Trending now

វៀតណាមទទួលបានលទ្ធផលគួរឱ្យចាប់អារម្មណ៍នៅពេលដែលចូលរួមការប្រកួតអូឡាំពិកអន្តរជាតិទីក្រុងមូស្គូលើកទី ៤ ឆ្នាំ ២០១៩

12:54 | 08/09/2019 (ហេង វុធ្ធី)

យុគសម័យ - វៀតណាមបានចូលរួមការប្រកួតអូឡាំពិកអន្តរជាតិទីក្រុងមូស្គូលើកទី ៤ ឆ្នាំ ២០១៩ ដោយទទួលបានសមិទ្ធិផលគួរឱ្យកត់សម្គាល់ ជាជាក់ស្តែងគឺឈ្នះបានមេដាយមាសចំនួន ៣ គ្រឿង មេដាយប្រាក់ចំនួន ៣ គ្រឿង មេដាយសំរិទ្ធចំនួន ២ គ្រឿង។ ក្រុមសិស្សវៀតណាមក៏បានឈ្នះពានរង្វាន់ប្រាក់សម្រាប់ការប្រកួតតាមក្រុម និងស្ថិតនៅក្នុងបញ្ជី Top 3 នៃទីក្រុងល្អបំផុតក្នុងការប្រកួតប្រជែងល្បឿន (Bliz- contest)។

ក្រុមសិស្សវៀតណាមចូលរួមការប្រកួតអូឡាំពិកអន្តរជាតិទីក្រុងមូស្គូលើកទី ៤ ឆ្នាំ ២០១៩ (រូបថត៖ dangcongsan.vn)

ព័ត៌មានពីមន្ទីរអប់រំនិងបណ្តុះបណ្តាលទីក្រុងហាណូយបានឲ្យដឹងថានេះគឺជាលើកដំបូងដែលវៀតណាមចូលរួមការប្រកួតអូឡាំ ពិកអន្តរជាតិទីក្រុងមូស្គូលើកទី ៤ ឆ្នាំ ២០១៩ ដោយទទួលបានលទ្ធផលគួរឱ្យចាប់អារម្មណ៍ ក្នុងនោះឈ្នះបានមេដាយមាស ៣ គ្រឿង មេដាយប្រាក់ ៣ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង។ ក្រុមសិស្សវៀតណាមក៏បានឈ្នះពានរង្វាន់ប្រាក់សម្រាប់ការប្រកួតតាមក្រុម និងស្ថិតនៅក្នុងបញ្ជី Top 3 នៃទីក្រុងល្អបំផុតក្នុងការប្រកួតប្រជែងល្បឿន (Bliz- contest)។ មេដាយមាសបានទៅកាន់សិស្ស Nguyen Dinh Hieu (ផ្នែកកុំព្យូទ័រ) , សិស្ស Duong Trung Kien (ផ្នែកគីមីវិទ្យា) និងសិស្ស Nguyen Bui Quoc Anh (ផ្នែកគីមីវិទ្យា) ។រីឯមេដាយប្រាក់បានទៅកាន់ សិស្ស Le Duc Khoi (គណិតវិទ្យា) សិស្ស Ho Phi Dung (រូបវិទ្យា) សិស្ស Tran Minh Quan (ផ្នែករូបវិទ្យា)។

គួរជម្រាបថា ការប្រកួតកីឡាអូឡាំពិកអន្តរជាតិទីក្រុងមូស្គូលើកទី ៤ ឆ្នាំ ២០១៩ គឺជាព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍ចំនួន ២ នៃសប្តាហ៍អប់រំអន្តរជាតិម៉ូស្គូ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៩ខែសីហា ដល់ ថ្ងៃទី៦ ខែកញ្ញានៅទីក្រុងមូស្គូ (សហព័ន្ធរុស្ស៊ី)។ សប្តាហ៍នេះរួមមានព្រឹត្តិការណ៍ដ៏សំខាន់២ គឺវេទិកាទីក្រុងអប់រំលើកទី ៣ និងការប្រកួតអូឡាំពិកអន្តរជាតិលើកទី ៤ សម្រាប់ទីក្រុងធំៗ៕

(ហេង វុធ្ធី)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ
ជំរុញល្បឿននៃការបំពេញបង្គ្រប់ឃ្លាំងទិន្នន័យដីធ្លីប្រើប្រាស់រួមគ្នាមុនថ្ងៃទី ១៥ ខែសីហា