Trending now

បេក្ខសិស្សវៀតណាមដែលចូលរួមការប្រកួតអូឡាំពិកគណិតវិទ្យា ជីវវិទ្យា និងរូបវិទ្យាអន្តរជាតិ សុទ្ធតែទទួលបានពានរង្វាន់ទាំងអស់

14:28 | 26/07/2021

នាល្ងាចថ្ងៃទី ២៣ ខែកក្កដា គណៈកម្មការរៀបចំការប្រកួតអូឡាំពិកគណិតវិទ្យាអន្តរជាតិឆ្នាំ ២០២១ បានប្រកាសលទ្ធផលនៃការប្រឡង។ សមាជិកទាំង ៦ នាក់របស់ក្រុមវៀតណាម សុទ្ធតែទទួលបានពានរង្វាន់ទាំងអស់ ក្នុងនោះមានមេដាយមាស ១ មេដាយប្រាក់ ២ និងមេដាយសំរឹទ្ធ ៣។

ក្រុមជម្រើសវៀតណាមបានធ្វើអព្ភូតហេតុជាលើកដំបូង ដោយការឈានចូលក្នុងវគ្គជម្រុះជុំទី ៣ នៃការប្រកួតបាល់ទាត់ពិភពលោក ក្រុមជម្រើសវៀតណាមបានធ្វើអព្ភូតហេតុជាលើកដំបូង ដោយការឈានចូលក្នុងវគ្គជម្រុះជុំទី ៣ នៃការប្រកួតបាល់ទាត់ពិភពលោក
វៀតណាមទទួលបានលទ្ធផលគួរឱ្យចាប់អារម្មណ៍នៅពេលដែលចូលរួមការប្រកួតអូឡាំពិកអន្តរជាតិទីក្រុងមូស្គូលើកទី ៤ ឆ្នាំ ២០១៩ វៀតណាមទទួលបានលទ្ធផលគួរឱ្យចាប់អារម្មណ៍នៅពេលដែលចូលរួមការប្រកួតអូឡាំពិកអន្តរជាតិទីក្រុងមូស្គូលើកទី ៤ ឆ្នាំ ២០១៩

ការប្រកួតអូឡាំពិកគណិតវិទ្យាអន្តរជាតិឆ្នាំ ២០២១ (IMO 2021) ត្រូវបានរៀបចំឡើងតាមប្រព័ន្ធវីដេអូដោយសហព័ន្ធរុស្ស៊ី ដោយមានការចូលរួមពីបេក្ខសិស្សចំនួន ៦១៩ នាក់មកពីប្រទេស និងដែនដីចំនួន ១០៧។

បេក្ខសិស្សវៀតណាមដែលចូលរួមការប្រកួតអូឡាំពិកគណិតវិទ្យា ជីវវិទ្យា និងរូបវិទ្យាអន្តរជាតិ សុទ្ធតែទទួលបានពានរង្វាន់ទាំងអស់
ក្រុមបេក្ខសិស្សវៀតណាមសម្រេចបានលទ្ធផលល្អប្រសើរនៅការប្រកួតអូឡាំពិកជីវវិទ្យាអន្តរជាតិ ឆ្នាំ២០២១ (រូបថត៖ giaoducthoidai.vn)

* នៅល្ងាចថ្ងៃដដែល ក្រសួងអប់រំនិងបណ្តុះបណ្តាលវៀតណាម បានជូនដំណឹងថា បេក្ខសិស្សវៀមណាមទាំង ៤ នាក់ ដែលចូលរួមការប្រកួតអូឡាំពិកជីវវិទ្យាអន្តរជាតិឆ្នាំ ២០២១ បានទទួលមេដាយទាំងអស់ ក្នុងនោះមានមេដាយមាស ១ មេដាយប្រាក់ ២ និងមេដាយសំរឹទ្ធ ១។

បេក្ខសិស្សវៀតណាមដែលចូលរួមការប្រកួតអូឡាំពិកគណិតវិទ្យា ជីវវិទ្យា និងរូបវិទ្យាអន្តរជាតិ សុទ្ធតែទទួលបានពានរង្វាន់ទាំងអស់
បេក្ខសិស្សវៀតណាមចំនួន ៦ នាក់ដែលចូលរួមការប្រកួតអូឡាំពិកគណិតវិទ្យាអន្តរជាតិ ឆ្នាំ២០២១ សុទ្ធតែទទួលបានពានរង្វាន់ទាំងអស់ (រូបថត៖ vnanet.vn)

ការប្រកួតអូឡាំពិកជីវវិទ្យាអន្តរជាតិឆ្នាំ ២០២១ (IBO2021) រៀបចំឡើងដោយប្រទេសព័រទុយហ្កាល់ តាមប្រព័ន្ធវីដេអូ ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២៣ ខែកក្កដា ដោយមានការចូលរួមពីបេក្ខសិស្សចំនួន ៣០៤ នាក់ មកពីប្រទេស និងដែនដីចំនួន ៧៦។

* បេក្ខសិស្សវៀមណាមទាំង ៥ នាក់ ដែលចូលរួមការប្រកួតអូឡាំពិករូបវិទ្យាអន្តរជាតិ ឆ្នាំ ២០២១ ក៏ទទួលបានមេដាយមាស ៣ និងមេដាយប្រាក់ ២ ផងដែរ។

ការប្រកួតអូឡាំពិករូបវិទ្យាអន្តរជាតិឆ្នាំ ២០២១ (IPhO 2021) រៀបចំឡើងដោយប្រទេសលីទុយអានី តាមប្រព័ន្ធវីដេអូ ដោយមានការចូលរួមពីបេក្ខសិស្សចំនួន ៣៦៨ នាក់ មកពីប្រទេស និងដែនដីចំនួន ៧៦៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុប្រធាន VACOD លោក Tran Khac Tam៖ ដំណោះស្រាយសម្រាប់ធុរកិច្ចវៀតណាមនៅកម្ពុជា រីកចម្រើន និងក្លាយជាស្ពានចីរភាពសម្រាប់ទំនិញវៀតណាម
ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងវៀតណាម និងកម្ពុជា
ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​វៀតណាម​និង​កម្ពុជា​ក្នុង​រយៈពេល​២០២៥-២០២៦
ស្ពានដ៏រឹងមាំរវាងសហគមន៍ធុរកិច្ចវៀតណាម និងកម្ពុជា
សមាគមធុរកិច្ចវៀតណាម-កម្ពុជា រួមចំណែកលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចទាំងពីរ