យុគសម័យ - ជាច្រើនជំនាន់មក ហើយចំពោះជនជាតិភាគតិចម៉ុង (Mong) ពោតគឺជាវត្ថុធាតុដើមយ៉ាងសំខាន់សម្រាប់ធ្វើម្ហូប Men Men។ នេះជាមុខម្ហូបប្រចាំតំបន់បែបប្រពៃណីដែលបានក្លាយជាអត្តសញ្ញាណវប្បធម៌ដោយឡែករបស់ជនជាតិម៉ុងទៅហើយ។
![]() |
![]() |
![]() |
Men Men - ម្ហូបពិសេសនៅតំបន់ខ្ពង់រាបថ្មខេត្តហាយ៉ាង (Ha Giang) |
នៅតំបន់ខ្ពង់រាបថ្មហាយ៉ាង (Ha Giang) ជនជាតិម៉ុងបានចាក់កាយគគាស់ដីបំពេញតាមប្រហោងចន្លោះថ្ម និងបណ្តុះគ្រាប់ពោតដោយសង្ឃឹមថានឹងមានភ្លៀងធ្លាក់គ្រប់គ្រាន់ធ្វើអោយដើមពោតឆាប់បានលូតលាស់ល្អ និងផ្តល់ទិន្នផលខ្ពស់ដើម្បីយកទៅធ្វើជាម្ហូប Men Men របស់ជនជាតិម៉ុងសំរាប់ជួយទ្រទ្រង់ជីវភាពរស់នៅប្ចាំថ្ងៃអោយមនុស្សជាច្រើនជំនាន់មកហើយ។ ប្អូនស្រី Mua Thi Cho (ស្រុក Dong Van ខេត្ត Ha Giang) បានចែករំលែកពីរបៀបធ្វើឱ្យ Men Men ឆ្ងាញ់ពិសារ ត្រូវឆ្លងកាត់តាមដំណាក់កាលកែច្នៃជាច្រើនហើយពោតគឺជាគ្រឿងផ្សំតែមួយគត់ក្នុងការធ្វើម្ហូបនេះ។
ការធ្វើម្ហូប Men Men ក៏ជាសិល្បៈមួយដែរ ធ្វើយ៉ាងមេ៉ចកុំធ្វើឱ្យម្សៅពោតវាស្ងួតពេក ហើយក៍មិនអោយបែកខ្ទិចដែរ។ បន្ទាប់ពីការចំហុយលើកដំបូង ម្សៅពោតនឹងចាក់បន្តទៀតចេញទៅកញ្ចេីរ ហើយយកស្លាបព្រាវាយវាឲ្យទក់ រួចហើយចំហុយលើកទី២អោយទាល់តែឆ្អិន។ មេចុងភៅដែលមានបទពិសោធន៍ក្នុងគ្រួសារ ទើបដឹងពីរបៀបរក្សាភ្លើងអោយបានគ្រប់គ្រាន់ហើយគណនាពេលវេលាអោយបានសមស្របសម្រាប់ធ្វើអោយម្សៅពោតបានឆ្អិនពេញលេញដោយរក្សាបានរសជាតិឈ្ងុយឆ្ងាញ់ដ៏ពិសេសផងដែរ។
![]() |
Men Men - ម្ហូបពិសេសមួយនៅតំបន់ខ្ពង់រាបថ្មខេត្តហាយ៉ាង (Ha Giang) |
គ្រួសារជនជាតិ Mong ភាគច្រើននៅតែបរិភោគម្ហូប Men Men ជារៀងរាល់ថ្ងៃទោះ បីភាពក្រីក្រនៅពេលនេះលែងមានដូចមុនទៀតហើយក៍ដោយតែវាហាក់ដូច“ ព្រលឹង” របស់ Men Men បានជ្រាបចូលយ៉ាងជ្រៅទៅក្នុងជីវភាពរស់នៅសម្រាប់ពួកគេទៅហើយ។ ចាប់ពីពិធីមង្គលការ បុណ្យសព ខួបកំណើត ឬមិនថាការងារអ្វីឡើយ សុទ្ធតែមានវត្តមាននៃម្ហូប Men Men ជានិច្ច។ ជនជាតិម៉ុង រស់នៅឆ្ងាយពីស្រុកកំណើតទោះបីពួកគេបានបរិភោគអាហារឆ្ងាញ់ ៗ រាប់រយមុខក៏ដោយក៏ពួកគេនៅតែមិនអាចបំភ្លេចបាននូវរសជាតិនៃស្រុកកំណើតដែលពួកគេបានផ្សាភ្ជាប់តាំងពិនៅកុមារភាពរបស់ពួកគេដែរ។
ប្អូនស្រី Mua Thi Cho បានចែករលែកថា៖ “ចាប់តាំងពីរៀននៅសាលាជាមួយមិត្តភក្តិនៅក្នុងអន្តេវាសិកដ្ឋានសាលាក៍ដោយក៍មិនភ្លេចរ់សជាតិរបស់ Men Men បានឡើយ។ រាល់ពេលដែលប្អូនទៅសាលាយើងខ្ញុំក៏ចំអិនម្ហូប Men Men ហើយយកវាទៅសាលាដើម្បីញ៉ាំជាមួយមិត្តភក្តិរបស់យើងខ្ញុំដែរ។ ឥឡូវនេះ ខ្ញុំរៀននៅសាលាឆ្ងាយពីផ្ទះខ្ញុំពិតជាមានមោទនភាពណាស់ ដែលបានណែនាំមុខម្ហូបនេះជូនដល់មិត្តភក្តិខ្ញុំនៅខេត្តមួយផ្សេងទៀត” ។ សព្វថ្ងៃនៅពេលដែលវិស័យទេសចរណ៍មានការរីកចម្រើន Men Men ក៏ក្លាយជាមុខម្ហូបប្លែកប្រចាំតំបន់មួយប្រភេទដែលទាក់ទាញភ្ញៀវទេសចរណ៍ហើយម្ហូបនេះប្រៀបដូចជាទ្វារដែលនាំពួកយើងចូលក្នុងពិភពវប្បធម៌ពិសេសរបស់ជនជាតិម៉ុង។
លើសពីនេះទៅទៀតមុខម្ហូប Men Men នៅគង់វង្សជាច្រើនជំនាន់មកហើយ ដែលបង្កប់នូវអត្ថន័យដ៏ពិសិដ្ឋនៅក្នុងជីវភាពវប្បធម៌របស់ជនជាតិម៉ុង។ Men Men បានចិញ្ចឹមជីវិតរបស់ជនជាតិម៉ុង ហេតុដូច្នេះនៅកន្លែងដែលមានសុទ្ធតែថ្មវាហាក់ដូចជាគ្មាននរណាម្នាក់សោះនោះវាតែងតែលេចចេញនូវសំពត់ខៀវ សំពត់ក្រហម និងបន្លឺសំឡេងត្រែដ៏ពិរោះដែលផ្សាភ្ជាប់ជាមួយបទចម្រៀងស្នេហារបស់ «ថ្មនិងមនុស្ស»ជានិច្ច៕
Thoidai.com.vn
មតិពីមិត្តអ្នកអាន