Trending now

ប្រធានរដ្ឋវៀតណាម Nguyen Xuan Phuc បានអញ្ជើញជួបជាមួយថ្នាក់ដឹកនាំសមាគមជួយឧបត្ថម្ភគ្រួសារយុទ្ធជនពលី និងសមាគមន៍ជនរងគ្រោះដោយសារជាតិជាគីមីពុលពណ៌លឿងទុំ

09:29 | 22/07/2021

ក្នុងឱកាសរំលឹកខួបលើកទី ៧៤ នៃទិវាយុទ្ធជនពិការ យុទ្ធជនពលី (២៧ កក្កដា) និងខួបលើកទី ៦០ នៃគ្រោះមហន្តរាយជាតិគីមីពុលពណ៌លឿងទុំវៀតណាម នោះ នារសៀលថ្ងៃទី ២១ ខែកក្កដា នៅទីក្រុងហាណូយលោកប្រធានរដ្ឋវៀតណាម Nguyen Xuan Phuc បានអញ្ជើញជួបជាមួយថ្នាក់ដឹកនាំសមាគមជួយឧបត្ថម្ភគ្រួសារយុទ្ធជនពលី និងសមាគមន៍ជនរងគ្រោះដោយសារជាតិជាគីមីពុលពណ៌លឿងទុំ/dioxin វៀតណាម។

ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc លើកឡើងសំណើរដ៏សំខាន់ចំនួន៣សម្រាប់កិច្ចសហប្រតិបត្តិការ APEC ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc លើកឡើងសំណើរដ៏សំខាន់ចំនួន៣សម្រាប់កិច្ចសហប្រតិបត្តិការ APEC
ប្រធានរដ្ឋលោក Nguyen Xuan Phuc អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូត មកជូនសារតាំង ប្រធានរដ្ឋលោក Nguyen Xuan Phuc អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូត មកជូនសារតាំង
ប្រធានរដ្ឋវៀតណាម Nguyen Xuan Phuc បានអញ្ជើញជួបជាមួយថ្នាក់ដឹកនាំសមាគមជួយឧបត្ថម្ភគ្រួសារយុទ្ធជនពលី និងសមាគមន៍ជនរងគ្រោះដោយសារជាតិជាគីមីពុលពណ៌លឿងទុំ/dioxin វៀតណាម
ប្រធានរដ្ឋវៀតណាម Nguyen Xuan Phuc បានអញ្ជើញជួបជាមួយថ្នាក់ដឹកនាំសមាគមជួយឧបត្ថម្ភគ្រួសារយុទ្ធជនពលី និងសមាគមន៍ជនរងគ្រោះដោយសារជាតិជាគីមីពុលពណ៌លឿងទុំ/dioxin វៀតណាម។ (រូបថត៖ VOV)

អញ្ជើញថ្លែងនៅក្នុងជំនួបនេះ លោកប្រធានរដ្ឋវៀតណាម Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះការដែលបណ្ដាសមាគមបានរៀបចំសកម្មភាពជាក់ស្តែងជាច្រើន រួមចំណែកដល់ការអនុវត្តគោលការណ៍ណែនាំរបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ ដើម្បីជួយឧបត្ថម្ភ តបស្នងសងគុណដល់យុទ្ធជនពិការ យុទ្ធជនពលី អ្នកមានគុណូបការៈ និងជនរងគ្រោះដោយសារជាតិគីមីពុលពណ៌លឿងទុំ។ លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា ការតបស្នងសងគុណដល់វីវជន ដែលបានពលីជីវិត ដើម្បីឯករាជ្យ និងសេរីភាពនៃមាតុភូមិគឺជាគតិធម៌“ ផឹកទឹកនឹកដល់ប្រភពដើម” របស់ប្រជាជាតិវៀតណាម ហើយជាគោលការណ៍ដ៏សំខាន់របស់បក្ស និងរដ្ឋ។

ដោយសង្កត់ធ្ងន់ទៅលើតួនាទីដ៏សំខាន់របស់សមាគមក្នុងការជួយឧបត្ថម្ភក្រុមគ្រួសារយុទ្ធជនពលីនិងសមាគមជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ វៀតណាមនោះ លោកប្រធានរដ្ឋវៀតណាម Nguyen Xuan Phuc បានស្នើឲ្យក្រសួង ស្ថាប័ន ខេត្ត ក្រុងនានាបន្តជួយឧបត្ថម្ភគាំទ្រដល់សមាគម ដើម្បីរៀបចំសកម្មភាពតបស្នងសងគុណផងដែរ៕

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម