យុគសម័យ - ក្នុងឱកាសអបអរសាទរខួបលើកទី ៦០ នៃទិវាគ្រោះមហន្តរាយជាតិគីមីពុលពណ៌លឿង ទុំ/ /dioxin នៅប្រទេសវៀតណាម (ថ្ងៃទី ១០ ខែសីហា ឆ្នាំ ១៩៦១ - ថ្ងៃទី ១០ ខែសីហាឆ្នាំ ២០២១) ទស្សនាវដ្តីយុគសម័យ បានមានបទសម្ភាសន៍ជាមួយលោកNguyen Van Khanh អនុប្រធាន - នាយកមូលនិធិជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំវៀតណាម/dioxin (VAVA) ។
![]() |
![]() |
![]() |
ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ។ (រូបថត៖ Thoi dai) |
នាយកមូលនិធិ VAVA បានចែករំលែកថា ពីការបង្កើតសមាគមជនរងគ្រោះដោយជាតិគីមីពុលពណ៌ លឿងទុំ/dioxin វៀតណាម- VAVA (ខែមករា ឆ្នាំ២០០៤) ដល់ខែធ្នូ ឆ្នាំ ២០២០ សមាគមបានគាំទ្រទឹកប្រាក់ជាង ២.៥៣៦ ពាន់លានដុង ដើម្បីជួយជនរងគ្រោះនិងគ្រួសារជនរងគ្រោះ។ ក្នុងនោះចំណាយលើការ សាងសង់អន្តេវាសិកដ្ឋានក្នុងតំបន់ចំនួន ២៦ (ជាង ១៦៨ ពាន់លានដុង) គាំទ្រការសាងសង់ ផ្ទះមនុស្សធម៌ចំនួន ៦.៧៥០ ខ្នង (តម្លៃសរុបជាង ២៨០ ពាន់លាន និង១៥៩ លានដុង) ឧបត្ថម្ភអាហាររូបករណ៍ជិត ១១.៩០០ កញ្ចប់ ។ ប្រាក់ឧបត្ថម្ភសម្រាប់ស្ថានភាពលំបាក ថ្ងៃឈប់សម្រាកនិងពិធីបុណ្យនានា ការពិនិត្យសុខភាពនិងការព្យាបាល ដើមទុនផលិតកម្ម ... ច្រើនជាង ៣.៨៦០.២៥០ កញ្ចប់ (តម្លៃសរុបជាង ៥៤៨ ពាន់លានដុង) ។ ការគាំទ្រដោយផ្ទាល់ជាសាច់ប្រាក់និងវត្ថុចំនួន ៥៣៩.០៩៥ កញ្ចប់ (តម្លៃសរុបជាង ៥៣៧ ពាន់លានដុង) ។
ក្រៅពីការគាំទ្រទឹកប្រាក់ សមាគមគ្រប់ជាន់ថ្នាក់បានណែនាំនិងគាំទ្រដល់គ្រួសារជនរងគ្រោះ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសាររបស់ពួកគេ។ តាមរយៈក្រុមគ្រួសារចែករំលែកបទពិសោធន៍ជាមួយគ្នា ដើម្បីរក្សានិងអភិវឌ្ឍផលិតកម្មនិងអាជីវកម្ម។
![]() |
នៅឆ្នាំ ២០១៩ ក្នុងកម្មវិធីអបអរសាទរខួបលើកទី ៥៨ ឆ្នាំនៃទិវាគ្រោះមហន្តរាយជាតិគីមីពុលពណ៌លឿងទុំរបស់វៀតណាម បណ្តាអង្គការអាជីវកម្មនៅខេត្ត Binh Duong បានបរិច្ចាគទឹកប្រាក់ជាង ៨ ពាន់លានដុង ជូនដល់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ។ |
សកម្មភាពនិងការងារធ្វើចលនា ដើម្បីជួយគាំទ្រជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ /dioxin វៀតណាម ក្នុងឱកាស“ ទិវាជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ /dioxin វៀតណាម” នៅថ្ងៃទី ១០ ខែសីហាជារៀងរាល់ឆ្នាំនិង “បុណ្យសម្រាប់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ /dioxin វៀតណាម ” ដោយការរៀបចំនិងវិធីសាស្រ្តសមស្របកំពុងរីករាលដាលកាន់តែខ្លាំងនិងទូលំទូលាយនៅក្នុងជីវិតសង្គម ជំរុញនិងលើកកម្ពស់មនោសញ្ចេតនានិងទំនួលខុសត្រូវរបស់សហគមន៍ទាំងមូល។
ទាក់ទងនឹងធនធានសម្រាប់សមាគមថែទាំនិងជួយជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ លោក Nguyen Van Khanh បាននិយាយថា សកម្មភាពការទូតបានរួមចំណែកយ៉ាងសំខាន់ក្នុងការកៀរគរធនធាន ដើម្បីថែទាំនិងជួយជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ។ គម្រោងអន្តរជាតិជាច្រើនត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាពនិងជាក់ស្តែង ដូចជា គម្រោង Gyeonggi--កូរ៉េខាងត្បូង មូលនិធិ DK Kim ក្លឹបនារីអន្តរជាតិហាណូយ ជំនួយវេជ្ជសាស្ត្រនិងបច្ចេកទេសសម្រាប់វៀតណាមនិងឡាវ កម្ពុជាមកពីចក្រភពអង់គ្លេស (MSAVLC) ។ សកម្មភាពការទូតបានរួមចំណែកក្នុងការកៀរគរថវិកាប្រមាណ ១០% នៃថវិកាសរុប ដើម្បីជួយដល់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ dioxin ។
![]() |
លោក Nguyen Van Khanh (នៅកណ្តាល) មកទន្សនានិងសួរសុខទុក្ខជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំដែលកំពុងបានថែទាំនៅមជ្ឈមណ្ឌលបំប៉ុន ព្យាលបាលនិងស្តារនីតិសម្បទាជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ និងកុមារអភព្វកា នៅខេត្ត Dong Nai ។ |
លោក Nguyen Van Khanh ក៏បានសម្តែងនូវបំណងប្រាថ្នារបស់ខ្លួនថា ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំនឹងទទួលបានការយកចិត្តទុកដាក់និងចែករំលែកកាន់តែច្រើន បង្កើតគ្រប់លក្ខខណ្ឌដើម្បីជួយជនរងគ្រោះឱ្យមានប្រសិទ្ធភាពបំផុត ហើយឆាប់ប្រកាសចេញគោលនយោបាយសម្រាប់ ជនរងគ្រោះជំនាន់ទី ៣ និងទី ៤ ។ ទន្ទឹមនឹងនេះត្រូវធ្វើស្ថិតិទូទាំងប្រទេសវៀតណាម ដើម្បីយល់ដឹងយ៉ាងច្បាស់លាស់ស្ថានភាពរបស់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ dioxin ។ ម្យ៉ាងទៀត បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សមាគមជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin បំពេញភារកិច្ចរបស់ខ្លួនក្នុងការថែទាំនិងជួយគាំទ្រជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំនិងតស៊ូដើម្បីយុត្តិធម៌សម្រាប់ពួកគេ៕

thoidai.com.vn
មតិពីមិត្តអ្នកអាន