Trending now

វិស័យវាយនភ័ណ្ឌវៀតណាមទទួលបានផលប្រយោជន៍ពីការផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក

10:45 | 15/07/2020 (បកប្រែដោយសាមេត)

យុគសម័យ - យោងតាមព័ត៌មានដែលចេញផ្សាយដោយក្រុមហ៊ុន Fitch Solution វិស័យវាយនភ័ណ្ឌវៀតណាមបានទទួលផលប្រយោជន៍ពីនិន្នាការផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់។

វិស័យវាយនភ័ណ្ឌវៀតណាមទទួលបានផលប្រយោជន៍ពីការផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក

សន្ទស្សន៍ហានិភ័យប្រតិបត្តិការរបស់វៀតណាមសម្រេចបាន ៥២,៣ ពិន្ទុ។ បើប្រៀបធៀបទៅនឹងប្រទេសដទៃទៀតក្នុងតំបន់ សន្ទស្សន៍នេះគឺមានកំរិតខ្ពស់ ហើយវិស័យវាយនភ័ណ្ឌនឹងក្លាយជាបេក្ខជនដ៏ល្អសម្រាប់ការបង្កើនប្រាក់ចំណេញវិនិយោគនាពេលខាងមុខ។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុន Fitch Solution ការជោគជ័យរបស់វៀតណាមគឺមកពីកត្តាជាច្រើនដូចជា៖ ពលករវ័យក្មេងនិងតម្លៃពលកម្មទាប។ លើសពីនេះទៅទៀត ការចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដូចជា EVFTA ក៏លើកទីតាំងរបស់វៀតណាមឡើងខ្ពស់ជាងប្រទេសដទៃទៀតនៅក្នុងតំបន់ផងដែរ។

ក្រៅពីនេះ សង្គ្រាមពាណិជ្ជកម្មអាមេរិក - ចិន ក៏បាននាំឱ្យអត្ថប្រយោជន៍ផងដែរនៅពេលដែលបរិមាណនាំចេញវាយនភ័ណ្ឌរបស់វៀតណាមកើនឡើង ៣០% ក្នុងឆ្នាំ ២០១៩ ដែលស្មើនឹង ៨.៧% នៃផលិតផលនាំចេញសកល។

អត្រាកំណើនជាមធ្យមនៃវាយនភ័ណ្ឌរបស់វៀតណាមក្នុងដំណាក់កាលឆ្នាំ ២០១០ - ២០១៩ បានកើនឡើង ១៥,៨% ដែលធ្វើឱ្យវៀតណាមក្លាយជាប្រទេសនាំចេញវាយនភ័ណ្ឌធំទី ២ នៅលើពិភពលោកបន្ទាប់ពីប្រទេសចិន។ ទោះជាយ៉ាងណាក៏ដោយ នៅពេលខ្សែសង្វាក់តម្លៃរបស់វៀតណាមបានកើនឡើង វាអាចបណ្តាលឱ្យថ្លៃដើមកើនឡើង ដែលរារាំងដល់ការអភិវឌ្ឍវិស័យវាយនភ័ណ្ឌ៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: vtv.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម