យុគសម័យ - រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចបានផ្ញើសារទូលេខ05/CĐ-LĐTBXH ជូនដល់គណៈកម្មាធិការប្រជាជនខេត្ត ទីក្រុងចំណុះមជ្ឈិមអំពី ការជួយឧបត្ថម្ភពលករនិងនិយោជកដែលជួបការលំបាក ដោយសារការរីករាលដាលនៃជំងឺ Covid-19 ថែមទាំងពង្រឹងការអនុវត្តវិធានការបង្ការនឹងប្រឆាំងនឹងជំងឺកូវីដ១៩។
![]() |
រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចបានផ្ញើសារទូលេខ ជូនដល់គណៈកម្មាធិការប្រជាជនខេត្ត ទីក្រុងចំណុះមជ្ឈិមអំពី ការជួយឧបត្ថម្ភពលករនិងនិយោជកដែលជួបការលំបាក ដោយសារការរីករាលដាលនៃជំងឺ Covid-19។ (រូបថត៖ Bao Dong Nai) |
តាមនោះ ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ច បានស្នើរប្រធានគណៈកម្មាធិការប្រជាជននៃខេត្ត ទីក្រុងចំណុះមជ្ឈិមត្រូវបន្តផ្តោតការយកចិត្តទុកដាក់ដឹកនាំតាមការអនុវត្តសេចក្តីសម្រេចចិត្តលេខ 68/NQ-CP ចុះថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០២១របស់រដ្ឋាភិបាលស្តីពីគោលនយោបាយមួយចំនួនស្តីពី ការជួយគឧបត្ថម្ភទាន់ពេលវេលា គ្រប់គ្រាន់និងត្រឹមត្រូវដល់មុខសញ្ញាដែលមានស្ថានភាពលំបាក ដោយសារការរីករាលដាលនៃជំងឺ Covid-19 ។
កសាងផែនការអនុវត្តសេចក្តីសម្រេចចិត្តលេខ 23/2021/QĐ-TTg យោងតាមស្ថានភាពនៅតំបន់និមួយៗ ប្រើប្រាស់យ៉ាងសកម្មប្រភពធនធានរបស់តំបន់និងដឹកនាំការអនុវត្តគោលនយោបាយជួយឧបត្ថម្ភរក្នុងតំបន់ អាស្រ័យទៅលើស្ថានភាពនៅតំបន់និមួយៗ ផ្សព្វផ្សាយគោលនយោបាយគាំទ្រពលករគ្មានកិច្ចសន្យាពលករ (ពលករសេរី)និងមុខសញ្ញាមួយចំនួនទៀត។
ដឹកនាំការត្រួតពិនិត្យឡើងវិញ ធ្វើស្ថិតិប្រាក់ចំណាយសម្រាប់ មុខសញ្ញាដែលទទួលបានការជួយឧបត្ថម្ភ ជាពិសេសគឺមុខសញ្ញាទទួលការគាំទ្រជាទឹកប្រាក់។ ទន្ទឹមនឹងនេះ ដឹកនាំស្ថាប័នមានសមត្ថកិច្ចនិងគណៈកម្មាធិការប្រជាជនគ្រប់ជាន់ថ្នាក់ធ្វើបច្ចុប្បន្នភាពទិន្នន័យជាប្រចាំ រាយការណ៍អំពីស្ថានភាពនិងលទ្ធផលការជួយឧបត្ថម្ភបណ្តាមុខសញ្ញាលើបណ្តាញព័ត៌មានបានរាយការដល់រដ្ឋាភិបាល។
មន្ទីរការងារ យុទ្ធជនពិការនិងសង្គមកិច្ចបង្កើនការបង្ការនិងប្រឆាំងនឹងជំងឺរាតត្បាតនេះ ជាពិសេសក្នុងមណ្ឌលបំប៉នសុខភាពសំរាប់អ្នកមានគុណូបការៈចំពោះបដិវត្ត មណ្ឌលព្យាបាលនិងស្តារៈនីតិសម្បទាមណ្ឌលបន្សាបគ្រឿងញៀន មានវិធានការបង្ការជំងឺនេះប្រកបដោយសុវត្ថភាពសម្រប់ភ្ញៀវមកទស្សនានិងសួរសុខទុក្ខសាច់ញាតិ មិនទទួលមុខសញ្ញាថ្មី។
ចំពោះករណីទទួលជាបន្ទាន់ មណ្ឌលត្រូវសហការជាមួយមណ្ឌលសុខភាពក្នុងតំបន់ ដើម្បីធ្វើតេស្ត រៀបចំកន្លែងធ្វើចត្តាឡីស័ក តាមបទបញ្ញត្តិនៃការបង្ការនិងប្រយុទ្ធនឹងជំងឺ Covid-19 ចាត់ចែងកម្មាភិបាលនិងបុគ្គលិកប្តូរវេនគ្នា ដើម្បីថែទាំងមុខសញ្ញា ធានាសុវត្ថិភាព មិនឲ្យកើតឡើងនូវការឆ្លងរាលដាលក្នុងមណ្ឌលទាំងនោះ។ ក្នុងករណីមានការឆ្លងក្នុងមណ្ឌល អ្នកគ្រប់គ្រងមណ្ឌលនេះត្រូវទទួលខុសត្រូវទាំងស្រុង៕

TTXVN
មតិពីមិត្តអ្នកអាន