Trending now

ទូរទស្សន៍ BBC និងសមាគមធ្វើដំណើរអាស៊ីប៉ាស៊ីហ្វិក គាំទ្រផែនការបើកទេសចរណ៍ឡើងវិញរបស់កម្ពុជា និងប្ដេជ្ញាចូលរួមផ្សព្វផ្សាយទៅកាន់ពិភពលោក

23:13 | 07/08/2021 ហេង វុធ្ធី

ខណៈដែលក្រសួងទេសចរណ៍ បាននិងកំពុងរៀបចំការបើកទេសចរណ៍ឡើងវិញ ប្រកបដោយសុវត្ថិភាពនោះ សមាគមធ្វើដំណើរអាស៊ីប៉ាស៊ីហ្វិក (PATA) និងទូរទស្សន៍លំដាប់អន្តរជាតិ BBC បានបង្ហាញគាំទ្រផែនការបើក ទេសចរណ៍ឡើងវិញនេះយ៉ាងពេញចិត្ត និងបានប្ដេជ្ញាចូលរួមផ្សព្វផ្សាយអំពីផែនការនេះទៅកាន់ពិភពលោកផងដែរ។

ទូរទស្សន៍ ABC របស់អូស្រ្តាលីផ្សព្វផ្សាយអំពីម្ហូបអាហារវៀតណាម ទូរទស្សន៍ ABC របស់អូស្រ្តាលីផ្សព្វផ្សាយអំពីម្ហូបអាហារវៀតណាម
ទូរទស្សន៍ CNN បានកោតសរសើរចំពោះមុខម្ហូបមានឈ្មោះថា មី Cao lau ទូរទស្សន៍ CNN បានកោតសរសើរចំពោះមុខម្ហូបមានឈ្មោះថា មី Cao lau
ទូរទស្សន៍ BBC និងសមាគមធ្វើដំណើរអាស៊ីប៉ាស៊ីហ្វិក គាំទ្រផែនការបើកទេសចរណ៍ឡើងវិញរបស់កម្ពុជា និងប្ដេជ្ញាចូលរួមផ្សព្វផ្សាយទៅកាន់ពិភពលោក
ទូរទស្សន៍ BBC និងសមាគមធ្វើដំណើរអាស៊ីប៉ាស៊ីហ្វិក គាំទ្រផែនការបើកទេសចរណ៍ឡើងវិញរបស់កម្ពុជា

ការបង្ហាញការគាំទ្រនេះ ធ្វើឡើងកិច្ចសម្ភាសក្នុងកម្មវិធី «Destination Insights Series» ក្រោមការរៀបចំរបស់សមាគមទេសចរណ៍ធ្វើដំណើរអាស៊ីប៉ាស៊ីហ្វិច (PATA) សហការជាមួយបណ្ដាញសារព័ត៌មាន BBC ក្នុងនោះលោក ថោង រដ្ឋសក្ដិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ ជាវាគ្មិនតំណាងប្រទេសកម្ពុជា។ កម្មវិធីនេះដែរធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ Zoom នារសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ ផ្ដោតសំខាន់ទៅលើការនិន្នាការបច្ចុប្បន្ន ក្នុងអំឡុងវិបត្តិកូវីដ-១៩ និងការស្ដារវិស័យទេសចរណ៍ឡើងវិញ។

ក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ BBC លោក ថោង រដ្ឋសក្តិ បានបញ្ជាក់ពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ល្បឿននៃការចាក់វ៉ាក់សាំងដ៏ខ្លាំង ដើម្បីបញ្ចប់ការចាក់វ៉ាក់សាំងឲ្យបានតាមគោលដៅ ៨០% នៃប្រជាជន នៅចុងឆ្នាំ២០២១។

លោកអគ្គនាយកក៏បានរំលឹកអំពីវិធានសង្គ្រោះអាជីវកម្ម និងអ្នកបម្រើការងារក្នុងវិស័យទេសចរណ៍កន្លងមករបស់រាជរដ្ឋាភិបាល និងបានប្រាប់អំពីយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យអាយុចាប់ពី ១២-១៧ឆ្នាំ, គម្រោងចាក់វ៉ាក់សំាងដូសទី៣ និងកិច្ចខិតខំប្រឹងប្រែងផ្សេងៗទៀតរបស់រាជរដ្ឋាភិបាល ដែលទាំងនេះនឹងចូលរួមដល់ការស្ដារឡើងវិញនូវទំនុកចិត្ត និងភាពជឿជាក់ក្នុងការធ្វើដំណើររបស់ទេសចរជាតិ និងអន្តរជាតិ។

ទូរទស្សន៍ BBC និងសមាគមធ្វើដំណើរអាស៊ីប៉ាស៊ីហ្វិក គាំទ្រផែនការបើកទេសចរណ៍ឡើងវិញរបស់កម្ពុជា និងប្ដេជ្ញាចូលរួមផ្សព្វផ្សាយទៅកាន់ពិភពលោក
ទូរទស្សន៍ BBC និងសមាគមធ្វើដំណើរអាស៊ីប៉ាស៊ីហ្វិក គាំទ្រផែនការបើកទេសចរណ៍ឡើងវិញរបស់កម្ពុជា

លោកអគ្គនាយក ថោង រដ្ឋសក្តិ បានបញ្ជាក់ទៀតថា «ក្រសួងទេសចរណ៍ បាននិងកំពុងរៀបចំនូវក្របខណ្ឌយុទ្ធសាស្ត្រនៃការបើកទេសចរណ៍ឡើងវិញ ប្រកបដោយសុវត្ថិភាព គ្មានការឆ្លងរីករាលដាល»

លោកក៏បានជម្រាបជូនដល់សមាគមធ្វើដំណើរអាស៊ីប៉ាសស៊ីហ្វិក និងទូរទស្សន៍ BBC អំពីផែនការបើកទេសចរណ៍នៅកម្ពុជាឡើងវិញ នៅចុងឆ្នាំ២០២១នេះ ដោយត្រូវរៀបចំដោយយកចិត្តទុកដាក់ខ្ពស់ដល់សុខភាព និងសុវត្ថិភាពសាធារណៈជាអាទិភាព តាមរយៈការពិគ្រោះយោបល់ជាមួយអាជ្ញាធរពាក់ព័ន្ធ និងការចូលរួមពីគ្រប់ភាគី ព្រមទាំងអាស្រ័យលើស្ថានការណ៍ចាក់ស្ដែង ស្របតាមផែនទីបង្ហាញផ្លូវសម្រាប់ការលើកស្ទួយ និងស្ដារវិស័យទេសចរណ៍កម្ពុជាអំឡុង និងក្រោយវិបត្តិកូវីដ-១៩ ដែលរាជរដ្ឋាភិបាលបានអនុម័តកាលពីដើមឆ្នាំ២០២១។

តំណាងក្រសួងទេសចរណ៍រូបនេះ ក៏បានជម្រាបអំពីការរៀបចំវេទិកាទេសចរណ៍អាស៊ាន ២០២២ នៅក្រុងព្រះសីហនុ ដែលរួមមានកិច្ចប្រជុំ និងការតាំងពិព័រណ៍ខ្នាតតូចល្មម ដោយត្រូវអនុវត្តតាមវិធានសុវត្ថិភាព និងអនាម័យនានាយ៉ាងតឹងរឹង៕

ហេង វុធ្ធី

Freshnews/TourismCambodia

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិធីដង្ហែ និងប្រគល់អដ្ឋិធាតុយុទ្ធជនពលីដែលបានស្លាប់ក្នុងសម័យសង្រ្គាមនៅកម្ពុជាត្រឡប់ទៅប្រទេសវិញ