Trending now

អ្វីដែលគួរតែធ្វើនៅថ្ងៃទី ១៥ រោច ខែជេស្ឋ

12:39 | 19/08/2021 ឌីណា

យុគសម័យ​ - តើអ្វីខ្លះដែលគួរតែធ្វើនៅថ្ងៃទី ១៥ រោច ខែជេស្ឋ​? គ្រៅពីការរៀបចំគ្រឿងសំណែននិងពិធីផ្សេងៗ តើយើងគួរតែផ្តល់អាទិភាពអ្វីខ្លះនៅថ្ងៃនេះ?

ពិធីបុណ្យបួងសួងសុំឲ្យអាកាសធាតុអំណោយផល និងដំណាំទទួលបានផលល្អរបស់ប្រជាជនជនជាតិ Dao ក្រហម ពិធីបុណ្យបួងសួងសុំឲ្យអាកាសធាតុអំណោយផល និងដំណាំទទួលបានផលល្អរបស់ប្រជាជនជនជាតិ Dao ក្រហម
ពិធីបួងសួងនៅប្រាសាទអង្គរវត្ត ដើមី្បសុំសេចក្តីសុខក្នុងព្រឹត្តិការណ៍ ពិធីបួងសួងនៅប្រាសាទអង្គរវត្ត ដើមី្បសុំសេចក្តីសុខក្នុងព្រឹត្តិការណ៍ "សម្រាកសៀមរាប"
អ្វីដែលគួរតែធ្វើនៅថ្ងៃទី ១៥ រោច ខែជេស្ឋ

អ្វីដែលគួរតែធ្វើនៅថ្ងៃទី ១៥ រោច ខែជេស្ឋ

ទៅអុជធូបនៅផ្នូររបស់សមាជិកក្នុងគ្រួសារ

អ្នកគួរតែរៀបចំពេលវេលា ដើម្បីទៅអុជធូបនៅផ្នូររបស់សមាជិកគ្រួសារនៅទីបញ្ចុះសពឬនៅក្នុងវត្ត អារាមដែលជាកន្លែងរក្សាទុកធាតុឋ។

រៀបចំគ្រឿងសំណែនបួស

នៅខែជេស្ឋជៀសវាងការសម្លាប់សត្វ ដូច្នេះស្ពកបាយសម្រាប់ការសែន នាថ្ងៃទី ១៥ រោច ខែជេស្ឋគឺផ្តល់អាទិភាពក្នុងការប្រើប្រាស់ម្ហូបួស (ប៉ាតេបួស ណែមចៀនបួស សម្លបន្លែនិងមើម ម្ហូបអាហារធ្វើពីតៅហ៊ូ ... ) នៅពេលចៀនអាហារ យើងគួរតែប្រើប្រេងធ្វើពីរក្ខជាតិផងដែរ។ នៅជេស្ឋយើងសែនសត្វលោក ដូច្នេះមិនគួរសម្លាប់សត្វឡើយ។

បោះអង្ករ អំបិលដល់សត្វលោក

គួរបោះអង្ករ អំបិលដែល​សែន​ហើយដល់សត្វលោក។ ម្ចាស់ផ្ទះតែងតែថ្វាយបង្គំព្រះពុទ្ធ ជីដូនជីតានៃគ្រួសារនិងព្រះក្នុងផ្ទះ។ នៅថ្ងៃទី ១៥ រោច ខែជេស្ឋចាំបាច់សែនថ្វាយដល់សត្វលោកនៅមាត់ទ្វារឬខាងក្រៅផ្ទះ។ កន្លែងខ្លះ ពួកគេបានសែនថ្វាយនៅព្រះវត្តដែរ។ នៅពេលសែនថ្វាយសត្វលោក អ្នកគួរតែបោះអំបិល​និងអង្ករពីផ្ទះចេញពីមាត់ទ្វារ ដូចជាបណ្តេញខ្មោច ។ ប្រយ័ត្នកុំបោះអំបិល អង្ករពីខាងក្រៅចូលក្នុងផ្ទះ។

យកចិត្តទុកដាក់ចំពោះពុកម្តាយរបស់អ្នក

ចំណាយពេលដើម្បីយកចិត្តទុកដាក់ និងទៅជួបជុំជាមួយឪពុកម្តាយ។ ព្យាយាមវិលត្រលប់ទៅផ្ទះវិញ ហើយជួបជុំគ្នាហូបអាហារជាមួយឪពុកម្តាយរបស់អ្នក។

ទទួលទានម្ហូបបួស បួងសួង​សូមសេចក្តីសុខជូន​ជីដូនជីតា ឪពុក ម្តាយរបស់អ្នក

ទទួលទានម្ហូបបួសដែលជួយមនុស្សឱ្យមានភាពបរិសុទ្ធ ជៀសវាងសំលាប់សត្វនិងត្រលប់ទៅរកភាពពិតរបស់ខ្លួន។ សូមហូបម្ហូបបួសនិង​បួងសួងដោយស្មោះសម្រាប់គ្រួសារអ្នកនិងខ្លួនឯង។ ការបួងសួងនេះ​នឹង​នាំមកនូវសុភមង្គល គ្រួសារសប្បាយរីករាយនិងមានសុខភាពល្អជូនដល់​សាច់ញាតិអ្នក៕

ឌីណា

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចលេខ ៥៧ និង ៦៨៖ សហគ្រាសឯកជនមានឱកាសទម្លាយខ្លួននៅក្នុងយុគសម័យឌីជីថល
កាត់បន្ថយពេលវេលាដំណើរការសម្រាប់នីតិវិធីរដ្ឋបាលជាច្រើនក្រោមការគ្រប់គ្រងរបស់ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
ការចេញលក្ខណៈវិនិច្ឆ័យសម្រាប់កម្លាំងពលកម្មបច្ចេកវិទ្យាឌីជីថលដែលមានគុណភាពខ្ពស់
មិត្តភក្តិអន្តរជាតិអបអរសាទរសមាជជាតិលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម
លើកទឹកចិត្តស្ថាប័នហិរញ្ញវត្ថុអន្តរជាតិដែលមានកេរ្តិ៍ឈ្មោះល្អ ឲ្យលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការវិនិយោគនៅក្នុងប្រទេសវៀតណាម