Trending now

អាជីវកម្មអាមេរិកអំពាវនាវឱ្យមានវ៉ាក់សាំងបន្ថែមសម្រាប់វៀតណាមដើម្បីការពារសង្វាក់ផ្គត់ផ្គង់

16:41 | 31/07/2021 ហេង វុធ្ធី

យុគសម័យ - សមាគមសម្លៀកបំពាក់និងស្បែកជើងអាមេរិកាំង (AAFA) ទើបតែអំពាវនាវឱ្យរដ្ឋាភិបាលអាមេរិកបញ្ជូនវ៉ាក់សាំងបន្ថែមទៅវៀតណាម ដើម្បីរក្សាសង្វាក់ផ្គត់ផ្គង់ក្នុងវិស័យវាយនភ័ណ្ឌនិងស្បែកជើង។ នៅថ្ងៃទី ២៧ ខែកក្កដាប្រធាននិងនាយកប្រតិបត្តិរបស់ AAFA លោក Steve Lamar បានផ្ញើសំបុត្រពីរច្បាប់ជូនប្រធានាធិបតីអាមេរិកលោក Joe Biden និងនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ។

APEC ខិតខំរក្សាខ្សែសង្វាក់ផ្គត់ផ្គង់និងតម្លាភាពព័ត៌មានដើម្បីជៀសផុតពីការរីករាលដាលនៃជំងឺកូវីដ១៩ APEC ខិតខំរក្សាខ្សែសង្វាក់ផ្គត់ផ្គង់និងតម្លាភាពព័ត៌មានដើម្បីជៀសផុតពីការរីករាលដាលនៃជំងឺកូវីដ១៩
វិស័យវាយនភ័ណ្ឌវៀតណាមទទួលបានផលប្រយោជន៍ពីការផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក វិស័យវាយនភ័ណ្ឌវៀតណាមទទួលបានផលប្រយោជន៍ពីការផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក
អាជីវកម្មអាមេរិកអំពាវនាវឱ្យមានវ៉ាក់សាំងបន្ថែមសម្រាប់វៀតណាមដើម្បីការពារសង្វាក់ផ្គត់ផ្គង់
អាជីវកម្មអាមេរិកអំពាវនាវឱ្យមានវ៉ាក់សាំងបន្ថែមសម្រាប់វៀតណាមដើម្បីការពារសង្វាក់ផ្គត់ផ្គង់

សមាគមសម្លៀកបំពាក់និងស្បែកជើងអាមេរិកាំង (AAFA) ទើបតែអំពាវនាវឱ្យរដ្ឋាភិបាលអាមេរិកបញ្ជូនវ៉ាក់សាំងបន្ថែមជូនវៀតណាម ដើម្បីរក្សាសង្វាក់ផ្គត់ផ្គង់ក្នុងវិស័យវាយនភ័ណ្ឌនិងស្បែកជើង។ នៅថ្ងៃទី ២៧ ខែកក្កដាប្រធាននិងជានាយកប្រតិបត្តិរបស់ AAFA លោក Steve Lamar បានផ្ញើសំបុត្រពីរច្បាប់ជូនប្រធានាធិបតីអាមេរិកលោក Joe Biden និងនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ។ AAFA តំណាងឱ្យម៉ាកសំលៀកបំពាក់ពិភពលោកដូចជា Adidas, Gap... បានអំពាវនាវឱ្យរដ្ឋាភិបាលអាមេរិកបញ្ជូនវ៉ាក់សាំងបន្ថែមជូនវៀតណាមរួមទាំងវ៉ាក់សាំងអាស្ត្រាហ្សេណេកាពីស្តុកបំរុង។ យោងតាមលោក Steve Lamar បានឲ្យដឹងថាសកម្មភាពនេះមិនត្រឹមតែជួយសង្គ្រោះអាយុជីវិតមនុស្សរាប់លាននាក់ប៉ុណ្ណោះទេថែមទាំងអាចពន្លឿនការងើបឡើងវិញនៃសេដ្ឋកិច្ចអាមេរិកផងដែរ។

ក្រៅពីវ៉ាក់សាំង អ្នកតំណាងអាជីវកម្មវាយនភ័ណ្ឌនិងស្បែកជើងអាមេរិករូបនេះ ក៏បានអំពាវនាវដល់រដ្ឋាភិបាលអាមេរិកឱ្យបរិច្ចាគឧបករណ៍ធ្វើតេស្តនិង PPE ដែលត្រូវបានប្រគល់សិទ្ធិអនុញ្ញាតឱ្យប្រើប្រាស់ក្នុងគ្រាអាសន្នរបស់សហរដ្ឋអាមេរិក (EUA) ។

នៅក្នុងលិខិតមួយផ្ញើជូននាយករដ្ឋមន្រ្តីវៀតណាម​លោក Pham Minh Chinh ប្រធាននិងជានាយកប្រតិបត្តិនៃ AAFA បានមានប្រសាសន៍ថា អាជីវកម្មអាមេរិករំពឹងថានាយករដ្ឋមន្ត្រីនឹងផ្តល់អាទិភាពដល់ការចែកចាយវ៉ាក់សាំងសម្រាប់ឧស្សាហកម្មសម្លៀកបំពាក់និងស្បែកជើងជាពិសេសនៅភាគខាងត្បូងដែលការរីករាលដាលនៃជំងឺរាតត្បាត Covid-19 មានភាពស្មុគស្មាញ ដើម្បីធានាថាពលករនៅក្នុងឧស្សាហកម្មទាំងនេះ អាចផលិតនិងដឹកជញ្ជូនទំនិញដោយសុវត្ថិភាពរួមចំណែកក្នុងការអភិវឌ្ឃន៍សេដ្ឋកិច្ចវៀតណាម៕

ហេង វុធ្ធី

baodautu

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម