Trending now

ខេត្ត Bac Lieu វៀតណាម ថែទាំជីវភាពរស់នៅរបស់ប្រជាជនខ្មែរ

14:15 | 04/03/2021

ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ គណៈកម្មាធិការបក្ស អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់នៅខេត្ត Bac Lieu បានមានការងារជាក់ស្តែងជាច្រើនក្នុងការថែរក្សាជីវភាពរស់នៅ វប្បធម៌ និងស្មារតីរបស់ប្រជាជនខ្មែរ។ ទន្ទឹមនឹងនេះរួមជាមួយនឹងការខិតខំឈានទៅមុខរបស់ប្រជាជននោះបានធ្វើឱ្យមុខមាត់ភូមិ និងឃុំក្នុងខេត្តមានការផ្លាស់ប្តូរយ៉ាងសកម្ម។

នៅឆ្នាំ ២០២០ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ខេត្ត Bac Lieu បានពិចារណាជួយឧបត្ថម្ភគ្រួសារក្រីក្រចំនួន ២,០៣៦ ដែលជាជនជាតិភាគតិចក្នុងនោះភាគច្រើនជាគ្រួសារខ្មែរដែលមានដើមទុនសរុបជាង ៥៤ ពាន់លានដុង។ លើសពីនេះ គណៈកម្មាធិការជនជាតិ និងសាសនាខេត្ត Bac Lieu ក៏បានស្នើដល់គណៈកម្មាធិការប្រជាជនខេត្តបន្ថែមដើមទុនពីមជ្ឈិមសម្រាប់ការវិនិយោគនៅឆ្នាំ ២០២០ ដើម្បីឱ្យអង្គភាពអាចទ្រទ្រង់ដល់គ្រួសារក្រីក្រចំនួន ១,៤៣៨ ដែលគិតជាមធ្យមក្នុងទឹកប្រាក់ចំនួន ១.៥ លានដុងក្នុងមួយគ្រួសារ។

លោកសង្ឃជួយបង្រៀនឱ្យកូនសិស្សជនរួមជាតិខ្មែរ

ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់អំពីការផ្លាស់ប្តូរមុខមាត់របស់ប្រជាជនខ្មែរនៅក្នុងខេត្ត ជាពិសេសនៅតាមតំបន់ដាច់ស្រយាល និងតំបន់ឆ្នេរនោះ នាពេលថ្មីៗនេះ យើងមានឱកាសវិលត្រឡប់មកទស្សនា ឃុំ សង្កាត់ និងទីប្រជុំជនមួយចំនួនដែលមានប្រជាជនខ្មែររស់នៅច្រើន។ លេខាគណៈកម្មាធិការបក្សនៃទីប្រជុំជន Ngan Dua ស្រុក Hong Dan លោក Nguyen Hoang Vu បាននិយាយយ៉ាងរំភើបថា៖ ទីប្រជុំជន Ngan Dua មានជាង ២៨% នៃគ្រួសារជាជនជាតិខ្មែរដែលប្រមូលផ្តុំនៅតាមភូមិ Trem Trem, Ba Gong, Ba Hien … រហូតមកដល់ពេលនេះ ក្រុងបានបញ្ចប់ការបែងចែកដីជូនប្រជាពលរដ្ឋខ្មែរយោងតាមសេចក្តីសំរេចលេខ ២៩ របស់នាយករដ្ឋមន្ត្រី។ លើសពីនេះ គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនទីប្រជុំជនក៏បានប្រើប្រាស់ប្រភពដើមទុនរួមផ្សំនឹងការចលនាកម្មាភិបាល និងប្រជាជនឱ្យចូលរួមចំណែកក្នុងការបញ្ចប់ការសាងសង់ស្ពានបេតុងចំនួន ២ កន្លែង ដើម្បីបម្រើដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងកុមារទៅសាលារៀន។

នៅស្រុក Vinh Loi ដែលមានប្រជាជនខ្មែររស់នៅច្រើននៅខេត្ត Bac Lieu ជាពិសេសនៅឃុំ Hung Hoi ប្រជាជន ៧៦% ជាជនជាតិខ្មែរ។ ប្រធានគណៈកម្មាធិការប្រជាជនស្រុក Vinh Loi លោក Tu Minh Phuc បានមានប្រសាសន៍ថា៖ ជាច្រើនឆ្នាំមកនេះ គណៈកម្មាធិការបក្សស្រុក និងគណៈកម្មាធិការប្រជាជនស្រុក តែងតែយកចិត្តទុកដាក់ជាពិសេសចំពោះប្រជាជនខ្មែរដោយមានការងារជាក់លាក់ ដូចជាការផ្តល់អាទិភាពដល់ការវិនិយោគលើប្រភពដើមទុនសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិចខ្មែរ ការស្ថាបនាផ្លូវថ្នល់ សាលារៀន មណ្ឌលសុខភាព ការវិនិយោគដើមទុន ការផ្តល់ពូជរុក្ខជាតិ ការបណ្តុះបណ្តាល ការណែនាំបច្ចេកទេស និងបទពិសោធន៍ដល់ប្រជាជន ... លើសពីនេះទៀត គណៈកម្មាធិការបក្សស្រុកមានគោលនយោបាយថែទាំប្រជាជនដែលមានកិត្យានុភាពក្នុងចំណោមប្រជាជនខ្មែរ។ ទាំងនេះជាមនុស្សដែលមានលទ្ធភាពប្រមូលផ្តុំ ចលនា និងឃោសនាប្រជាជន និងសហគមន៍ប្រជាជនដើម្បីអនុវត្តប្រកបដោយជោគជ័យនូវគោលនយោបាយរបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ និងបទបញ្ជារបស់អាជ្ញាធរមូលដ្ឋាន។ ដូច្នេះស្រុកបានផ្តោតលើការអនុវត្តគោលនយោបាយល្អសម្រាប់កម្មវត្ថុនេះដូចជា៖ សួរសុខទុក្ខមនុស្សដែលមានកេរ្តិ៍ឈ្មោះនៅពេលឈឺថ្កាត់, គ្រួសារជួបគ្រោះមហន្តរាយធម្មជាតិ និងគ្រោះថ្នាក់… ចាប់តាំងពីពេលនោះមក មនុស្សដែលមានកិត្យានុភាពជាច្រើនក្នុងចំណោមប្រជាជនខ្មែរកាន់តែមានការរួមវិភាគទានច្រើនឡើងៗដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៃតំបន់ និងជួយលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជនជាតិ និងកសាងជីវិតវប្បធម៌ថ្មីនៅក្នុងតំបន់លំនៅដ្ឋាន។

យោងតាមគណៈកម្មាធិការជនជាតិ និងសាសនា ខេត្ត Bac Lieu មិនត្រឹមតែចាប់អារម្មណ៍នឹងការអភិវឌ្ឍសេដ្ឋកិច្ចប៉ុណ្ណោះទេ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ខេត្តនេះបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការថែទាំសុខភាពដល់ប្រជាជនខ្មែរ ជាពិសេសកុមារខ្មែរ។ នាពេលថ្មីៗនេះអាជ្ញាធរស្រុក Vinh Loi បានសហការជាមួយមន្ទីរពេទ្យកុមារ ១ (ទីក្រុងហូជីមិញ) បានរៀបចំកម្មវិធី “ពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃដល់កុមារ” សម្រាប់កូនសិស្សខ្មែរជាង ៣០០ នាក់ នៅតាមឃុំនានា Hung Hoi, Hung Thanh។ នៅទីនេះកុមារត្រូវបានពិនិត្យ ផ្តល់ថ្នាំដោយឥតគិតថ្លៃ និងផ្តល់យោបល់អំពីវិធីសាស្រ្តដើម្បីការពារភ្នែកឱ្យមានសុខភាពល្អក្នុងការរៀនសូត្រ និងការរស់នៅ។

ប្រធានគណៈកម្មាធិការជនជាតិ និងសាសនាខេត្ត Bac Lieu ខេត្ត Trinh Thanh Phong បានឲ្យដឹងថា ឆ្នាំ២០២១ គឺជាឆ្នាំដំបូងនៃការអនុវត្តសេចក្តីសម្រេចចិត្ត នៃមហាសន្និបាតលើកទីXIII របស់បក្ស និងមហាសន្និបាតបក្សភាគខេត្តលើកទី១៦ គណៈកម្មាធិការជនជាតិ និងសាសនាខេត្ត បន្តផ្តល់ប្រឹក្សាជូនគណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជនខេត្ត ដើម្បីអនុវត្តនូវរាល់ឯកសារណែនាំរបស់គណៈកម្មាធិការមជ្ឈិមបក្ស និងគណៈកម្មាធិការបក្សខេត្ត ស្តីពីជនជាតិ សាសនា ជាពិសេសប្រជាជនខ្មែរនៅក្នុងខេត្ត។

តាមនោះខេត្ត Bac Lieu បានដាក់ចេញនូវរាល់កម្មវិធី និងគំរោងនានាដែលត្រូវអនុវត្តឱ្យបានស៊ីជម្រៅ និងជាក់ស្តែងដើម្បីកែលំអជីវភាព សម្ភារៈ និងស្មារតីរបស់ប្រជាជនខ្មែរជាបណ្តើរៗ។ នាពេលខាងមុខនេះ ក្រៅពីជំនួយពីទីលំនៅដ្ឋាន ប្រាក់កម្ចីសម្រាប់ការធ្វើអាជីវកម្ម វិទ្យាសាស្ត្រ - បច្ចេកវិទ្យាក្នុងការផលិតនោះ តំបន់នានាក្នុងខេត្តក៏នឹងរៀបចំផែនការស្តារអត្តសញ្ញាណវប្បធម៌ មុខរបរជំនាញប្រពៃណី និងផលិតផលដែលមានលក្ខណៈពិសេសដោយផ្សាភ្ជាប់នឹងការអភិវឌ្ឍន៍ទេសចរណ៍នៅតាមភូមិនានាដែលមានប្រជាជនខ្មែរមួយចំនួនធំកំពុងរស់នៅ និងជួយពួកគេឱ្យមានជីវភាពប្រសើរឡើង និងរួមចំណែកជាមួយការអភិវឌ្ឍន៍ទូទៅនៃតំបន់ និងប្រទេស៕

(ប្រភពព័ត៌មាន: kh.qdnd.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់