Trending now

ការធ្វើតេស្ដវ៉ាក់សាំង Nano Covax ដំណាក់កាលទី១ និងទី ២ មានប្រសិទ្ធភាព និងសុវត្ថិភាព

10:27 | 09/08/2021 ឌីណា

នាព្រឹកថ្ងៃទី ៧ ខែសីហា ស្ថាប័នមានសមត្ថកិច្ចរបស់ក្រសួងសុខាភិបាលបានជួបប្រជុំជាមួយក្រុមស្រាវជ្រាវវ៉ាក់សាំង Nano Covax ដើម្បីវាយតម្លៃលើដំណាក់កាលទី ១ និងទី ២ នៃការធ្វើតេស្ដលើមនុស្ស។ ជាលទ្ធផលដំបូងបង្ហាញថា វ៉ាក់សាំងមានប្រសិទ្ធភាពនិងធានាបានសុវត្ថិភាព។

វៀតណាមពិចារណាផ្តល់អាជ្ញាប័ណ្ណប្រើវ៉ាក់សាំង Nano Covax ក្នុងគ្រាអាសន្ន វៀតណាមពិចារណាផ្តល់អាជ្ញាប័ណ្ណប្រើវ៉ាក់សាំង Nano Covax ក្នុងគ្រាអាសន្ន
វៀតណាមសម្រេចការចាក់វ៉ាក់សាំង Nano Covax ជាសាកល្បងចំនួន១៣.០០០ដូស ដើមដំបូងនៃដំណាក់កាលទី៣ វៀតណាមសម្រេចការចាក់វ៉ាក់សាំង Nano Covax ជាសាកល្បងចំនួន១៣.០០០ដូស ដើមដំបូងនៃដំណាក់កាលទី៣
ការធ្វើតេស្ដវ៉ាក់សាំង Nano Covax ដំណាក់កាលទី១ និងទី ២ មានប្រសិទ្ធភាព និងសុវត្ថិភាព
រូបថតឧទាហរណ៍ (laodong.vn)

នៅដំណាក់កាលទី ៣ នៃការធ្វើតេស្ដ ក្រុមស្រាវជ្រាវបានចាក់វ៉ាក់សាំងដូសទី ២ ជូនអ្នកស្ម័គ្រចិត្តចំនួន ១,០០០ នាក់ ក្នុងដំណាក់កាលទី ៣A ហើយបានយកសំណាកបញ្ជូនទៅវិទ្យាស្ថានជាតិអនាម័យ និងរោគរាតត្បាតធ្វើការត្រួតពិនិត្យ។ ខណៈដែលមនុស្សចំនួន ១២,០០០ នាក់បានចាក់វ៉ាក់សាំងដូសទី១ ក្នុងដំណាក់កាលទី ៣B ហើយបច្ចុប្បន្នកំពុងចាក់វ៉ាក់សាំងដូសទី ២ ដែលគ្រោងនឹងបញ្ចប់ដូសទី ២ នៅថ្ងៃទី ១៥ ខែសីហា។

ក្រសួងសុខាភិបាលបានឲ្យដឹងថា ក្រសួងបានកាត់បន្ថយនីតិវិធីរដ្ឋបាលក្នុងដំណើរការស្រាវជ្រាវ និងអភិវឌ្ឍវ៉ាក់សាំង ប៉ុន្តែនៅតែត្រូវធានាលក្ខណៈវិទ្យាសាស្ត្រមុនពេលផ្តល់អាជ្ញាប័ណ្ណសម្រាប់វ៉ាក់សាំង Nano Covax៕

ឌីណា

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការកំណត់ទម្រង់កាំជណ្តើរថ្មីសម្រាប់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - ថៃ
មហាសន្និបាតសហជីពវៀតណាមលើកទី ១៤ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែមិថុនា
សប្ដាហ៍វប្បធម៌វៀតណាមនៅប្រទេសកម្ពុជាឆ្នាំ ២០២៦ ៖ ចំណុចរបកគំហើញដ៏សំខាន់បង្កើនចំណងសាមគ្គីភាពមិត្តភាពប្រទេសជិតខាង
ក្រសួងហិរញ្ញវត្ថុដកចេញនូវសំណើដែលតម្រូវឱ្យធនាគារផ្ដល់ព័ត៌មានគណនីរបស់អ្នកបង់ពន្ធ
ថវិកាជិត ២.២៤០ ប៊ីលីយោនដុង គាំទ្រមូលនិធិជួយឧបត្ថម្ភអ្នកជំងឺមហារីកក្រីក្រ