Trending now

“ រឿងរបស់វៀតណាម” - ការតាំងពិព័រណ៍រូបថតបានជួយជនជាតិឆែកយល់ច្បាស់ពីទំនៀមទម្លាប់របស់វៀតណាម

16:54 | 14/08/2021 ឌីណា

យុគសម័យ - នាពេលថ្មីៗនេះក្រុមប្រឹក្សាទីក្រុង Plzeň បានសហការជាមួយសមាគមជនជាតិវៀតណាមនៅទីក្រុង Plzeň បានរៀបចំការតាំងពិព័រណ៍ដើម្បីណែនាំដល់សាធារណជននូវទស្សនវិស័យជាក់ស្តែងនិងរស់រវើកបំផុតអំពីជីវភាពរស់នៅរបស់សហគមន៍ជនជាំតិវៀតណាមនៅសាធារណរដ្ឋឆែក តាមរយៈរូបថតចំនួន ៥០ សន្លឹកដែល​ថតរូប ដោយអ្នកថតរូបជនជាតិឆេកលោក Jindřich Štreit ។

សាធារណរដ្ឋឆែកបានផ្ទេរសិទ្ធវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចំនួន ៥០ ម៉ឺនដូសដល់វៀតណាម សាធារណរដ្ឋឆែកបានផ្ទេរសិទ្ធវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចំនួន ៥០ ម៉ឺនដូសដល់វៀតណាម
វៀតណាមនិងសាធារណរដ្ឋឆែកលើកកម្ពស់កិច្ចសហប្រតិបត្តិការឡើងកម្ពស់ថ្មី វៀតណាមនិងសាធារណរដ្ឋឆែកលើកកម្ពស់កិច្ចសហប្រតិបត្តិការឡើងកម្ពស់ថ្មី
“ រឿងរបស់វៀតណាម” - ការតាំងពិព័រណ៍រូបថតបានជួយជនជាតិឆែកយល់ច្បាស់ពីទំនៀមទម្លាប់របស់វៀតណាម
ការតាំងពិព័រណ៍នេះបានទាក់ទាញមិត្តភក្តិជនជាតិឆែកមួយចំនួនធំដែលតែងតែចាប់អារម្មណ៍និងមានក្តីស្រឡាញ់ចំពោះប្រទេសនិងប្រជាជនវៀតណាម។

“ រឿងរបស់វៀតណាម” គឺជារឿងរ៉ាវឧទ្ទេសនាមដោយរូបថតបង្ហាញជីវភាពរស់នៅប្រចាំថ្ងៃរបស់សហគមន៍និងគ្រួសារជនជាតិវៀតណាមនៅសាធារណរដ្ឋឆែក ក៏ដូចជាទំនៀមទម្លាប់ប្រពៃណីវៀតណាមដែលបានសហគមន៍ជនជាតិវៀតណាមនៅសាធារណរដ្ឋឆែករក្សាទុកនិងរៀបចំក្នុង​ពិធីបុណ្យធំៗ ដូចជា បុណ្យចូល​ឆ្នាំថ្មីប្រពៃណីវៀតណាម ពិធីអាពាហ៍ពិពាហ៍ ខួបកំណើត គ្រប់ខែកូន ពិធីបុណ្យសពវ ពិធីសែនព្រែនជាដ់ើម។

“ រឿងរបស់វៀតណាម” - ការតាំងពិព័រណ៍រូបថតបានជួយជនជាតិឆែកយល់ច្បាស់ពីទំនៀមទម្លាប់របស់វៀតណាម
អ្នកថតតូប លោក Jindřich Štreit ជួបសំណេះសំណាល​ជាមួយកុមារវៀតណាមនៅឯការតាំងពិពណ៌។

លោក Jindřich Štreit (កើតថ្ងៃទី ៥ ខែកញ្ញាឆ្នាំ ១៩៤៦ នៅ Vsetín) គឺជាអ្នកថតរូបឯកសារ ជនជាតិឆេក និង​ជាអ្នកគរុកោសល្យសាកលវិទ្យាល័យ អ្នកទទួលបន្ទុក​និង​អ្នក​រៀបចំ​រៀបចំជីវភាពវប្បធម៌។ លោកផ្តោតលើការឆ្លុះបញ្ចាំងពីជីវភាពរស់នៅជនបទនិងប្រជាជននៅជនបទនៃប្រទេសឆែក។

“ រឿងរបស់វៀតណាម” - ការតាំងពិព័រណ៍រូបថតបានជួយជនជាតិឆែកយល់ច្បាស់ពីទំនៀមទម្លាប់របស់វៀតណាម
អភិបាលរងក្រុងPlzeň លោកស្រី Mgr EliškaBartáková (កណ្តាល) នៅឯការតាំងពិពណ៌។

ថ្មីៗនេះលោកបានធ្វើប្រធានបទសង្គមជាច្រើនអំពីអ្នកប្រើប្រាស់គ្រឿងញៀន ជនពិការ ជនពិការភ្នែក ទណ្ឌិត មនុស្សចាស់បុគ្គលិកពេទ្យ ជនបរទេសអ្នកជក់បារីនិងជនអនាថា៕

ឌីណា

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម