នាថ្ងៃទី ១១ ខែធ្នូ ពិធីបុណ្យវៀតណាមនៅជប៉ុនបានបើកជាផ្លូវការនៅសួនច្បារ Ueno ទីក្រុងតូក្យូ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ជាច្រើនរូបក្នុងជួររដ្ឋាភិបាល និងរដ្ឋសភាជប៉ុន។
![]() |
![]() |
ថ្លែងមតិក្នុងពិធីបើក លោកស្រី Lam Thi Thanh Phuong ភារធារីវៀតណាមប្រចាំនៅប្រទេសជប៉ុន ប្រធានគណៈកម្មការរៀបចំ បានឲ្យដឹងថា ពិធីបុណ្យវៀតណាមនៅប្រទេសជប៉ុន គឺជាពិធីបុណ្យប្រចាំឆ្នាំដ៏ធំបំផុតនៅក្នុងទីក្រុងតូក្យូ។ ពិធីបុណ្យនេះជួយផ្សព្វផ្សាយលក្ខណៈពិសេសនៃម្ហូប និងវប្បធម៌វៀតណាមដល់ប្រជាជនជប៉ុន។
![]() |
ភ្ញៀវវៀតណាម និងជប៉ុនកាត់ខ្សែបូដើម្បីបើកពិធីបុណ្យ (រូបថត៖ vnanet.vn) |
អនុរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Shingo Miyake បានសម្តែងក្តីរីករាយចំពោះការអភិវឌ្ឍក្នុងទំនាក់ទំនងវៀតណាម-ជប៉ុន។ លោកបាននិយាយថា ការដែលមេដឹកនាំបរទេសដំបូងគេដែលនាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio ទទួលជួបក្រោយពីចូលកាន់តំណែងគឺនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh នោះ គឺជាការបង្ហាញយ៉ាងច្បាស់អំពីការអភិវឌ្ឍទំនាក់ទំនងវៀតណាម-ជប៉ុនលើគ្រប់វិស័យ។
យោងតាមលោកអនុរដ្ឋមន្ត្រី Miyake មុនពេលជំងឺរាតត្បាត សកម្មភាពការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរបានប្រព្រឹត្តទៅយ៉ាងសកម្ម។ ទោះជាយ៉ាងណាក៏ដោយ ក៏ការរីករាលដាលនៃជំងឺកូវីដ ១៩ បានជះឥទ្ធិពលអវិជ្ជមានដល់សកម្មភាពទាំងនេះ។ ដូច្នេះហើយ ពិធីបុណ្យនេះគឺជាព្រឹត្តិការណ៍មួយសម្រាប់ប្រជាជនជប៉ុនអាចទទួលទានអាហារវៀតណាមទោះជានៅទីក្រុងតូក្យូក៏ដោយ៕
មតិពីមិត្តអ្នកអាន