យុគសម័យ - អ្នកមុខ អ្នកការ អ្នកមានកិត្យានុភាពរាប់រយនាក់ក្នុងសហគមប្រជាជនខ្មែរ នៅខេត្ត Bac Lieu បាននិងកំពុងធ្វើចលនានិងឃោសនាប្រកបដោយល្អប្រសើរនូវការគោរពគោលការណ៍និងគោលនយោបាយរបស់បក្ស និងច្បាប់ដល់ពុទ្ធបរិស័ទនិងប្រជាជនខ្មែរ ក្នុងនៅខេត្ត Bac Lieu ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមក្នុងស្រុក។
![]() |
![]() |
រួមចំណែកក្នុងការរក្សា សណ្តាប់ធ្នាប់និងសន្តិសុខក្នុងតំបន់
ជាច្រើនឆ្នាំមកហើយ រួមកំលាំងជាមួយក្រសួង ស្ថាប័នគ្រប់ជាន់ថ្នាក់ កងកម្លាំងនគរបាលខេត្ត Bac Lieu តែងតែយកចិត្តទុកដាក់ ជាពិសេសចំពោះប្រជាពលរដ្ឋខ្មែរដោយការងារជាក់ស្តែងជាច្រើន ដូចជា៖ ឧបត្ថម្ភថវិកាសម្រាប់ការសាងសង់ផ្លូវថ្នល់ដើមទុន ផ្តល់គ្រាប់ពូជរុក្ខជាតិ ការណែនាំបច្ចេកទេសនិងបទពិសោធន៍ដល់ប្រជាជនក្នុងតំបន់.....ក្រៅពីនេះកម្លាំងនគរបាលក៏បានដើរតួយ៉ាងសំខាន់ក្នុងការបំផុសចលនាប្រជាជនទាំងមូល ការពារសន្តិសុខជាតិនៅតំបន់ជនជាតិភាគតិច; ទំនាក់ទំនងជាប្រចាំនិងប្រមូលផ្តុំសមាគមព្រះសង្ឃសាមគ្គីភាពនិងស្នេហាជាតិនៅក្នុងខេត្ត។
![]() |
កម្លាំងនគារបាលតែងតែអនុវត្តគំរូគ្រប់គ្រងសន្តិសុខនិងសណ្តាប់ធ្នាប់សង្គមដោយខ្លួនឯងនៅក្នុងត្រកូលជនជាតិខ្មែរដែលរួមចំណែកក្នុងរក្សាសន្តិភាពនៅភូមិនិងស្រុក (រូបថតបានថត មុនថ្ងៃទី ៣០ ខែមេសា) ។ |
ព្រះតេជគុណ Tang Sa Vong - អនុប្រធានសមាគមព្រះសង្ឃសាមគ្គីភាពនិងស្នេហាជាតិនៅ ខេត្ត Bac Lieu បានចែករំលែកថា៖“ ក្នុងរយៈពេលកន្លងមក សមាគមព្រះសង្ឃសាមគ្គីភាពនិងស្នេហាជាតិខេត្តតែងតែសហការជាមួយកម្លាំងនគរបាលដើម្បីឃោសនានិងកៀរគរអ្នកមុខ អ្នការនិងអ្នកមានកិត្យានុភាពក្នុងចំណោមប្រជាជនខ្មែរគោរពយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ គោលនយោបាយរបស់បក្សនិងរដ្ឋ ថែរក្សាជីវិតខាងសម្ភារៈនិងស្មារតីរបស់ព្រះសង្ឃ ពុទ្ធបរិស័ទនិងប្រជាជនដែលរួមចំណែកក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន។”
និយាយអំពីតួនាទីរបស់អ្នកមុខ អ្នកការនិងអ្នកមានប្រជាប្រិយភាព នៅក្នុងតំបន់ជនជាតិខ្មែរ លោកវរសេនីយ៍ទោ Danh Quy Nhon - អនុប្រធាននគរបាលឃុំ Hung Hoi (ស្រុក Vinh Loi) បានវាយតម្លៃថា៖“ ស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់នៅតំបន់ឃុំ Hung Hoi ក្នុងអំឡុងកន្លងមកនេះបានធានាប្រកបដោយស្ថេរភាព។ ដើម្បីសម្រេចបាននូវលទ្ធផលនោះតួនាទីរបស់អ្នកមុខ អ្នកការ និងអ្នកមានកិត្យានុភាពមានសារៈសំខាន់ណាស់។ ទាំងនេះគឺការរួមចំណែកដ៏សំខាន់ជាមួយកម្លាំងនគរបាលជំរុញប្រសិទ្ធភាពចលនាប្រជាជនទាំងមូល ដើម្បីការពារសន្តិសុខជាតិនៅតំបន់ជនជាតិភាគតិច រួមចំណែករក្នុងការក្សាសណ្តាប់ធ្នាប់សង្គមនិងសុវត្ថិភាពក្នុងតំបន់។”
ជាពិសេសក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ -១៩ នាពេលកន្លងមក អ្នកមុខ អ្នកការអ្នកមានកិត្យានុភាពបានដើរតួយ៉ាងសំខាន់ក្នុងការពន្យល់ដល់ជនរួមជាតិខ្មែរនិងពុទ្ធបរិស័ទឱ្យបានយល់ដឹងពីស្ថានភាពនៃការរីករាលដាលនៃជំងឺនេះដោយហេតុនេះត្រូវសម្របសម្រួលជាមួយប្រព័ន្ធនយោបាយទាំងមូល ដើម្បីទប់់ស្កាត់នឹងការចូលនិងការរីករាលដាលនៃជំងឺនេះ ក៏ដូចជាការងារធានាសន្តិសុខ សណ្តាប់ធ្នាប់នៅភូមិនិងស្រុក ជាពិសេសនៅថ្ងៃឈប់សម្រាកនិងបុណ្យ ពិធីបុណ្យធំៗ ...
រឹតបន្តឹងមហាសាមគ្គីភាព
![]() |
នគរបាលខេត្តបានផ្តល់អំណោយពីឧត្តមសេនីយ៍ឯក លោកLe Tan Toi អនុរដ្ឋមន្រ្តីក្រសួងនគរបាលជូនដល់សមាគមព្រះសង្ឃសាមគ្គីភាពនិងស្នេហាជាតិខេត្ត Bac Lieu (រូបថតបានថតមុនថ្ងៃទី ៣០ ខែមេសា) |
បច្ចុប្បន្នខេត្ត Bac Lieu ទាំងមូលមានអ្នកមុខ អ្នកការអ្នកមានកិត្យានុភាពរាប់រយនាក់ ក្នុងចំណោមប្រជាជនខ្មែរដែលបាននិងកំពុងធ្វើល្អ ក្នុងការងារឃោសនានិងកៀងគរពុទ្ធបរិស័ទនិងប្រជាជនឱ្យចូលរួមយ៉ាងសកម្មក្នុងចលនាអំពីប្រជាជនទាំងមូលការពារសន្តិសុខមាតុភូមិ កសាងជីវភាពវប្បធម៌ក្នុងតំបន់; យកចិត្តទុកដាក់លើជីវិតរស់នៅរបស់ប្រជាជន រួបរួមគ្នានិងគាំទ្រគ្នាទៅវិញទៅមកក្នុងការកាត់បន្ថយភាពក្រីក្រ រួមចំណែកដល់បុព្វហេតុនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅក្នុងខេត្ត។
ក្នុងពិធីបុណ្យធំៗនិងបុណ្យចូលឆ្នាំប្រពៃណីរបស់ជនជាតិខ្មែរ នគារបាលខេត្ត Bac Lieu បានចាត់គណៈប្រតិភូទៅសួរសុខទុក្ខនិងផ្តល់អំណោយ ព្រមទាំង ឃោសនានិងកៀរគរអ្នកមុខ អ្នកការនិងអ្នកមានកិត្យានុភាពដើម្បីសម្របសម្រួលជាមួយកម្លាំងនគរបាលនិងអាជ្ញាធរមូលដ្ឋាន កៀរគរប្រជាជនឱ្យចូលរួមយ៉ាងសកម្មក្នុងការកសាងគំរូជាច្រើននៃការការពារខ្លួននិងការគ្រប់គ្រងខ្លួនឯង ដើម្បីសុវត្ថិភាព សន្តិសុខនិងសណ្តាប់ធ្នាប់និងដោះស្រាយទំនាស់ក្នុងត្រកូល ធ្វើចលនាប្រជាជនឱ្យចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំង ការទប់ស្កាត់ឧក្រិដ្ឋកម្ម បង្កើតសាមគ្គីភាពនិងការគាំទ្រគ្នាទៅវិញទៅមករវាងបណ្តាគ្រួសារ។ទាក់ទងនឹងការអនុវត្តគោលនយោបាយចំពោះជនជាតិភាគតិច លោក Ho Hoang Canh - អនុប្រធានគណៈកម្មការជនជាតិភាគតិចនិងសាសនិកនៃខេត្តBac Lieu បានឲ្យដឹងថា ឆ្នាំ ២០២១ គឺជាឆ្នាំដំបូងនៃការអនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាតលើកទី ១៣ របស់បក្សនិងសន្និបាតបក្សភាគខេត្តលើកទី ១៤ ។
នាពេលខាងមុខនេះ ក្រៅពីការជួយឧបត្ថម្ភជាផ្ទះសម្បែង ប្រាក់កម្ចី ដើម្បីធ្វើអាជីវកម្មនិងអំណោយ នឹងបន្តអនុវត្តឯកសារណែនាំរបស់គណៈកម្មាធិការមជ្ឈិមបក្ស គណៈកម្មាធិការបក្សភាគខេត្តនិងគណៈកម្មាធិការប្រជាជនខេត្តស្តីពីកិច្ចការជនជាតិ ជាពិសេសប្រជាជនខ្មែរនៅក្នុងខេត្ត។ ដោយផ្តោតទៅលើការអនុវត្តកម្មវិធីគោលដៅជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៃតំបន់ជនជាតិភាគតិចនៅឆ្នាំ ២០២១ - ២០២៥ នៅក្នុងខេត្តនេះ។
សម្រាប់គ្រួសារក្រីក្រ នគារបាលខេត្ត Bac Lieu នឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយវិស័យ ស្ថាប័នគ្រប់ជាន់ថ្នាក់និអាជ្ញាធរក្នុងតំបន់ស្តារអត្តសញ្ញាណវប្បធម៌ មុខរបរនិងផលិតផលពិសេសដែលទាក់ទងនឹងការអភិវឌ្ឍទេសចរណ៍នៅក្នុងតំបន់ដែលមានប្រជាជនខ្មែរមួយចំនួនធំ ជួយពួកគេឱ្យមានជីវភាពរស់នៅកាន់តែល្អប្រសើរ រួមជាមួយការអភិវឌ្ឍក្នុងស្រុកនិងជាតិ។
ដោយការទទួលខុសត្រូវនិងកិត្យានុភាពរបស់ខ្លួន អ្នកមុខ អ្នកការនិងអ្នកមានកិត្យានុភាពក្នុងចំណោមប្រជាជនខ្មែរនឹងបន្តលើកកម្ពស់ស្មារតីសាមគ្គីភាពជាតិ គោរពច្បាប់ឱ្យបានម៉ឺងម៉ាត់ រួមចំណែកក្នុងការរក្សាសន្តិភាពក្នុងសហគមន៍ខ្មែរ ថែរក្សា កសាងមាតុភូមិ Bac Lieu កាន់តែសំបូររុងរឿងនិង ស្រស់ស្អាតពីមួយថ្ងៃទៅមួយថ្ងៃ៕

thoidai.com.vn
មតិពីមិត្តអ្នកអាន