Trending now

ទូរទស្សន៍ CNN បានកោតសរសើរចំពោះមុខម្ហូបមានឈ្មោះថា មី Cao lau

16:46 | 25/09/2019

យុគសម័យ - ទូរទស្សន៍ CNN សរសេរថា Hoi An ជាគោលដៅធ្វើម្ហូបឈានមុខគេមួយនៅប្រទេសវៀតណាមនិងម្ហូបមានលក្ខណៈវិសេសវិសាលបំផុតដែលធ្វើឱ្យឈ្មោះនៃទីក្រុងបុរាណមួយនេះកាន់តែល្បីល្បាញ នោះគឺ មី Cao lau។

មី Cao lau គឺជាអាហារព្រលឹងនៃទីក្រុងបុរាណ Hoi An (រូបថតៈCNN)

“Hoi An គឺជាទីក្រុងដែលប្លែក ហើយម្ហូបអាហារនៅទីនេះក៏ប្លែកផងដែរ។ អ្នកនឹងប្រទះឃើញលក្ខណៈទ្វីបអឺរ៉ុបបន្តិចនិងទ្វីបអាស៊ីបន្តិច ដូច្នេះនៅទីនេះអ្នករាល់គ្នាអាចរកឃើញអ្វីមួយសម្រាប់ខ្លួនពួកគេផ្ទាល់”។ នេះបើយោងតាមប្រសាសន៍របស់អ្នកស្រី Trinh Diem My ដែលជាមេចុងភៅល្បីឈ្មោះ និងជាម្ចាស់ភោជនីយដ្ឋានចំនួន ៩ នៅ Hoi An ផងដែរ។

កាលពីមុននេះ Hoi An ជាកំពង់ផែពាណិជ្ជកម្មដ៏មមាញឹកពីសតវត្សរ៍ទី ១៥ និង ១៩ ភ្ជាប់ពីបូព៌ាជាមួយអឺរ៉ុប ហើយទេសភាពនិងម្ហូបអាហារទាំងអស់នៅ Hoi An បានឆ្លុះបញ្ចាំងពីឥទ្ធិពលជាបន្តបន្ទាប់ពីអតីតកាល។ នៅឆ្នាំ ១៩៩៩ អង្គការអប់រំវិទ្យាសាស្ត្រនិងវប្បធម៌នៃអង្គការសហប្រជាជាតិ (UNESCO) បានទទួលស្គាល់ទីក្រុងបុរាណ Hoi An ជាបេតិកភណ្ឌវប្បធម៌ពិភពលោក។

ទោះបីជា Hoi An គឺជាទិសដៅមួយក្នុងចំណោមទិសដៅកំពូលសម្រាប់ម្ហូបអាហារនៅក្នុងប្រទេសវៀតណាមក៏ដោយ ប៉ុន្តែមុខម្ហូបដែលពិតជាធ្វើឱ្យឈ្មោះនៃទីក្រុងចំណាស់ជាប្រវត្តិសាស្ត្រនិងវប្បធម៌នេះកាន់តែល្បីល្បាញ នោះគី មី Cao lau តែម្តង។

ទូរទស្សន៍ CNN បានណែនាំអំពីគ្រឿងផ្សំសម្រាប់មុខម្ហូបដ៏ឆ្ងាញ់មួយនេះ គឺសាច់ជ្រូកអាំងហាន់ស្តើងស្រដៀងទៅនឹង xa xiu របស់ចិនដែរ៕

(ដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សន្និសីទ​ដើម្បី​អនុវត្ត​សេចក្តី​សម្រេច​ចិត្ត​នៃ​សមាជ​ទូទាំងប្រទេស​លើក​ទី ១៤ របស់​បក្ស​ស្តីពី​ការទូត​ប្រជាជន
ពិធីបើកការប្រកួត និងពិព័រណ៍រូបថតសិល្បៈជាតិលើកទី៤ «មានមោទនភាពចំពោះតំបន់ព្រំដែនរបស់យើង»
សិក្ខាសាលាស្តីពី "និន្នាការនៃការអភិវឌ្ឍនៃការទូតរវាងប្រជាជន និងប្រជាជនទូទាំងពិភពលោក និងផលប៉ះពាល់របស់វាទៅលើប្រទេសវៀតណាម"
ការប្រកួត "រឿងវៀតណាមរបស់ខ្ញុំ" - ​​ផ្សព្វផ្សាយភាសា និងវប្បធម៌វៀតណាមនៅប្រទេសថៃ
សិក្ខាសាលា "សកម្មភាពការទូតរវាងប្រជាជន និងប្រជាជនជុំវិញពិភពលោក និងមេរៀនមួយចំនួនដែលបានរៀនសម្រាប់ប្រទេសវៀតណាម"