៉ាងរឹងមាំនូវសន្តិភាព​ និងអធិបតេយ្យភាព​ជាតិនៅគ្រប់កាលៈទេសៈ៕

ឌីណា

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស