Trending now

វេទិកាតំបន់អាស៊ានអំពាវនាវឲ្យរក្សាសន្តិសុខនិងសេរីភាពនាវាចរណ៍នៅសមុទ្រខាងកើត

10:57 | 10/08/2021 យោងតាមវិឡុសំលេងវៀតណាម

កិច្ចប្រជុំនេះ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអនុវត្តយ៉ាងពេញលេញ និងមានប្រសិទ្ធភាពនូវក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC)ឆ្នាំ២០០២។

សិក្ខាសាលាលើកទី ៣ នៃវេទិកាតំបន់អាស៊ាន (ARF)៖ បញ្ជាក់តួនាទីសំខាន់នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ១៩៨២ សិក្ខាសាលាលើកទី ៣ នៃវេទិកាតំបន់អាស៊ាន (ARF)៖ បញ្ជាក់តួនាទីសំខាន់នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ១៩៨២
ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh អញ្ជើញធ្វើអធិបតីក្នុងកិច្ចប្រជុំវេទិកាតំបន់អាស៊ានលើកទី២៧ (ARF 27) ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh អញ្ជើញធ្វើអធិបតីក្នុងកិច្ចប្រជុំវេទិកាតំបន់អាស៊ានលើកទី២៧ (ARF 27)
ដ្ឋមន្ត្រីការបរទេសនៃប្រទេសដែលចូលរួមវេទិកាសន្តិសុខតំបន់ (ARF) លើកទី ២៨  តាមអនឡាញ ថ្ងៃទី ៦ ខែសីហា (រូបថត៖ TTXVN)
ដ្ឋមន្ត្រីការបរទេសនៃប្រទេសដែលចូលរួមវេទិកាសន្តិសុខតំបន់ (ARF) លើកទី ២៨ តាមអនឡាញ ថ្ងៃទី ៦ ខែសីហា (រូបថត៖ TTXVN)

វេទិកាតំបន់អាស៊ាន (ARF) លើកទី២៨ បាននាំចេញសេចក្តីថ្លែងការណ៍របស់ប្រធាន ក្នុងនោះបានអំពាវនាវឲ្យរក្សាសន្តិសុខនិងសេរីភាពនាវាចរណ៍នៅសមុទ្រខាងកើត ជំរុញកិច្ចចរចាសំដៅឈានដល់ចុះហត្ថលេខាលើក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC)។

កិច្ចប្រជុំនេះ បានបញ្ជាក់ឡើងវិញនូវសារៈសំខាន់នៃការរក្សានិងជំរុញ សន្តិភាព សន្តិសុខ ស្ថេរភាព វិបុលភាព សុវត្ថិភាព និងសេរីភាពនាវាចរណ៍នៅសមុទ្រខាងកើត និងស្វែងរកការដោះស្រាយជម្លោះដោយសន្តិវិធី មិនបង្ខិតបង្ខំ ដោយស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS)។ កិច្ចប្រជុំនេះ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអនុវត្តយ៉ាងពេញលេញ និងមានប្រសិទ្ធភាពនូវក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC)ឆ្នាំ២០០២៕

យោងតាមវិឡុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពណ៌សម្បុរនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កម្ពុជា-ឡាវ-ថៃ បញ្ចេញពន្លឺយ៉ាងត្រចះត្រចង់នៅទីក្រុងហូជីមិញ
បន្តថែរក្សា និងពូនជ្រំមិត្តភាព វៀតណាម-កម្ពុជា
វៀតណាម និងកម្ពុជា ពង្រឹងជំនឿទុកចិត្តនយោបាយឱ្យបានកាន់តែរឹងមាំ
សម្តេចតេជោ ហ៊ុន សែន៖ ប្រសិនបើគ្មានការជួយឧបត្ថម្ភ និងការលះបង់សាច់ស្រស់ឈាមស្រស់របស់វៀតណាមទេ គឺមិនមានកម្ពុជានាថ្ងៃនេះឡើយ
វៀតណាមមានយុទ្ធសាស្ត្រជាតិស្តីពីការបង្កើតថ្មីប្រកបដោយការច្នៃប្រឌិត ជាលើកដំបូង