Trending now

អត្ថន័យនៃពិធីការ “ចងអំបោះដៃ” របស់ជនជាតិខ្មែរ

10:06 | 13/07/2021 យោងតាមវិឡុសំលេងវៀតណាម

លោកអ្នកនាងជាទីមេត្រី! ដោយមានចំនួនប្រជាជនប្រមាណ១,៣លាននាក់ បងប្អូនជនជាតិខ្មែររស់នៅ ភាគច្រើននៅតាមខេត្តមួយចំនួននៃតំបន់ដីសណ្ដទន្លេ Cuu Long ដោយទាក់ទងប្រាស្រ័យ ប្រជុំជីវភាពរួមជាមួយជនជាតិ Kinh ចិន និង ចាម។ ទោះជាយ៉ាងនេះក៏ដោយ ប៉ុន្តែ គេនៅតែរក្សាបាននូវអត្តសញ្ញាណវប្បធម៌ ដ៏ពិសេសដោយឡែករបស់ជនជាតិខ្លួន ដោយមិនទុកឲ្យលាយច្របូកច្របល់ជា មួយជនជាតិផ្សេងៗនោះឡើយ តាមរយៈទំនៀមទំលាប់ ពិធីការនិងពិធីបុណ្យ នានា។ ក្នុងនោះ ពិធីការ “ចងអំបោះដៃ” គឺជាទម្លាប់ដ៏វិសេសវិសាលមួយ មិន ត្រឹមតែប្រព្រឹត្តទៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃប៉ុណ្ណោះទេ ថែមទាំងនៅក្នុងពិធី សឹងតែទាំងអស់របស់ជនជាតិខ្មែរទៀតផង។

កន្លែងរក្សា និងពង្រីកតម្លៃវប្បធម៌របស់បងប្អូនជនរួមជាតិជនជាតិខ្មែរ កន្លែងរក្សា និងពង្រីកតម្លៃវប្បធម៌របស់បងប្អូនជនរួមជាតិជនជាតិខ្មែរ
បងប្អូនជនជាតិខ្មែរនាំគ្នាទៅវត្តដើម្បីពូនភ្នំខ្សាច់ និងស្រង់ព្រះក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី បងប្អូនជនជាតិខ្មែរនាំគ្នាទៅវត្តដើម្បីពូនភ្នំខ្សាច់ និងស្រង់ព្រះក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី
អត្ថន័យនៃពិធីការ “ចងអំបោះដៃ” របស់ជនជាតិខ្មែរ
ពិធីការ "ចងអំបោះដៃ" គឺជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងពិធីអាពាហ៍ពិពាហ៍របស់ជនជាតិខ្មែរ។ (រូបថត៖ daidoanket)

មិនដឹងថាមានតាំងពីកាលណាទេ ប៉ុន្តែ ពិធីការ “ចងដៃ” បានជិតស្និទ្ធជា មួយជនជាតិខ្មែរតាំងពីយូរលង់ណាស់មកហើយ។ ក្នុងជីវភាពប្រចាំថ្ងៃ នៅពេល ចង់បួងសួងសូមសេចក្ដីសុខចម្រើនជូនអ្នកណា គេច្រើនតែងយកអំបោះមកចង ចូលកដៃរបស់អ្នកនោះរួច ទើបប្រសិទ្ធិពរ។ “អំបោះ” ត្រឹមតែជាវត្ថុប្រើប្រាស់ ធម្មតា ប៉ុន្តែក្នុងវប្បធម៌ខ្មែរ បែរជាមានអត្ថន័យជាច្រើន ដោយបង្កប់ទាំងជំនឿ សំណាងល្អ និងពាក្យទូន្មានរបស់ជនជាតិខ្មែរជំនាន់មុនៗ ដើម្បីរួមគ្នាឆ្ពោះទៅរក ភាពសុខដុមរមនា សុភមង្គល សុខសាន្តត្រាណគ្រប់ប្រការក្នុងជីវភាពរស់នៅ។ ប្រការសំខាន់គឺមានតែព្រះសង្ឃ លោកអាចារ្យ និងមនុស្សចាស់ទើបចងអំបោះ ដៃជូនមនុស្សក្មេងតែប៉ុណ្ណោះ ហេតុដូច្នេះមនុស្សក្មេងមិនអាចចងដៃជូនមនុស្ស ចាស់បានឡើយ។

លោកអាចារ្យ Son Ret នៅភូមិ Phu Ly ១ ឃុំ Dong Binh ទីរួមខេត្ត Binh Minh ខេត្ត Vinh Long ឲ្យដឹងថា ទោះជារឿងសប្បាយឬកើតទុក្ខក៏ដោយ ប៉ុន្តែ ក្នុងពិធីនីមួយៗ បងប្អូនជនជាតិខ្មែរសុទ្ធតែអនុវត្តពិធីចងដៃនេះ។ ជាក់ស្ដែង ដូច ជាអបអរសាទរទារកម្នាក់ដែលទើបបានចាប់កំណើត ពិធីបង្កក់ខែឬខួប១២ខែ ទារកនឹងត្រូវបានមនុស្សធំយកអំបោះមកចងចូលកដៃ ដោយចងអំបោះបណ្ដើរ បួងសួងសុំឲ្យសេចក្ដីសុខចម្រើនជូនទារកម្នាក់នោះបណ្ដើរ។ កងដៃនេះដូចនឹង កងការពារទារកម្នាកនោះ អាចជៀសផុតពីអំពើអាក្រក់ហើយធំឡើងដោយមាន សុខភាពមាំមួន។ លោកអាចារ្យ ស៊ើន រែត បានបកស្រាយថា៖

ឬក៏ក្នុងពិធីអាពាហ៍ពិពាហ៍របស់ជនជាតិខ្មែរ ពិធីចងដៃត្រូវបានអនុវត្តន៍ យ៉ាងឱឡារិកណាស់។ ក្នុងបរិយាកាសដ៏សប្បាយរីករាយ ឪពុកម្ដាយទាំងសង្ខាង ចាប់ផ្ដើមធ្វើពិធីចងដៃជូនកូនកំលោះកូនក្រមុំដោយមានអត្ថន័យប្រសិទ្ធិពរជ័យ និងបួងសួងសុំឲ្យសំណាងល្អ ក្ដីសុភមង្គលជូនគូស្វាមីភរិយាថ្មី។ បន្ទាប់មក សាច់ ញាតិទាំងសង្ខាងក៏មកចងដៃអបអរសាទរ ប្រគល់អំណោយ សាច់ប្រាក់ ហើយ ប្រសិទ្ធពរឲ្យគូស្វាមីភរិយាមានសុភមង្គលជារៀងរហូត មានកូនច្រើន។ ពេលនេះ អំបោះចងដៃជានិមិត្តរូបនៃការផ្សាភ្ជាប់ស្អិតរមួតរវាងប្ដីនិងប្រពន្ធ ដោយក្ដីសង្ឃឹម ថា គេនឹងរស់នៅជាមួយគ្នាប្រកបដោយក្ដីសុភមង្គលរហូតដល់ថ្ងៃអវសាននៃ ជីវិត។ លោកអាចារ្យ ថាច់ ខែន នៅភូមិ Dai Mong ឃុំ Phu Can ស្រុក Tieu Can ខេត្ត Tra Vinh ឲ្យដឹងថា៖

នាសព្វថ្ងៃ ពេលដែលសង្គមមានការអភិវឌ្ឍ ហើយការយល់ដឹងរបស់ បងប្អូនជនជាតិខ្មែរក៏ត្រូវបានលើកកំពស់ផងដែរ ម្លោះហើយនៅពេលធ្លាក់ឈឺខ្លួន ម្ដងៗ បងប្អូនក៏ទៅកាន់មន្ទីរពេទ្យដើម្បីឲ្យគ្រូពេទ្យពិនិត្យ ព្យាបាលដោយវេជ្ជ សាស្ត្រទំនើប។ ប៉ុន្តែ តាមជំនឿខាងវិញ្ញាណរបស់ជនជាតិខ្មែរ ទន្ទឹមនឹងការទៅ មន្ទីរពេទ្យ បងប្អូននៅតែទៅវត្ត ឬនិមន្តព្រះសង្ឃមកផ្ទះដើម្បីសូត្រធម៌ ស្រោចទឹក និងចងដៃជូនខ្លួន។ ពេលនោះ កងអំបោះដៃ មិនត្រឹមតែជាទេវតាការពារមួយអង្គ ប៉ុណ្ណោះទេ ថែមទាំងជាឱសថផ្លូវចិត្តមួយយ៉ាងដែលជួយឲ្យស្មារតីរបស់អ្នកជម្ងឺ ធូរស្រាលជាង ពីព្រោះគេជឿថា ខ្លួននឹងឆាប់បានជាសះស្បើយ។ លោកអាចារ្យ ស៊ើន រែត នៅភូមិ Phu Ly ១ ឃុំ Dong Binh ទីរួមខេត្ត Binh Minh ខេត្ត Vinh Long ចាត់ទុកថា៖

ក្នុងពិធីការចងដៃរបស់ជនជាតិខ្មែរ អំបោះ បានក្លាយទៅជានិមិត្តរូបដ៏ពិសិដ្ឋ មួយ ដោយមានតម្លៃខាងស្មារតីដ៏ធំធេងចំពោះជំនឿរបស់ប្រជាជន។ វាមិន ត្រឹមតែមានក្នុងពិធីការដោយមានលក្ខណៈសប្បាយរីករាយប៉ុណ្ណោះទេ ថែម ទាំងត្រូវបានអនុវត្តន៍នៅពេលវេលាដែលបងប្អូនជួបប្រទះនឹងសំណាងអាក្រក់ទៀតផង។ ពីព្រោះ បងប្អូនចាត់ទុកថា កងអំបោះនេះ នឹងនាំមកនូវសំណាងល្អ សុខសាន្តត្រាណនិងសុភមង្គល ជូនខ្លួនឯងនិងក្រុមគ្រួសារ។ នេះត្រូវបាន ចាត់ទុកថា ជាលំនាំវប្បធម៌ដ៏វិសេសវិសាលមួយរបស់បងប្អូនជនរួមជាតិខ្មែរ ដែលរួមចំណែកធ្វើឲ្យវប្បធម៌វៀតណាមកាន់តែសម្បូរបែបនិងពោរពេញទៅ ដោយអត្តសញ្ញាណជាតិ៕

យោងតាមវិឡុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់