Trending now

ទិសដៅចំនួនប្រាំដែលសមស្របនឹងភ្ញៀវទេសចរពិសារអាហារបួសនៅប្រទេសវៀតណាម

06:00 | 02/02/2022 ឌីណា

យុគសម័យ - យោង​តាមការស្រាវ​ជ្រាវ​និង​ព្យាករណ៍អំពី​វិស័យទេសចសរ​នៅទំព័រ Booking.com ណែនាំទិសដៅកំពូលទាំង ៥ នៅក្នុងប្រទេសវៀតណាម ដើម្បីទទួលយកបទពិសោធន៍អំពីម្ហូបបួស ដែលអ្នកពិសារបានវាយតម្លៃខ្ពស់ និងលើកឡើងច្រើនបំផុត។ គោលដៅទាំងនេះក៏នឹងសមស្របនឹងចំណង់ចំណូលចិត្តរបស់ភ្ញៀវទេសចរវៀតណាមជាច្រើនផងដែរ ដែលទាក់ទងនឹងបទពិសោធន៍នៃការរស់នៅតាម​បែបគន្លងថ្មី និងការភ្លក់ម្ហូបផ្សេងៗ គ្នា ក្នុងអំឡុងពេលធ្វើដំណើររបស់ពួកគេ។

ផ្សព្វផ្សាយម្ហូប និងវប្បធម៌វៀតណាមដល់ប្រជាជនជប៉ុន ផ្សព្វផ្សាយម្ហូប និងវប្បធម៌វៀតណាមដល់ប្រជាជនជប៉ុន
នំកូរជ្រលក់ទឹកសឿង - ជាម្ហូបសាមញ្ញនិងឆ្ងាញ់មួយរបស់ប្រជាជន Ha Noi ជាច្រើនជំនាន់ នំកូរជ្រលក់ទឹកសឿង - ជាម្ហូបសាមញ្ញនិងឆ្ងាញ់មួយរបស់ប្រជាជន Ha Noi ជាច្រើនជំនាន់

ទីក្រុង Da Lat

ទិសដៅចំនួនប្រាំដែលសមស្របនឹងភ្ញៀវទេសចរពិសារអាហារបួសនៅប្រទេសវៀតណាម
មានជម្រើសជាច្រើនសម្រាប់ភ្ញៀវ ដើម្បីទទួល​ទាន​អាហារល្អៗសម្រាប់សុខភាពនៅទីក្រុង Da Lat ។

ជាតំបន់សំខាន់សម្រាប់អភិវឌ្ឍកសិកម្មស្អាត អនុវត្តបច្ចេកវិជ្ជាខ្ពស់ក្នុងប្រទេសវៀតណាម ទីក្រុង Da Lat បានគេស្គាល់ថាជា "ព្រះរាជាណាចក្រ" នៃបន្លែ និងផ្ការបស់វៀតណាម ដោយសារផលិតផលសរីរាង្គស្រស់ ស្អាត និងគុណភាពខ្ពស់។ មកទីក្រុង Da Lat អ្នកទស្សនាមិន​អាច​រំលងផ្លូវ Phan Dinh Phung ដែលជាផ្លូវលក់ម្ហូបដ៏ល្អឥតខ្ចោះសម្រាប់អ្នកបួសដែលមានភោជនីយដ្ឋានរាប់មិនអស់ "និយាយថា មិន​ពិសារសាច់" ចាប់ពីភោជនីយដ្ឋានសាមញ្ញានៅទីផ្សារ រហូតដល់ភោជនីយដ្ឋានដ៏កក់ក្តៅ។ មានជម្រើសរាប់មិនអស់សម្រាប់អ្នក ដើម្បីទទួលទានអាហារដែលមានសុខភាពល្អ ដោយសារភោជនីយដ្ឋាននៅទីនេះទាំងអស់រៀបចំមុខម្ហូបពីគ្រឿងផ្សំស្រស់និង​ថ្មីៗ បំផុតនៅ ទីក្រុង Da Lat ។

ទីក្រុង Ho Chi Minh

នៅទីក្រុង Ho Chi Minh ភោជនីយដ្ឋានបួសគឺមានប្រជាប្រិយភាពខ្លាំង ដោយសារតែតម្រូវការកើនឡើងពីអ្នកស្រុក និងភ្ញៀវទេសចរ។ ភាពសម្បូរបែប និងគុណភាពនៃមុខម្ហូបបួសនៅទីក្រុង Ho Chi Minh ប្រាកដនឹងបំពេញតម្រូវការនៃការស្វែងយល់នូវម្ហូប និងរបៀបរស់នៅប្រកបដោយសុខភាពល្អរបស់ភ្ញៀវ។

ទិសដៅចំនួនប្រាំដែលសមស្របនឹងភ្ញៀវទេសចរពិសារអាហារបួសនៅប្រទេសវៀតណាម
ទីក្រុង Ho Chi Minh គឺជាគោលដៅដ៏ល្អសម្រាប់ភ្ញៀវទេសចរពិសារម្ហូបបួស។

បាយចុងអង្ករ Sai Gon គឺជាមុខម្ហូបដែលគួរតែ​ភ្លក់នៅពេល​មក​ទេសចរ នៅទីក្រុង Saigon ប៉ុន្តែមានមនុស្សតិចណាស់ដែលដឹងថា បាយ​ចុង​អង្ករ​ដែល​​កែច្នៃតាម​របៀបធ្វើម្ហូបបួស ប៉ុន្តែវាមានភាពទាក់ទាញដូចគ្នា។ មុខម្ហូបនេះ រួមមាន ឆ្អឹងជំនីរបួសដែលផលិតពីតៅហ៊ូ រសជាតិ​ប្រាំនិងស្បែក​ជ្រូក​ធ្វើ​ពី​​នំបញ្ចុក គួបផ្សំនឹងទឹកត្រី​បួសធ្វើ​ពីទឹក​ដូង​និង​ទឹក​ ស៊ីអ៊ីវ។

ម្ហូប​ដែល​លក់តាមដងផ្លូវដ៏ល្បីមួយទៀតរបស់ Saigon គឺនំឆែវ ទោះបីជាជាធម្មតានំ​នេះ​មាន​ស្នូល​ដែល​ជា​សាច់​ឬ​គ្រឿង​សមុទ្រក៏ដោយ ប៉ុន្តែភ្ញៀវ​ទទួលអាហារបួសយ៉ាងពេញលេញដែលកែច្នៃ​ដោយសណ្តែកបណ្តុះ តៅហ៊ូ ផ្សិត និងទទួលទានជាមួយជីរគ្រប់​មុខនៅតែរក្សា​បាន​រសជាតិដើមទាំងស្រុង។

ទីក្រុង​បុរាណ Hoi An

ទីក្រុងបុរាណ Hoi An បានទាក់ទាញភ្ញៀវទេសចរជាច្រើន​ជំនាន់​មក​ទស្សនា ជាមួយសណ្ឋាគារ “boutique” តូចៗ ដែលមាន រចនាប័ទ្មបុរាណពិសេស និងហាងកាត់ដេរឈានមុខគេដែលមានទីតាំងនៅតាមដងទន្លេ Hoai ។ Hoi An ក៏​ជា​គោលដៅ​ដ៏​ល្អ​សម្រាប់​អ្នក​បួស​ដែរ ដោយសារ​តែ​ម្ហូប​នៃតំបន់​នេះ​ឆ្ងាញ់និង​ពិសេស។ ទីក្រុង​នេះក៏ជាស្រុក​កំណើតនៃម្ហូបបួស ដូច​ជា​​បាយ​មាន់ Hoi An ដែ​ល​បាន​កែច្នៃ​តាមរបៀបអាហារបួស និងមី Quang បួស - ម្ហូបដែលមានពណ៌លឿង​ស្រស់មកពី​រមៀត រសជាតិឆ្ងាញ់ពីរុក្ខជាតិ។

ទិសដៅចំនួនប្រាំដែលសមស្របនឹងភ្ញៀវទេសចរពិសារអាហារបួសនៅប្រទេសវៀតណាម
ភេសជ្ជៈរុក្ខជាតិ mot Hoi An ​ដ៏​ល្បីល្បាញ​ដែលកែច្នៃ​ពី​គ្រឿងផ្សំ​ធម្មជាតិ។

លើសពីនេះ អ្នកដែលចង់ស្វែងរកមុខម្ហូបដែលធ្លាប់ស្គាល់ផ្សេងទៀត ក៏អាចរកមើលមុខម្ហូបពិសេសរបស់ Hoi An ដូចជា Cao Lau ឬ​នំបាវ នំ vac ដែល​បាន​​​កែច្នៃ​តាម​របៀប​បួស​ ។ ពេលកំពុងគយគន់ផ្ទះបុរាណ​ និងទិញវត្ថុអនុស្សាវរីយ៍ពីហាងសិប្បកម្ម កុំភ្លេចសម្រាក និងពិសារភេសជ្ជៈឱសថដ៏ល្បីល្បាញគឺ "ទឹក​ mot" ដែលធ្វើពីគ្រឿងផ្សំធម្មជាតិស្រស់បំផុត និងតុបតែងដោយផ្កាឈូកដ៏ស្រស់ស្អាត។

ខេត្ត​ Thua Thien Hue

ដោយ​មាន​ម្ហូប​រាជ អតីតរាជធានី​ Hue ផ្ដល់​ជម្រើស​ជា​ច្រើន​ជាមួយ​នឹង​ម្ហូប​បួស​ដែល​មាន​រសជាតិ​ឆ្ងាញ់ និង​មាន​ជីវជាតិ។ ប្រជាជន Hue ក៏មានទម្លាប់ទទួលទានបួសជាប្រចាំផងដែរ ដូច្នេះហើយ ម្ហូបបួសរបស់ Hue គឺមានតែមួយគត់ និង​បង្កប់ដោយលក្ខណៈសិល្បៈដ៏សម្បូរបែបនិងទំនើប។

ទិសដៅចំនួនប្រាំដែលសមស្របនឹងភ្ញៀវទេសចរពិសារអាហារបួសនៅប្រទេសវៀតណាម
ផ្សាររាត្រីនៅទីក្រុង Hue ។

ទឹក​ស៊ុបបួសគឺជាមុខម្ហូបមួយក្នុងចំណោមមុខម្ហូបដែលគួរតែភ្លក់នៅមកទស្សនាទីក្រុង Hue ។ គ្រឿង​ផ្សំ​ស្រស់ៗ​ផ្សំ​ជាមួយ​ទឹក​ស៊ុបឆ្ងាញ់ ប៉ុន្តែ​នៅតែ​បរិសុទ្ធ ដូច្នេះមុខម្ហូប​​មួយ​នេះ​ប្រាកដ​ជា​ធ្វើ​ឱ្យ​ភ្ញៀវ​ចងចាំ​ជា​រៀង​រហូត។ ប្រសិនបើអ្នក​ចង់​ភ្លក់មុខម្ហូបបួស ដែល​លក់​នៅ តាមផ្លូវ​ ដូចជា​ម្ហូប​ពិសេស​នៃទីក្រុង Hue ដូចជា នំ bot loc នំកាត់ នំ​ nam ដែលមានរសជាតិឈ្ងុយឆ្ងាញ់ពីម្សៅ​ដំឡូង​មី និងម្សៅអង្ករ រួមផ្សំជាមួយបន្លែមើម ផ្សិត ហើយ​វេចខ្ចប់​ក្នុងស្លឹកចេក នឹងក្លាយជាជម្រើសដ៏អស្ចារ្យ។ ទន្ទឹមនឹង​នេះ ភ្ញៀវអាចរីករាយជាមួយការពិសេសបណ្តា​មុខ​ម្ហូប​ពិសេស​នៅទីក្រុង​ Hue ដូចជា​នំបញ្ចុក​សាច់គោ Hue។

រដ្ឋធានី Ha Noi

ហាណូយ គឺជាគោលដៅដ៏ល្អសម្រាប់អ្នកបួសជាមួយនឹងមុខម្ហូបប្រពៃណីដ៏ឈ្ងុយឆ្ងាញ់ជាច្រើនមុខដែលធ្វើ​ពី​រក្ខាឱសថស្រស់ៗ និងផ្លែឈើត្រូពិចជាច្រើនប្រភេទដែលអាចរកបានពេញមួយឆ្នាំ។ ទីក្រុង Ha Noi ក៏ល្បីល្បាញសម្រាប់អាហារតាមចិញ្ចើមផ្លូវដូចជា នំបុ័ងបួស ឬបង្អែម​​​ដែលភ្ញៀវអាចជ្រើសរើសដោយខ្លួន​ឯង - ភ្ញៀវ​អាចជ្រើសរើស​ topping ចំនួន ២០ មុខ។ ប្រសិនបើអ្នកចូលចិត្តអាហារចៀន ឬភ្ញៀវ​អាចជ្រើសរើស "KFC តាមបែបវៀតណាម" អ្នក​គួរតែ​មក​ហាង Goc Da មានទីតាំងស្ថិត​នៅ​ខាង​លិចបឹង​ Tay ដែលជាភោជនីយដ្ឋានដ៏ពេញនិយមមួយដែលទាក់ទាញទាំងអ្នកក្នុងស្រុក និងភ្ញៀវទេសចរ ហាងនេះមានភាពល្បីល្បាញដោយសារនំជងខ្នើម​មាន​ស្នូល​ពី​ផ្សិត​និង​នំបញ្ចុក។ អ្នក​ណា​ចូល​ចិត្ត​​បង្អែម​ អ្នក​អាច​ជ្រើសរើស​នំចៀន​ដែល​មាន​ស្នូ​សជាសណ្តែត​ខៀវ។

ទិសដៅចំនួនប្រាំដែលសមស្របនឹងភ្ញៀវទេសចរពិសារអាហារបួសនៅប្រទេសវៀតណាម

ភោជនីយដ្ឋានបួស និងហាងលក់​ម្ហូបបួសជាច្រើន​ ដែល​ស្ថិតនៅក្នុងតំបន់​វិថី​បុរាណ​ Guom។

ប្រសិនបើអ្នកចង់ទទួល​ទាន​អាហារបួសក្នុងទីស្ថានដ៏ស្ងប់ស្ងាត់ សូមអ្នក​មកទស្សនាភោជនីយដ្ឋាន Uu Dam Chay ដ៏ប្រណិត និងទំនើបនៅជិតបឹង​ Hoan Kiem ឬភោជនីយដ្ឋានដ៏ឈ្ងុយឆ្ងាញ់ Aummee នៅបឹង​Tay Ho។ ពេលខ្លះដើរលេងតាមផ្លូវ​បុរាណ ស្វែងយល់ផ្លូវ​បុរាណឬជុំវិញប្រាសាទធំៗ នៃទីក្រុង Ha Noi ភ្ញៀវទេសចរក៏អាចស្វែងរកហាងពីរបីដោយខ្លួនឯងផងដែរ៕

ឌីណា

vov

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា