Trending now

នំកូរជ្រលក់ទឹកសឿង - ជាម្ហូបសាមញ្ញនិងឆ្ងាញ់មួយរបស់ប្រជាជន Ha Noi ជាច្រើនជំនាន់

15:20 | 26/05/2021

យុគសម័យ - នំកូរសណ្តែកដីត្រូវបានកាត់ជាចំណិតតូចៗ ហើយជ្រលក់ក្នុងទឹកសសឿងដែលបង្កើតរសជាតិឆ្ងាញ់ ដែលកែច្នៃដោយវប្បធម៌ធ្វើម្ហូបបែបប្រពៃណីរបស់ប្រជាជន Ha Noi នៅសម័យមុន។

បង្អែមប្រពៃណីបានក្លាយទៅជាភេសជ្ជៈពិសេសរបស់ប្រជាជន Ha Noi ចាប់ពីយូរលង់មកនេះហើយ បង្អែមប្រពៃណីបានក្លាយទៅជាភេសជ្ជៈពិសេសរបស់ប្រជាជន Ha Noi ចាប់ពីយូរលង់មកនេះហើយ
លោក Marko Nikolic អ្នកនិពន្ធជនជាតិស៊ែប៊ីម្នាក់ទទួលបានរង្វាន់ Bui Xuan Phai -  ដោយក្តីស្រឡាញ់នឹងរដ្ឋធានី Ha Noi នៅឆ្នាំ ២០២០ លោក Marko Nikolic អ្នកនិពន្ធជនជាតិស៊ែប៊ីម្នាក់ទទួលបានរង្វាន់ Bui Xuan Phai - ដោយក្តីស្រឡាញ់នឹងរដ្ឋធានី Ha Noi នៅឆ្នាំ ២០២០
នំកូរជ្រលក់ទឹកសឿង - ជាម្ហូបសាមញ្ញនិងឆ្ងាញ់មួយរបស់ប្រជាជន Ha Noi ជាច្រើនជំនាន់

គ្រឿងផ្សំសម្រាប់ធ្វើនំកូរសណ្តែកដីជ្រលក់ទឹកសឿងតាមបែបប្រពៃណីប្រកបដោយឆ្ងាញ់

ទោះបីនំកូរមានច្រើនប្រភេទទៀតលេចចេញមកក៏ដោយ ប៉ុន្តែនំកូរសណ្តែកដីបែបប្រពៃណីតែងតែមពេញនិយមនិងបានប្រជាជន​ Ha Noi ចូលចិត្តខ្លាំងបំផុត។

នំកូរសណ្តែកដីជ្រលក់ក្នុងទឹកសឿងបានចាប់ផ្តើមមាននៅរដ្ឋធានី Ha Noi នៅទសវត្ស ទី ៦០ នៃសតវត្សរ៍មុន នៅពេលដែលនៅជុំវិញផ្ទះសមូហភាពចាស់មានហាងលក់អាហារសម្រន់។ ទោះយ៉ាងណា រហូតដល់បច្ចុប្បន្ននេះ នៅរដ្ឋធានី Ha Noi នំកូរសណ្តែកដីត្រូវបានលក់នៅតាមកន្លែងជាច្រើន ដូចជា បានលក់តាមចិញ្ចើមថ្នល់ រឺផ្សារមួយចំនួន ដូចជា ផ្សារ Dong Xuan ផ្សារ Hang Be ហើយបានលក់ច្រើនបំផុតនៅភាគច្រើន Phu Tay Ho។

ចំណិតនំកូរសណ្តែកដីមានណ៌សរលោង ដាក់បន្ថែមសណ្តែកដីនិងដូងត្រូវបានរៀបចំយ៉ាងស្អាតនៅ​លើ​ចាន​​។ កាលពីមុន អ្នកធ្វើនំកូរត្រូវបានជ្រើសរើសម្សៅអង្ករធ្វើនំយ៉ាងហ្មត់ចត់។

នំកូរជ្រលក់ទឹកសឿង - ជាម្ហូបសាមញ្ញនិងឆ្ងាញ់មួយរបស់ប្រជាជន Ha Noi ជាច្រើនជំនាន់
នំកូរជ្រលក់ទឹកសៀងជាមុខម្ហូបសាមញ្ញមួយ។

រហូតដល់សព្វថ្ងៃនេះដំណាក់កាលធ្វើនំក៏បានកាត់បន្ថយឲ្យខ្លីច្រើនដែរ។ ប្រជាជនប្រើម្សៅអង្ករបានកិន ហើយត្រាំជាមួយទឹកនិងទឹកកំបោរប្រហែលកន្លះម៉ោង បន្ទាប់មកយកទៅកិនវាជាម្សៅទឹក។

នំកូរត្រូវបានកាត់ជាចំណិតតូចៗ ហើយជ្រលក់ក្នុងទឹកសឿងដែលបដង្កើរសជាតិឆ្ងាញ់ពិសារមកពីចំណីអាហារមួយមុខពោរពេញទៅដោយរសជាតិប្រពៃណី ដោយការធ្វើម្ហូបតាមបែបប្រពៃណីរបស់ប្រជាជន Ha Noi នៅសម័យមុន។

នៅពេលហូបនំកូរសណ្តែកដី អ្នកអាចជ្រលក់ជាមួយទឹកជ្រលក់ជាច្រើនប្រភេទ ប៉ុន្តែអ្វីដែលពេញនិយមនិងឆ្ងាញ់បំផុតនោះគឺនំគូរសណ្តែកកដីជ្រលក់ទឹកសឿង។ នៅពេលហូបនំកូនេះមួយចំណិត អ្នកនឹងមានអារម្មន៍ថា រស់ជាតិឆ្ងាញ់ពិសារនៃសណ្តែកដីរួមជាមួយទឹកសឿងត្រជាក់ នៅពេលហូប វានឹងមានរសជាតិឆ្ងាញ់គ្រប់គ្រាន់នៃនំកូរសណ្តែកដីរួមផ្សំនឹងរសជាតិឆ្ងាញ់ពិសារនៃទឹកសឿង។

នំកូរជ្រលក់ទឹកសឿងត្រូវបានគេបរិភោគជាអាហារពេលព្រឹកឬជាអាហារសម្រន់ពេលថ្ងៃត្រង់ដែលបង្ហាញពីរបៀបធ្វើម្ហូបសាមញ្ញ ប៉ុន្តពោពេញទៅដោយប្រពៃណីរបស់ប្រជាជន Ha Noi៕

Vietnamplus

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា