Trending now

ក្រុមជម្រើសវៀតណាមបានធ្វើអព្ភូតហេតុជាលើកដំបូង ដោយការឈានចូលក្នុងវគ្គជម្រុះជុំទី ៣ នៃការប្រកួតបាល់ទាត់ពិភពលោក

10:52 | 17/06/2021 ឌីណា

ក្រុមជម្រើសវៀតណាមបានឈ្នះជាប្រវត្តិសាស្ត្រជាថ្មីម្តងទៀត ក្រោមការដឹកនាំរបស់គ្រូបង្វឹក​លោក Park Hang-seo នៅពេលឈ្នះសិទ្ធិចូលរួមវគ្គជម្រុះលើកទី ៣ នៃការប្រកួតបាល់ទាត់ World Cup ឆ្នាំ ២០២២ ជាលើកដំបូង។

ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមនឹងប្រកួតវគ្គជម្រុះ World Cup ២០២២ នៅខែមិថុនា ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមនឹងប្រកួតវគ្គជម្រុះ World Cup ២០២២ នៅខែមិថុនា
ប្រព័ន្ធផ្សព្វផ្សាយពត៌មានអាស៊ីសម្ដែងការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការដំណើរឡើងវិញនូវបាល់ទាត់វៀតណាម ប្រព័ន្ធផ្សព្វផ្សាយពត៌មានអាស៊ីសម្ដែងការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការដំណើរឡើងវិញនូវបាល់ទាត់វៀតណាម
ក្រុមជម្រើសវៀតណាមបានធ្វើអព្ភូតហេតុជាលើកដំបូង ដោយការឈានចូលក្នុងវគ្គជម្រុះជុំទី ៣ នៃការប្រកួតបាល់ទាត់ពិភពលោក
ក្រុមជម្រើសជាតិវៀតណាមទោះបីជាចាញ់ក្នុងការប្រកួតក៏ដោយក៏នៅតែដណ្តើមបានសំបុត្រចូលទៅវគ្គជម្រុះចុងក្រោយនៃការប្រកួត World Cup ឆ្នាំ ២០២២។ (រូបថត៖​​VOV)

៣ ទល់នឹង ២ គឺជាលទ្ធផលនៃការប្រកួតនៅថ្ងៃទី ១៥ ខែមិថុនា រវាងក្រុមអេមីរ៉ាតអារ៉ាប់រួម (UAE) និងវៀតណាមក្នុងវគ្គ​ជម្រុះ​ជុំទី ២ FIFA World Cup 2022។ ជាមួយនឹងលទ្ធផលនេះ ទោះបីចាញ់ក៏ដោយ ក៏ក្រុមវៀតណាមបានបង្កើតស្នាដៃជាប្រវត្តិសាស្ត្រនៅពេលដែល​បាន​ឈាន​ចូល​ទៅវគ្គ​ជម្រុះ​ជុំទី៣ FIFA World Cup 2022 ជាលើកដំបូងដែលក្លាយជាតំណាងមួយក្នុងចំណោមក្រុមខ្លាំងទាំង ១២ នៅអាស៊ី។

ក្នុងការប្រកួត ក្រុម UAE បាននាំមុខក្រុមវៀតណាមដោយលទ្ធផល ៣-០។ ក៏ប៉ុន្តែ​នៅនាទីចុងក្រោយនៃតង់ទី ២ កីឡាករវៀតណាមបានប្តេជ្ញាចិត្តខិតខំប្រកួត ដែល​រកបានមួយគ្រាប់នៅនាទី ៨៥ ដោយកីឡាករ Tien Linh ។ បន្ទាប់មកនៅនាទី ៩៣ វៀតណាមរកគ្រាប់បាល់បានមួយគ្រាប់ទៀត ដោយកីឡាករ Minh Vuong លទ្ធផល UAE (៣) – (២) វៀតណាម។

ជាមួយនឹងលទ្ធផលនេះ ទោះបីចាញ់ក៏ដោយ ប៉ុន្តែក្រុមជម្រើសជាតិវៀតណាមបានបង្កើតឡើងប្រវត្តិសាស្ត្រ នៅពេលដែលជាលើកដំបូងដណ្តើមបានសំបុត្រចូលទៅវគ្គជម្រុះចុងក្រោយនៃការប្រកួត World Cup ឆ្នាំ ២០២២ ហើយក្លាយជាតំណាងមួយក្នុងចំណោមតំណាងខ្លាំងទាំង ១២ នៅអាស៊ី។ គ្រូបង្វឹកនិងកូនក្រុមរបស់គ្រូបង្វឹកលោក Park Hang Seo អាចបន្តដំណើរឆ្ពោះទៅមុខ ក្នុងនាមជាក្រុមជើងឯករង ដែលមានស្នាដៃល្អជាងគេទាំង ៥ (មាន ១៧ ពិន្ទុ) ក្នុងវគ្គជម្រុះលើកទី ៣។

ក្រុមជម្រើសជាតិវៀតណាមបានចាកចេញពីប្រទេសអារ៉ាប់រួមនៅល្ងាចថ្ងៃទី ១៦ ខែមិថុនា ហើយរំពឹងថានឹងចុះចតនៅអាកាសយានដ្ឋាន Tan Son Nhat នៅព្រឹកថ្ងៃទី ១៧ ខែមិថុនា។ បន្ទាប់ពីឆ្លងដែនមក សមាជិកទាំងអស់នឹងអនុវត្តន៍ការធ្វើចត្តា ឡីស័កដោយធានានូវបទប្បញ្ញត្តិស្តីពីការបង្ការទប់ស្កាត់កូវីដ ១៩ ផងដែរ៕

ឌីណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមផ្ដល់ព័ត៌មានអំពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមទៅកាន់ស្ថាប័នតំណាងការទូតបរទេស
អ្នកប្រាជ្ញកម្ពុជាមានការរំពឹងទុកខ្ពស់ចំពោះមហាសន្និបាតលើកទី១៤របស់បក្សកុម្មុយនិស្តវៀតណាម
ស្វ័យភាពជាយុទ្ធសាស្ត្រ៖ ភាពធន់របស់វៀតណាមក្នុងយុគសម័យថ្មី
លោកអគ្គលេខាបក្ស តូ ឡឹម៖ ប្រទេសជាតិបានប្រមូលផ្តុំឋានៈនិងកម្លាំងគ្រប់គ្រាន់ដើម្បីចូលទៅក្នុងយុគសម័យនៃការអភិវឌ្ឍដ៏ខ្លាំងមាំមួននិងរុងរឿង
ខេត្តអានយ៉ាងពង្រឹងកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) ដោយបន្តរំលោភបំពានឥតឈប់ឈរដោយ