Trending now

មូលនិធិវ៉ាក់សាំងការពារជំងឺកូវីដ -១៩ របស់វៀតណាម៖ ជាសក្ខីភាពដ៏រស់រវើកនៃស្មារតីសាមគ្គីភាព

10:00 | 30/07/2021 ឌីណា

យុគសម័យ - មូលនិធិវ៉ាក់សាំងបង្ការនិងការពារជំងឺកូវីដ -១៩ បានបង្កើតឡើងដោយរដ្ឋាភិបាលវៀតណាម ហើយទទួលបានការឆ្លើយតបយ៉ាងក្លៀវក្លាពីប្រជាជននៅគ្រប់តំបន់ក្នុងប្រទេស និងជនរួមជាតិវៀតណាមនៅឯបរទេស។ ប្រព័ន្ធផ្សព្វផ្សាយនិងតំណាងអង្គការអន្តរជាតិនានា បានចាត់ទុកថា គំនិតផ្តួចផ្តើមនេះគឺជាសក្ខីភាពដ៏រស់រវើកនៃស្មារតីសាមគ្គីភាព ការច្នៃប្រឌិត គំនិតផ្តួចផ្តើមនិងការប្តេជ្ញាចិត្ត ដើម្បីធានាប្រភពធនធានសម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនៅប្រទេសវៀតណាម។

ស្ថានអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងហូជីមិញជូនថវិកា ២០០,០០០ ដុល្លារអាមេរិកដល់ប្រជាជនទីក្រុងហូជីមិញដើម្បីទប់ទល់នឹងជំងឺ Covid -19 ស្ថានអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងហូជីមិញជូនថវិកា ២០០,០០០ ដុល្លារអាមេរិកដល់ប្រជាជនទីក្រុងហូជីមិញដើម្បីទប់ទល់នឹងជំងឺ Covid -19
ប្រធានតំណាង WHO៖ វៀតណាមកំពុងដើរនៅលើទិសដៅត្រឹមត្រូវក្នុងការដោះស្រាយបញ្ហាជំងឺរាតត្បាត Covid -19 ប្រធានតំណាង WHO៖ វៀតណាមកំពុងដើរនៅលើទិសដៅត្រឹមត្រូវក្នុងការដោះស្រាយបញ្ហាជំងឺរាតត្បាត Covid -19
មូលនិធិវ៉ាក់សាំងការពារជំងឺកូវីដ -១៩ របស់វៀតណាម៖ ជាសក្ខីភាពដ៏រស់រវើកនៃស្មារតីសាមគ្គីភាព
ស្ថានទូតវៀតណាមប្រចាំនៅប្រទេសបារាំង បានទទួលថវិកាគាំទ្រមូលនិធិវ៉ាក់សាំងបង្ការនិងគ្រប់គ្រងជំងឺកូវីដ -១៩ ពីសហគមន៍ជនជាតិវៀតណាមនិងសមាគមមិត្តភាពវៀតណាម-បារាំង។

លោកវេជ្ជបណ្ឌិត Kidong Park តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅប្រទេសវៀតណាម បានមានប្រសាសន៍ថា ការកៀរគរធនធាន ដើម្បីបង្កើនការទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ដោយរដ្ឋាភិបាលវៀតណាមមានលក្ខណៈទាន់ពេលវេលា សមស្របនឹងគំនិតផ្តួចផ្តើមវ៉ាក់សាំងសកល។ នេះក៏បង្ហាញពីការរួមចំណែកវិជ្ជមានរបស់វៀតណាមក្នុងកិច្ចខិតខំប្រឹងប្រែងជាសកល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនិងត្រូវបានអង្គការសុខភាពពិភពលោកវាយតម្លៃខ្ពស់ ក្នុងពេលកន្លងមក។ ចែករំលែកមតិយោបល់ចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាលវៀតណាម ក្នុងការបង្កើតមូលនិធិវ៉ាក់សាំងបង្ការនិងការពារ​ជំងឺកូវីដ -១៩ អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម លោក Kamal Malhotra បានមានប្រសាសន៍ថា“ នេះគឺជាគំនិតផ្តួចផ្តើមដ៏ល្អមួយដែលអង្គការសហប្រជាជាតិកំពុងគាំទ្រខ្លាំងណាស់”។

យោងតាមនាយិកាជាតិធនាគារពិភពលោកប្រចាំប្រទេសវៀតណាម លោកស្រី Carollyn Turk បាន​ចាត់ទុកថា ការចាក់វ៉ាក់សាំងយ៉ាងឆាប់រហ័សនិងមានប្រសិទ្ធភាពគឺជាវិធានការចាំបាច់និងសំខាន់ ដើម្បីធានាសុវត្ថិភាពជូនប្រជាជននិងលើកកម្ពស់ការស្ការសេដ្ឋកិច្ចឡើងវិញ។ រដ្ឋាភិបាលវៀតណាមកំពុងចាត់វិធានការដ៍ត្រឹមត្រូវក្នុងការពន្លឿនការចាក់វ៉ាក់សាំងដល់ប្រជាជន ...

ថ្មីៗនេះ ក្នុងអត្ថបទសរសេរមួយដែលបានផ្សព្វផ្សាយក្នុងកាសែត Nikkei Asia (ជប៉ុន) បាននិយាយថា ការបង្កើតមូលនិធិវ៉ាក់សាំងការពារជំងឺកូវីដ -១៩ របស់វៀតណាមគឺមានសារៈសំខាន់ ក្នុងកិច្ចខិតខំប្រឹងប្រែងសម្រាប់ការចាក់វ៉ាក់សាំងជូនប្រជាជនដែលជាអាវុធដ៍សំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនិងការការពារបណ្តាញ​ផ្គត់ផ្គង់និង​ផលិតកម្ម។

សហគមន៍ជនជាតិវៀតណាមនៅប្រទេសជាច្រើនលើពិភពលោកបានបង្ហាញទឹកចិត្តឆ្ពោះទៅកាន់មាតុភូមិនិងស្រុកកំណើតដោយកាយវិការថ្លៃថ្លា។ នៅថ្ងៃដំបូងដែល​បំផុសកម្មវិធី​បរិច្ចាគ​​មូលនិធី​វ៉ាក់សាំង​ការពារ​កូវីដ ១៩ មន្រ្តីនិងបុគ្គលិកទាំងអស់របស់ស្ថានទូតនិងស្ថាប័នតំណាងរបស់វៀតណាម នៅប្រទេសជប៉ុនបានបរិច្ចាគទឹកប្រាក់ជិត ១០៥ លានដុង សហគ្រិនវៀតណាមនិងអាណិកជនវៀតណាម នៅប្រទេសជប៉ុន ក៏បានបរិច្ចាគជាង ២ លានយ៉េន (ស្មើនឹងជាង ៤០០ លានដុង) ដល់មូលនិធិនេះ។ ទន្ទឹមនឹងនេះ សហគមន៍ជនជាតិវៀតណាមនៅប្រទេសអូស្ត្រាលីក៏មានសកម្មភាពជាច្រើន ដើម្បីចូលរួមចំណែកនិងលើកទឹកចិត្តស្មារតីរបស់ជនរួមជាតិក្នុងប្រទេសផងដែរ។

នៅប្រទេសបារាំងតំណាងសមាគមជនជាតិវៀតណាម សមាគមមិត្តភាពវៀតណាម - បារាំងនិងអង្គការនិងបុគ្គលជនជាតិវៀតណាមជាច្រើនបានបរិច្ចាគថវិកាចំនួន ២០,០០០ អឺរ៉ូដល់មូលនិធិវ៉ាក់សាំងការពារជំងឺកូវីដ ១៩ តាមរយៈស្ថានទូតវៀតណាម។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំង លោក Dinh Toan Thang បានអះអាងថា វៀតណាមមានមោទនភាពចំពោះសាមគ្គីភាពនេះ ហើយជឿជាក់ថា ការគាំទ្ររបស់សហគមន៍ជនជាតិវៀតណាមនៅបារាំងក៏ដូចជាមិត្តភក្តិបារាំងនឹងបានបន្តទៀត។

ដោយស្មារតីស្នេហាជាតិ មាតុភូមិវៀតណាម អាណិកជនវៀតណាមនៅឯបរទេសពិតជាបានរួមដំណើរនិងចែករំលែកជាមួយជនរួមជាតិនៅក្នុងប្រទេសដើម្បីអនុវត្តយ៉ាងសកម្មនូវការបង្ការនិងគ្រប់គ្រងជំងឺរាតត្បាតនៃជំងឺកូវីដ ១៩ ។ ទឹក​ចិត្តស្មោះត្រង់ ការចែករំលែក ការយកចិត្តទុកដាក់និងស្មារតីទទួលខុសត្រូវរបស់ប្រជាជនវៀតណាមរស់នៅឆ្ងាយពីមាតុភូមិវៀតណាមបានបង្កើតកម្លាំង​ពលំដ៏ធំធេងនិងខ្លាំងក្លា ដើម្បីជួយរដ្ឋាភិបាលនិងប្រជាជន ក្នុងការបង្ការនិងយកឈ្នះលើជំងឺរាតត្បាតនេះ៕

ឌីណា

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ព្រះពុទ្ធសាសនាវៀតណាមផ្សាភ្ជាប់យ៉ាងជិតស្និទ្ធជាមួយប្រជាជាតិ រួមចំណែកយ៉ាងសកម្មក្នុងសកម្មភាពព្រះពុទ្ធសាសនាអន្តរជាតិ
«សច្ចធម៌ប្រវត្តិសាស្រ្ត ៣០ មេសា» តាមរយៈកញ្ចក់ទូរទស្សន៍ កម្ពុជា
​​វៀតណាមសព្វថ្ងៃបានក្លាយជាកន្លែងប្រមូលផ្តុំនៃបណ្តាប្រជាជាតិស្រឡាញ់សន្តិភាពនៅលើពិភពលោក
វៀតណាម តែងតែចងចាំ និងថ្លែងអំណរគុណចំពោះការគាំទ្រ និងជំនួយដ៏មានតម្លៃពីមិត្តអន្តរជាតិ
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម ទទួលជួបប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា