Trending now

ស្រាវជ្រាវអំពីការផ្តល់អាជ្ញាប័ណ្ណ និងការប្រើប្រាស់វ៉ាក់សាំង Nano Covax

10:28 | 12/08/2021

ខុទ្ទកាល័យរដ្ឋាភិបាលទើបតែទទួលបានឯកសារពីសាស្រ្តាចារ្យ វេជ្ជបណ្ឌិត Nguyen Gia Binh ប្រធានសមាគមសង្គ្រោះបន្ទាន់ និងកម្ចាត់ជាតិពុលវៀតណាម ដែលស្នើអំពីការផ្តល់អាជ្ញាប័ណ្ណសម្រាប់ការប្រើប្រាស់វ៉ាក់សាំងក្នុងស្ថានភាពគ្រាអាសន្ន។

ការធ្វើតេស្ដវ៉ាក់សាំង Nano Covax ដំណាក់កាលទី១ និងទី ២ មានប្រសិទ្ធភាព និងសុវត្ថិភាព ការធ្វើតេស្ដវ៉ាក់សាំង Nano Covax ដំណាក់កាលទី១ និងទី ២ មានប្រសិទ្ធភាព និងសុវត្ថិភាព
វៀតណាមពិចារណាផ្តល់អាជ្ញាប័ណ្ណប្រើវ៉ាក់សាំង Nano Covax ក្នុងគ្រាអាសន្ន វៀតណាមពិចារណាផ្តល់អាជ្ញាប័ណ្ណប្រើវ៉ាក់សាំង Nano Covax ក្នុងគ្រាអាសន្ន

អំពីបញ្ហានេះ នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh បានចាត់តាំងរដ្ឋមន្ត្រីក្រសួងសុខាភិបាលឱ្យស្រាវជ្រាវ និងដឹកនាំការផ្តល់អាជ្ញាប័ណ្ណ និងការប្រើប្រាស់វ៉ាក់សាំង Nano Covax ក្នុងទិសដៅកាត់បន្ថយដំណើរការនិងនីតិវិធីរដ្ឋបាល ប៉ុន្តែត្រូវគោរពយ៉ាងតឹងរ៉ឹងតាមបទប្បញ្ញត្តិ និងសិទ្ធិអំណាច។

ស្រាវជ្រាវអំពីការផ្តល់អាជ្ញាប័ណ្ណ និងការប្រើប្រាស់វ៉ាក់សាំង Nano Covax
រូប​ថតឧទាហរណ៍ (baochinhphu.vn)

វ៉ាក់សាំង Nano Covax របស់ក្រុមហ៊ុនភាគហ៊ុនជីវបច្ចេកវិទ្យាឱសថ Nanogen និងបណ្ឌិត្យសភាវេជ្ជសាស្ត្រយោធាកំពុងស្ថិតនៅក្នុងការសាកល្បងគ្លីនិកដំណាក់កាលទី ៣ ហើយបច្ចុប្បន្នកំពុងវាយតម្លៃលើកត្តា ៣ រួមមានសុវត្ថិភាព ភាពស៊ាំ និងប្រសិទ្ធភាពការពារលើអ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងវៀតណាមពីអាយុ ១៨ ឆ្នាំឡើងទៅ។ តាមគម្រោងមុនថ្ងៃទី ១៥ ខែសីហា នឹងមានការវាយតម្លៃលទ្ធផលនៃការសាកល្បងគ្លិនិកដំណាក់កាលទី ៣a។ ផ្អែកលើមូលដ្ឋាននេះ ស្ថាប័នពាក់ព័ន្ធនឹងពិនិត្យឡើងវិញដើម្បីទទួលបានទិន្នន័យដំបូងស្តីពីភាពស៊ាំ និងប្រសិទ្ធភាពការពាររបស់វ៉ាក់សាំងដំណាក់កាលទី ៣ a៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ
ជំរុញល្បឿននៃការបំពេញបង្គ្រប់ឃ្លាំងទិន្នន័យដីធ្លីប្រើប្រាស់រួមគ្នាមុនថ្ងៃទី ១៥ ខែសីហា