ភ្នំឧត្តុង្គ គឺជារមណីយដ្ឋានទេសចរវប្បធម៌ និងប្រវត្តិសាស្រ្ដ ដែលមានទីតាំងនៅស្រុកពញាឮ ខេត្តកណ្ដាល។ ភ្នំនេះមានឈ្មោះដល់ទៅ៣ គឺភ្នំឧត្តុង្គ ភ្នំព្រះរាជទ្រព្យ ឬភ្នំអដ្ឋរស្ស។
![]() |
ភ្នំព្រះរាជទ្រព្យ គឺជារមណីយដ្ឋានទេសចរណ៍បែបវប្បធម៌ ប្រវត្តិសាស្ត្ |
ដើម្បីទៅទស្សនាភ្នំឧត្តុង្គ ភ្ញៀវទេសចរអាចធ្វើដំណើរពីភ្នំពេញ តាមផ្លូវជាតិលេខ៥ ក្នុងចម្ងាយជាង ៣០គីឡូម៉ែត្រ។ នៅលើកំពូលភ្នំនេះ មានព្រះសក្សមុនីចេតិយ ដែលជាទីដម្កល់ព្រះសារីរិកធាតុរបស់ព្រះពុទ្ធ។
ភ្នំព្រះរាជទ្រព្យ គឺជារមណីយដ្ឋានទេសចរណ៍បែបវប្បធម៌ ប្រវត្តិសាស្ត្រ និងជា បូជនីយដ្ឋានពេញនិយមមួយសម្រាប់ពុទ្ធសាសនិកជន។ ភ្នំព្រះរាជទ្រព្យមានទីតាំងស្ថិតនៅឃុំផ្សារដែក និងឃុំភ្នំបាត ស្រុកពញាឭ ខេត្តកណ្តាល និងមានចំងាយផ្លូវប្រមាណជា៥១ គីឡូម៉េត្រពីទីរួមខេត្ត។
![]() |
សាវតារប្រវត្តិសាស្រ្ដបញ្ជាក់ថា ភ្នំព្រះរាជទ្រព្យគឺជា អតីតរាជធានីនាសតវត្សរ៍ទី ១៧ (ពីឆ្នាំ១៦១៨ ដល់ឆ្នាំ ១៨៦៦)នៃព្រះបាទជ័យជេដ្ឋាទី២ មានឈ្មោះជារាជធានីថា ព្រះបរមរាជវាំងមហានគរឧដុង្គ-មានជ័យបុរីរម្យឧត្តមរាជនិវេសនដ្ឋាន ដែលហៅខ្លីថា ក្រុងឧដុង្គមានជ័យ។ លុះឆ្នាំ១៨៦៦ ក្រុងឧត្តុង្គមានជ័យត្រូវបានបោះបង់ដោយព្រះបាទនរោត្តម ក្រោយពីទ្រង់សព្វព្រះរាជហឬទ័យត្រឡប់មកកសាងរាជធានីចតុមុខមង្គលសារជាថ្មី។
រាប់ពីជើង ទៅ ចង្កេះដល់កំពូលភ្នំ ភ្នំព្រះរាជទ្រព្យ ប្រកបដោយបេតិកភណ្ឌជាតិច្រើនសន្ធឹកពិសេសនូវច្រូងភ្នំដ៏ខ្ពស់បានបង្ហាញនូវប្រាង្គទាំងប្រាំនៃចេតិយផុសចេញពីទេសភាពដ៏វែងអន្លាយ។
![]() |
![]() |
ភ្នំព្រះរាជទ្រព្យ គឺជារមណីយដ្ឋានទេសចរណ៍បែបវប្បធម៌ ប្រវត្តិសាស្ត្ |
ភ្នំព្រះរាជទ្រព្យមាននូវគោលដៅទេសចរណ៍ជាច្រើនចំណុចដែលមានការរៀបរាប់ពីដំណើរពីចេតិយ៍ស្ដេចអង្គមួយទៅអង្គមួយទៀតនៃសម័យលង្វែក ឧត្តុង្គ ព្រមទាំងព្រះរាជវង្សានុវង្ស វិហារខ្មែរនានា កន្លែងសក្ការៈបូជានៃអតីតមេទ័ពខ្មែរមានមហិទ្ធិរិទ្ធគឺ តាដំបងដែក ព្រះសក្យមុនីចេតិយ៍កោដ្ឋមាសនៃសិរីរិកធាតុព្រះពុទ្ធ ផ្លូវដំណើរនៅក្រោមសក្យមុនីចេតិយ៍មានតម្កល់បដិមាព្រះពុទ្ធតូចៗចំនួន ១២៥០អង្គដែលជាតំណាងព្រះអរហន្ដព្រះអង្គដែលទ្រង់បំបួសធំជាងគេនៅថ្ងៃដាក់អាយុសង្ខារ។ ចេតិយ៍ដែលត្រូវបានសាងសង់នៅលើកំពូលភ្នំបានក្លាយជានិមិត្តរូបមួយដែលចែងចាំងនៃម្លប់ព្រះពុទ្ធសាសនាប្រដូចនឹងជំនាន់អាណាចក្រខ្មែរនាព្រហ្មញ្ញសាសនាដែលតែងតែកសាងប្រាសាទនៅទីខ្ពស់ដូចជាភ្នំតំណាងឱ្យឋាននៃអាទិទេពផងដែរ។
ហេតុដូចនេះ បើចង់ចំណាយពេលសិក្សាស្រាវជ្រាវច្បាស់លាស់ពីប្រវត្តិសាស្រ្ដ និងកម្សាន្ដទៀតនោះ ភ្នំព្រះរាជទ្រព្យមួយនេះ អាចត្រូវឱ្យអ្នកទេសចរជាតិ ក៏ដូចជាអន្ដរជាតិហោចណាស់ក៏ប្រើពេលវេលាកន្លះថ្ងៃទៅមួយថ្ងៃដែរ៕
news.sabay.com.kh/visitcambodia.travel/
មតិពីមិត្តអ្នកអាន