Trending now

ទស្សនាវដ្តី Rough Guides (អង់គ្លេស)៖ ម្ហូប ៩ មុខដែលត្រូវភ្លក់ពេលមកដល់វៀតណាម

14:41 | 19/07/2021 យោងតាមវិឡុសំលេងវៀតណាម

ក្រៅពីនំប៉័ងនិង Pho មក, Rough Guides ក៍ណែនាំឲ្យអ្នកភ្លក់ប្រហិតត្រីហាណូយ គុយទាវ Quang និងបាយចុងអង្ករ Sai Gon ផងដែរ។

Men Men - ម្ហូបពិសេសប្រចាំនៅតំបន់ខ្ពង់រាបថ្មខេត្តហាយ៉ាង (Ha Giang) Men Men - ម្ហូបពិសេសប្រចាំនៅតំបន់ខ្ពង់រាបថ្មខេត្តហាយ៉ាង (Ha Giang)
ម្ហូបត្រីជូររបស់ជនជាតិ Thai ភាគពាយព្យ - ម្ហូបសាមញ្ញតែឆ្ងាញ់ពិសារ ម្ហូបត្រីជូររបស់ជនជាតិ Thai ភាគពាយព្យ - ម្ហូបសាមញ្ញតែឆ្ងាញ់ពិសារ

Rough Guides គឺជាគ្រឹះបោះពុម្ពផ្សាយសៀវភៅទេសចរណ៍និងទស្សនាវដ្តីទេសចរណ៍ដ៏ល្បីល្បាញទូទាំងពិភពលោក ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស។ Rough Guides វាយតម្លៃថា ម្ហូបវៀតណាមមានលក្ខណៈប្លែកគួរឱ្យចាប់អារម្មណ៍និងឆ្ងាញ់បំផុតនៅអាស៊ីអាគ្នេយ៍។ ចាប់ពីហាងលក់តាមចិញ្ចើមផ្លូវ រហូតដល់ភោជនីយដ្ឋានលំដាប់ខ្ពស់ ម្ហូបវៀតណាមតែង តែលេចចេញនូវរសជាតិជូរផ្អែមគ្រប់ប្រភេទ។ ខាងក្រោមនេះជាមុខម្ហូបចំនួន ៩ មុខ ដែលភ្ញៀវទេសចរមិនអាចរំលងបានពេលមកទស្សនានៅវៀតណាម៖

ម្ហូបខួង (Goi cuon)

ម្ហូបខួងដ៏ពេញនិយមនៅភាគខាងជើងវៀតណាម ដែលជានំក្រៀបមូរជាមួយជីគ្រប់មុខ សាច់ជ្រូក គោ និងបង្គា។ សម្រាប់ភាគខាងត្បូងវិញ មុខម្ហូបបែបនេះ តែមានមានសាច់អាំង ចេកខ្ចី ស្ពី ហើយជ្រលក់ទឹកជ្រលក់សណ្តែកដី។ នៅក្នុងភោជនីយដ្ឋានវៀតណាមជាច្រើនម្ហូប ខួង ត្រូវបានបម្រើជាមុខម្ហូបប្រចាំហាង។

ខួង ត្រូវបានពេញនិយមយ៉ាងខ្លាំង ថ្វីត្បិតតែនៅក្នុងតំបន់ណាមួយក៏ដោយ
ខួង ត្រូវបានពេញនិយមយ៉ាងខ្លាំង ថ្វីត្បិតតែនៅក្នុងតំបន់ណាមួយក៏ដោយ

នំប៉័ង

ជាអាហារតាមដងផ្លូវដ៏ល្បីល្បាញបំផុតមួយ នំបុ័ងបារាំងត្រូវបានជ្រាវចូលមកវៀតណាមនាសតវត្សរ៍ទី ១៩ ពីប្រភេទនំបុ័ងវែង (baguette) បន្ទាប់មកប្រជាជនវៀតណាមបានបង្កើតឡើងស្នូលសម្រាប់ផ្សំជាមួយ។ នំប៉័ងរបស់វៀតណាមជាធម្មតាត្រូវបានស្នូលញោត់សាច់ (សាច់មាន់ សាច់គោ សាច់ជ្រូក) មានប៉ាតេ ពងចៀននិងបន្លែជ្រក់មួយចំនួន។ នំប៉័ងមិនត្រឹមតែត្រូវបានលក់នៅពាសពេញប្រទេសវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែប្រភេទម្ហូបនេះក៏មានវត្តមាន នៅតាមទីក្រុងធំៗ ជាច្រើននៅជុំវិញពិភពលោកផងដែរ ដូចជាទីក្រុងឡុងដ៍ ទីក្រុងញូវយ៉កនិងទីក្រុងតូក្យូ។ ល។

នំប៉័ងគឺមុខម្ហូបដ៏ពិសេសតាមចិញ្ចើមផ្លូវរបស់វៀតណាម។
នំប៉័ងគឺមុខម្ហូបដ៏ពិសេសតាមចិញ្ចើមផ្លូវរបស់វៀតណាម។

បាញ់ឆែវ (នំម្សៅចៀន-banh xeo)

នំចៀនស្រុយ ដែលមានបង្គា សាច់ សណ្តែក ពង ... មូរជាមួយនំក្រៀបហើយជ្រលក់ជាមួយទឹកត្រីជូរផ្អែម គឺហៅថា បាញ់ឆែវ។ ជាអាហារសម្រន់ បាញ់ឆែវត្រូវបានប្រជាជនវៀតណាមនិងភ្ញៀវទេសចរបរទេសជាច្រើននិយមចូលចិត្ត។ ទោះបីជាមានប្រភពមកពីតំបន់ភាគកណ្តាលនិងភាគខាងត្បូងក៏ដោយ ក៏ Banh xeo សព្វថ្ងៃមានប្រជាប្រិយភាពនៅគ្រប់ទីកន្លែង ហើយវាងាយស្រួលក្នុងការស្វែងរកអ្នកធ្វើប្រភេទនំនៅតាមតំបន់ទាំងបីផងដែរ។

ទស្សនាវដ្តីអង់គ្លេសបានផ្តល់អនុសាសន៍ថា គួរភ្លក់បាញ់ឆែវនៅទីក្រុងហូជីមិញ។
ទស្សនាវដ្តីអង់គ្លេសបានផ្តល់អនុសាសន៍ថា គួរភ្លក់បាញ់ឆែវនៅទីក្រុងហូជីមិញ។

នំបញ្ចុកសាច់ជ្រូកអាំង (Bun cha)

នំបញ្ចុកសាច់ជ្រូកអាំងគឺជាមុខម្ហូបពិសេសនៅហាណូយ ដែលភ្ញៀវទេសចរអាចរកបានលក់នៅតាមដងផ្លូវទាំងអស់នៃរដ្ឋធានី។ សាច់សម្រាប់អាំងជាសាច់ជ្រូកហាន់ ឬមូរជាដំតូច ហើយអាំងនៅលើចង្ក្រានធ្យូង។ ម្ហូបនេះមិនអាចខ្វះបានទឹកជ្រលក់និងជីគ្រប់ប្រភេទដែរ។ នំបញ្ចុកសាច់ជ្រូកអាំងត្រូវបានមនុស្សជាច្រើនប្រៀបធៀបទៅនឹងប្រហិតសាច់ឬហាំប៊ឺហ្គឺ ប៉ុន្តែ Rough Guides បានវាយតម្លៃថា នំបញ្ចុកសាច់ជ្រូកអាំងមានគ្រឿងផ្សំនិងរសជាតិខុសប្លែកគ្នាណាស់។

នំបញ្ចុកសាច់ជ្រូកអាំងត្រូវបានគេកោតសរសើរចំពោះរសជាតិប្លែករបស់វា។
នំបញ្ចុកសាច់ជ្រូកអាំងត្រូវបានគេកោតសរសើរចំពោះរសជាតិប្លែករបស់វា។

ម្ហូប Pho

បើនិយាយពីម្ហូបវៀតណាមវិញគេមិនអាចរំឡងបានម្ហូប Pho នៅឡើយ ដែលជាប្រភេទម្ហូបអាចបរិភោគបានគ្រប់ពេលវេលានោះទេ ប៉ុន្តែប្រជាជនវៀតណាមភាគច្រើនបរិភោគ Pho សម្រាប់អាហារពេលព្រឹក។ Pho មានប្រភពមកពីខាងជើង ប៉ុន្តែឥឡូវនេះ Pho គឺជាមុខម្ហូបដ៏ពេញនិយមនៅទូទាំងប្រទេស។ Pho ក៏មានច្រើនប្រភេទផងដែរសម្រាប់អ្នក ជ្រើសរើស ដូចជា Pho សាច់មាន់, Pho សាច់គោ ។ល។

Pho គឺជានិមិត្តរូបនៃម្ហូបវៀតណាម
Pho គឺជានិមិត្តរូបនៃម្ហូបវៀតណាម

ប្រហិតត្រី

ប្រហិតត្រីមានប្រភពពីរដ្ឋធានីហាណូយ ហើយក៏ជាមុខម្ហូបដ៏ល្បីល្បាញមួយនៃម្ហូបហាហាណូយផងដែរ។ ដែលគេហៅថា ប្រហិតត្រី ប៉ុន្តែម្ហូបនេះត្រូវបានធ្វើពីត្រីចៀនក្រអូបជាមួយខ្ទឹមបារាំងនិងផ្សំជាមួយត្រីនំបញ្ចុក ជី ខ្ទឹមស្រស់សណ្តែកដីនិងកាពិ។ ត្រីដែលធ្វើម្ហូបនេះភាគច្រើនធ្វើពីត្រីអន្ទង់ ត្រីស្រស់...ហើយកាត់ជាបំណែកៗនិងចៀនក្នុងខ្ទះប្រេងភ្លាមៗ។

ម្ហូបប្រហិតត្រីមានប្រភពដើមមកពីហាណូយ
ម្ហូបប្រហិតត្រីមានប្រភពដើមមកពីហាណូយ

មី Cao lau

មីCao lau គឺជាម្ហូបប្រចាំតំបន់របស់ទីក្រុងបុរាណ Hoi An គឺជាចានធំមួយដែលចម្អិនពីមី Cao lau។ ពីភោជនីយដ្ឋានដ៏ប្រណិតមួយទៅកន្លែងពេញនិយមដូចជាផ្សារមួយនៅក្នុងតំបន់នេះ អ្នកទេសចរនឹងមានអារម្មណ៍ប្លែកពីប្រភេទម្ហូបនេះ។

មី Cao lau គឺជាមុខម្ហូបដ៏ល្បីល្បាញរបស់ទីក្រុង Hoi An
មី Cao lau គឺជាមុខម្ហូបដ៏ល្បីល្បាញរបស់ទីក្រុង Hoi An

មី Quang

មី Quang ជាមុខម្ហូបពិសេស និងប្រចាំនៃទីក្រុងឆ្នេរសមុទ្រ Da Nang។ កាលពីមុនមី Quang មានគ្រឿងផ្សំគឺបង្គានិងសាច់ ឥឡូវនេះ ប្រភេទមីនេះបានផ្លាស់ប្តូរនិងបង្កើតជាមួយគ្រឿងផ្សំជាច្រើនមុខទៀត ដូចជាកង្កែប សាច់ជ្រូក ឆ្អឹងជំនីរ សាច់គោសាច់មាន់ ... ប្រហាក់ប្រហែលនឹងមី Cao lau ដែរ មី Quang មិនស្រោចទឹក ញុំាជាមួយជី សណ្តែកដីលីង នំក្រៀបផងដែរ។

មី Quang គឺជាមុខម្ហូវពិសេស ដែលពេញនិយមនៅទីក្រុងសមុទ្រ Da Nang
មី Quang គឺជាមុខម្ហូវពិសេស ដែលពេញនិយមនៅទីក្រុងសមុទ្រ Da Nang

បាយចុងអង្ករ

ដើរតាមដងវិថី Sai Gon ភ្ញៀវនឹងឃើញតូបលក់បាយចុងអង្ករគ្រប់ទីកន្លែង ព្រោះនេះជាអាហារតាមផ្លូវដែលល្បីជាងគេ ហើយក៏ងាយស្រួលបរិភោគផងដែរ។ បាយដែលបរិភោគជាមួយសាច់ឆ្អឹងជំនីរអាំង សាច់ជ្រូកអាំង ពងមាន់ឬត្រីជាមួយបន្លែនិងទឹកជ្រលក់ជូរផ្អែម។ មិនត្រឹមតែប្រជាជនវៀតណាមទេដែលចូលចិត្តម្ហូបនេះ សូម្បីតែភ្ញៀវបរទេសក៏ចូលចិត្តម្ហូបនេះខ្លាំងណាស់ផងដែរ។

បាយចុងអង្ករគឺល្បីល្បាញមិនត្រឹមតែនៅក្នុងទីក្រុងហូជីមិញប៉ុណ្ណោះទេ
បាយចុងអង្ករគឺល្បីល្បាញមិនត្រឹមតែនៅក្នុងទីក្រុងហូជីមិញប៉ុណ្ណោះទេ

រូបថត៖ Shutterstock

យោងតាមវិឡុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR