ជួយឧបត្ថម្ភរពលករដែលមានស្ថានភាពលំបាក ដោយសារការរីករាលដាលនៃជំងឺ Covid-19

10:11 | 24/07/2021 Print
យុគសម័យ - រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការនិង​សង្គមកិច្ចបាន​ផ្ញើសារទូលេខ05/CĐ-LĐTBXH ​ ជូនដល់​គណៈកម្មាធិការប្រជាជន​ខេត្ត​ ទីក្រុងចំណុះ​មជ្ឈិម​អំពី ការជួយឧបត្ថម្ភ​ពលករនិងនិយោជក​ដែល​ជួបការលំបាក​ ដោយសារ​ការរីករាលដាលនៃជំងឺ Covid-19 ថែមទាំងពង្រឹង​ការ​អនុវត្ត​វិធានការបង្ការនឹង​ប្រឆាំង​នឹងជំងឺ​កូវីដ១៩។
ប្រជាជន​វៀតណាម​នៅប្រទេសឥណ្ឌូនេស៊ីនៅតែមានភាពអង់អាចក្លាហាន និងជួយ​គ្នាទៅវិញទៅមក​ ក្នុង​តំបន់​ផ្ទុះឡើង​នូវការីករាលដាលនៃជំងឺ Covid-19 ប្រជាជន​វៀតណាម​នៅប្រទេសឥណ្ឌូនេស៊ីនៅតែមានភាពអង់អាចក្លាហាន និងជួយ​គ្នាទៅវិញទៅមក​ ក្នុង​តំបន់​ផ្ទុះឡើង​នូវការីករាលដាលនៃជំងឺ Covid-19
សហគមជនជាតិវៀតណាម នៅខេត្ត Yunan បានបរិច្ចាគសំភារៈបរិក្ខារពេទ្យដើម្បីគាំទ្រការបង្ការនឹងជំងឺ Covid-19 សហគមជនជាតិវៀតណាម នៅខេត្ត Yunan បានបរិច្ចាគសំភារៈបរិក្ខារពេទ្យដើម្បីគាំទ្រការបង្ការនឹងជំងឺ Covid-19
ជួយឧបត្ថម្ភរពលករដែលមានស្ថានភាពលំបាក ដោយសារការរីករាលដាលនៃជំងឺ Covid-19
រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការនិង​សង្គមកិច្ចបាន​ផ្ញើសារទូលេខ​ ជូនដល់​គណៈកម្មាធិការប្រជាជន​ខេត្ត​ ទីក្រុងចំណុះ​មជ្ឈិម​អំពី ការជួយឧបត្ថម្ភ​ពលករនិង​និយោជក​ដែល​ជួបការលំបាក​ ដោយសារ​ការរីករាលដាលនៃជំងឺ Covid-19។ (រូបថត៖ Bao Dong Nai)

តាមនោះ​ ក្រសួងការងារ យុទ្ធជនពិការនិង​សង្គមកិច្ច​ បាន​ស្នើ​រប្រធាន​គណៈកម្មាធិការ​ប្រជាជន​នៃខេត្ត​ ទីក្រុង​ចំណុះ​មជ្ឈិមត្រូវ​បន្ត​ផ្តោត​ការយកចិត្តទុក​ដាក់ដឹក​នាំតាម​ការ​អនុវត្ត​សេចក្តីសម្រេចចិត្ត​លេខ​ 68/NQ-CP ចុះថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០២១របស់រដ្ឋាភិបាលស្តីពីគោល​នយោបាយ​មួយចំនួនស្តីពី ការជួយគឧបត្ថម្ភទាន់ពេល​វេលា គ្រប់គ្រាន់និង​ត្រឹមត្រូវដល់មុខសញ្ញា​ដែល​មាន​ស្ថានភាពលំបាក​ ដោយ​សារ​ការរីករាលដាល​នៃជំងឺ​ Covid-19 ។

កសាងផែន​ការ​អនុវត្ត​សេចក្តីសម្រេចចិត្ត​លេខ 23/2021/​QĐ-TTg ​យោងតាម​ស្ថានភាព​នៅតំបន់និមួយៗ ប្រើប្រាស់យ៉ាងសកម្មប្រភពធនធាន​របស់​តំបន់​និង​ដឹក​នាំ​ការអនុវត្តគោលនយោបាយ​ជួយឧបត្ថម្ភរ​ក្នុង​តំបន់ អាស្រ័យទៅលើ​ស្ថានភាព​នៅតំបន់និមួយៗ ផ្សព្វផ្សាយគោលនយោបាយ​គាំទ្រ​ពលករ​គ្មាន​កិច្ចសន្យាពលករ (ពលករ​សេរី)និង​មុខ​សញ្ញា​មួយចំនួន​ទៀត។

ដឹក​នាំការ​ត្រួតពិនិត្យឡើងវិញ​ ធ្វើស្ថិតិ​ប្រាក់ចំណាយ​សម្រាប់ មុខ​សញ្ញាដែលទទួលបានការជួយឧបត្ថម្ភ ជាពិសេស​គឺមុខ​សញ្ញាទទួល​ការ​គាំទ្រ​ជាទឹក​ប្រាក់។ ទន្ទឹម​នឹង​នេះ​ ដឹក​នាំ​ស្ថាប័នមានសមត្ថកិច្ចនិង​គណៈកម្មាធិការ​ប្រជាជន​គ្រប់​ជាន់ថ្នាក់​​ធ្វើ​បច្ចុប្បន្នភាពទិន្នន័យជាប្រចាំ រាយការណ៍អំពីស្ថានភាពនិងលទ្ធផល​ការជួយឧបត្ថម្ភបណ្តា​មុខ​សញ្ញា​​លើ​បណ្តាញ​ព័ត៌មានបាន​រាយការ​ដល់​រដ្ឋាភិបាល។

មន្ទីរការងារ យុទ្ធជន​ពិការ​និង​សង្គមកិច្ច​បង្កើន​ការបង្ការ​និង​ប្រឆាំងនឹងជំងឺរាតត្បាត​នេះ ជាពិសេសក្នុង​មណ្ឌល​​បំប៉នសុខភាព​សំរាប់អ្នក​មាន​គុណូបការៈ​ចំពោះ​បដិវត្ត មណ្ឌល​ព្យាបាលនិងស្តារៈនីតិសម្បទាមណ្ឌលបន្សាប​គ្រឿងញៀន​ មាន​វិធានការ​បង្ការ​ជំងឺនេះ​ប្រកបដោយសុវត្ថភាព​សម្រប់​ភ្ញៀវមកទស្សនានិងសួរសុខទុក្ខសាច់ញាតិ មិន​ទទួល​មុខ​សញ្ញាថ្មី។

ចំពោះករណី​ទទួល​ជា​​បន្ទាន់ មណ្ឌល​ត្រូវសហការជាមួយ​មណ្ឌល​សុខភាព​ក្នុងតំបន់ ដើម្បី​ធ្វើ​តេស្ត រៀបចំ​កន្លែងធ្វើ​ចត្តាឡីស័ក តាម​បទបញ្ញត្តិនៃ​ការ​បង្ការ​និង​ប្រយុទ្ធនឹង​ជំងឺ​ Covid-19 ចាត់ចែងកម្មាភិបាល​និង​បុគ្គលិកប្តូរវេនគ្នា​ ដើម្បី​ថែទាំងមុខសញ្ញា ធានាសុវត្ថិភាព មិន​ឲ្យកើតឡើងនូវ​ការឆ្លងរាលដាល​ក្នុង​មណ្ឌលទាំង​នោះ។ ក្នុង​ករណី​មាន​ការ​ឆ្លង​ក្នុងមណ្ឌល​ អ្នក​គ្រប់គ្រង​មណ្ឌល​នេះ​ត្រូវទទួល​ខុស​ត្រូវទាំងស្រុង៕

© សម្ព័ន្ធអង្គការមិត្តភាពវៀតណាម