Trending now

ជំនះពុះពារលើការឈឺចាប់ពណ៌លឿងទុំ/Dioxin ដើម្បីរួមចំណែកយ៉ាងសកម្មសម្រាប់សង្គម

14:15 | 11/08/2021 យោងតាមវិឡុសំលេងវៀតណាម

ដោយជំនះពុះពារលើរាល់ការលំបាកដែលបណ្តាលមកពីជំងឺ ជនរងគ្រោះដោយសារជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីនជាច្រើន បានរួមចំណែកសម្រាប់សង្គម បំផុសឱ្យមានកម្លាំងរស់ប្រកបដោយភាពវិជ្ជមានសម្រាប់មនុស្សជាច្រើន។

ជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំ/dioxin វៀតណាមស្វិតស្វាញក្នុងដំណើរស្វែងរកយុត្តិធម៌ ជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំ/dioxin វៀតណាមស្វិតស្វាញក្នុងដំណើរស្វែងរកយុត្តិធម៌
បង្កើតលក្ខខណ្ឌអំណោយសម្រាប់ VAVA បំពេញការងាររបស់ខ្លួន បង្កើតលក្ខខណ្ឌអំណោយសម្រាប់ VAVA បំពេញការងាររបស់ខ្លួន
យន្តហោះអាមេរិករោយទម្លាក់ជាតិគីមីពណ៌លឿងទុំ/ឌីអុកស៊ីនក្នុងកំឡុងសង្គ្រាមវៀតណាម (រូបថត៖ NYT)
យន្តហោះអាមេរិករោយទម្លាក់ជាតិគីមីពណ៌លឿងទុំ/ឌីអុកស៊ីនក្នុងកំឡុងសង្គ្រាមវៀតណាម (រូបថត៖ NYT)

នៅថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២១ វៀតណាមបានប្រារព្ធខួបលើកទី ៦០ នៃគ្រោះមហន្តរាយពណ៌លឿងទុំ។ ប្រភេទសារធាតុគីមីពុលដែលទាហានអាមេរិកបានរោយទម្លាក់លើតំបន់នានានៃប្រទេសវៀតណាមពីឆ្នាំ ១៩៦១ ដល់ឆ្នាំ ១៩៧១ បានតំណពូជលើប្រជាជនវៀតណាមជាច្រើនជំនាន់បង្កឱ្យមានជំងឺប្រចាំកាយ ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពមនុស្ស។ ដោយជំនះពុះពារលើរាល់ការលំបាកដែលបណ្តាលមកពីជំងឺ ជនរងគ្រោះដោយសារជាតិគីមីពុលពណ៌ លឿងទុំ/ឌីអុកស៊ីនជាច្រើន បានរួមចំណែកសម្រាប់សង្គម បំផុសឱ្យមានកម្លាំងរស់ប្រកបដោយភាពវិជ្ជមានសម្រាប់មនុស្សជាច្រើន។

ត្រូវរងតំណពូជដោយជាតិគីមីពណ៌លឿងទុំពីឪពុករបស់ខ្លូនតាំងពីកំណើតមក លោក Chu Quang Duc នៅស្រុក Me Linh នៃទីក្រុងហាណូយត្រូវបានខូចទ្រង់ទ្រាយពាក់កណ្តាលសារពាង្គកាយ ដោយជើងនិងដៃពិការ។ ប៉ុន្តែមិនចុះចាញ់នឹងវាសនារបស់ខ្លួនឡើយ លោកបានបញ្ចប់ការសិក្សាគ្រប់កម្រិតថ្នាក់ ហើយបានប្រលងចូលមហាវិទ្យាល័យគរុកោសល្យ។ កុមារាដែលធ្លាប់ជាជនរងគ្រោះដោយសារជាតិគីមីពណ៌លឿងទុំគ្រានោះ ឥឡូវនេះគឺជាគ្រូបង្រៀនព័ត៌មានវិទ្យានៅវិទ្យាល័យ Me Linh នៃទីក្រុងហាណូយ ហើយតែងតែធ្វើដំណើរទៅមកផ្ទះវិញតាមរទេះរុញជារៀងរាល់ថ្ងៃ។ ដោយការខិតខំស្រាវជ្រាវផ្ទាល់របស់ខ្លួន ហើយតែងតែធ្វើបច្ចុប្បន្នភាពចំណេះដឹងថ្មីៗ លោក Chu Quang Dưc បានធ្វើអស់ពីចិត្តដើម្បីបង្រៀនសិស្សច្រើនជំនាន់។ គ្រូបង្រៀន Chu Quang Duc បានចែករំលែកថា៖ “ខ្ញុំមើលឃើញថា ខ្ញុំត្រូវព្យាយាមដើម្បីអាចនាំយកចំណេះដឹងដល់សិស្ស ដើម្បីពួកគេអាចទទួលបានចំណះដឹងឆ្លើយតបទាន់សម័យបច្ចុប្បន្ន គឺរៀនតាមអ៊ីនធឺណែតហើយបន្ទាប់មករកឯកសារតាមអ៊ិនធឺរណែត។ ជាទូទៅ ខ្ញុំតែងតែផ្លាស់ប្តូរវិធីសាស្រ្តសមសម្របទៅនឹងសម័យបច្ចុបន្ន ដូច្នេះខ្ញុំមិនដើរក្រោយគេទេ”។

លោកគ្រូ Chu Quang Duc។ (រូបថត៖ zing)
លោកគ្រូ Chu Quang Duc។ (រូបថត៖ zing)

ចំណែកលោក Duong Van Binh នៅសង្កាត់ Bach Quang ទីក្រុង Song Cong ខេត្ត Thai Nguyen ដែលស្ថិតក្នុងគ្រួសារមានបងប្អូនទាំងបីនាក់ត្រូវពិការដោយសារស្នាមតំណពូជដោយជាតិគីមីពុលពណ៌លឿងទុំពីឪពុករបស់ខ្លួនជាអតីតយុទ្ធជន។ លោក Binh ផ្ទាល់បានរងរបួសដោយសារជើងរបស់គាត់ខូចទ្រង់ទ្រាយដុំសាច់និងឆ្អឹងខ្នង ប៉ុន្តែលោកនៅតែប្តេជ្ញាចិត្តរៀនជំនួញដើម្បីកាត់បន្ថយបន្ទុកលើគ្រួសារ។ លោកនិងគ្រួសារបានសម្រេចចិត្តបើកកសិដ្ឋានចិញ្ចឹមសត្វ បន្ទាប់មកបើករោងចក្រកាត់ដេរដើម្បីកែច្នៃផលិតផលស៊ីវិល។ បច្ចុប្បន្ននេះ រោងចក្រកាត់ដេររបស់លោក Binh បានបង្កើតការងារជូនជនពិការរាប់សិបនាក់ដែលជាជនរងគ្រោះដោយសារជាតិគីមីពុលពណ៌លឿងទុំផងដែរ៕

យោងតាមវិឡុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម