យុគសម័យ - សហគមន៍ជនជាតិវៀតណាមនៅប្រទេសឥណ្ឌូនេស៊ីបានពង្រីកស្មារតី “ជួយគ្នាទៅវិញទៅមក” មានភាពអង់អាចក្លាហាននិងក្រោកឈរឡើងក្នុងតំបន់ផ្ទះឡើងការរីករាលដាលនៃជំងឺ Covid-19។
![]() |
លោកស្រី Van Anh ទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 បន្ទាប់ពីបានព្យាបាលឲ្យជាសះស្បើយពីជំងឺនេះ |
រស់នៅទីក្រុង Jakarta នៃប្រទេសឥណ្ឌូនេស៊ីដែលជាកន្លែងមានករណីឆ្លងនិងស្លាប់ ដោយសារជំងឺ Covid-19 ជាខ្ពស់បំផុត លោកស្រី Van Anh គឺជាជនជាតិវៀតណាមម្នាក់ក្នុងចំណោមបណ្តាប្រជាជនវៀតណាមមានភាពអង់អាចក្លាហាននិងនៅតែស្នាក់នៅក្នុងតំបន់ផ្ទុះឡើងការរីករាលដាលនៃជំងឺនេះ។ ទោះបីលោកស្រី Van Anh បានគោរពវិធានការបង្ការនឹងជំងឺនេះយ៉ាងម៉ឹងម៉ាត់ក៏ដោយ បន្តែលោកស្រី Van Anh នៅតែឆ្លងជំងឺរាតត្បាត Sar- Cov 2 ដោយសារលោកស្រីរស់ក្នុងសហគមន៍មួយដែលមានប្រជាជន ៥០ %នៅទីក្រុង Jakarta ឆ្លងជំងឺ Covid-19 ក្នុងនោះមាន ៨៥ % ចំនួនអ្នកជំងឺធ្វើចត្តាឡីស័កនៅផ្ទះរបស់ខ្លួងឯង។
លោកស្រី Van Anh បាននិយាយឲ្យដឹងថា លោកស្រីមិនអាចព្យាបាលជំងឺនៅមន្ទីរពេទ្យបានទេ ពីព្រោះ៩០%នៃចំនួនមន្ទីរពេទ្យនៅទីក្រុង Jakarta ហួសចំណុះការទទួលនិងព្យាបាលអ្នកជំងឺ Covid-19។ ម៉្យាងទៀត ម្ចាស់ផ្ទះដែលលោកស្រី កំពុងជួលមិនយល់ព្រមនឹងការធ្វើចត្តាឡីស័កនៅផ្ទះទេ។ ក្នុងគ្រាលំបាកនេះ លោកស្រី Van An បានជួបសំណាង ដោយការយកចិត្តទុកដាក់និងជួយឧបត្ថម្ភរបស់សហគមន៍ជនជាតិវៀតណាមនៅប្រទេសឥណ្ឌូនេស៊ី។
![]() |
ជើងហោះហើរមួយដែលបានដឹកជញ្ជូនពលរដ្ឋវៀតណាមត្រឡប់ទៅប្រទេសវៀតណាមវៀត ដែលកំពុងគាំងស្ទះ ដោយសារជំងឺ Covid-19។ |
“ខ្ញុំទទួលបានការយកចិត្តទុកដាក់ពីសហគមន៍ជនជាតិវៀតណាម នៅប្រទេសឥណ្ឌូនេស៊ីនិងក្រុមហ៊ុនដែលខ្ញុំកំពុងធ្វើការ។ ទន្ទឹមនឹងនេះ កម្មាភិបាលនិងមន្ត្រីនៃស្ថានទូតវៀតណាមប្រចាំនៅប្រទេសឥណ្ឌូនេស៊ីបានផ្តល់យោបល់និងព័ត៌មានសំខាន់ៗ ដែលជួយខ្ញុំទាក់ទងនឹងគ្រូពេទ្យនិងមន្ទីពេទ្យ ក្នុងគ្រាលំបាកនេះ។ ក្រៅពីនោះ សហគមជនជាតិវៀតណាមនៅប្រទេសនេះពោរពេញទៅដោយភាពកក់ក្តៅ សមាជិកទាំងឡាយបានយកចិត្តទុកដាក់ ស្រឡាញ់គ្នានិងផ្ញើថ្នាំ សម្ភារៈចាំបាច់ គ្រឿងឧបភោគ បរិភោគជូនដល់ខ្ញុំ។ មនោសញ្ចេតទាំងនោះបានជួយខ្ញុំកាន់តែស្ងប់ចិត្ត ជឿជាក់និងយកឈ្នះនឹងជំងឺ Covid-19 ខ្ញុំបន្តធ្វើការនិងរស់នៅក្នុងស្ថានភាពរីករាលដាលនៃជំងឺរាតត្បាតដ៏កាចសាហាវ Covid-19។” លោកស្រី Van Anh បានចែករំលែក។ ស្ថានភាពរបស់លោកស្រី ក៏ដូចជាស្ថានភាពរបស់ជនជាតិវៀតណាមជាច្រើននាក់ដែលរស់នៅក្នុងប្រទេសឥណ្ឌូនេស៊ីនៅគ្រានោះ ផងដែរ។
![]() |
ស្ថានទូតវៀតណាមប្រចាំនៅប្រទេសឥណ្ឌូនេស៊ីសួរសុខទុក្ខតាមរយៈប្រព័ន្ធអ៊ីនធើណិតអ្នកនេសាទដែលបានចាប់ខ្លួន ក្នុងប្រទេសឥណ្ឌូនេស៊ី ក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺ Covid-19។ |
ករណីឆ្លងជំងឺ Covid-19 ចំនួន ២,៩ លាននាក់ ក្នុងនោះករណីស្លាប់ ៧៣.០០០។ ប្រព័ន្ធសុខាភិបាលឥណ្ឌូនេស៊ីបានលើសសមត្ថភាព។ ប្រទេសជាច្រើនលើពិភពលោកបានរៀបចំជើងហោះហើរ ដើម្បីដឹកជញ្ជូនពលរដ្របស់ខ្លួនវិលឋត្រឡប់ទៅស្រុកកំណើតវិញ ក្នុងនោះមានប្រេសវៀតណាម។ ដោយទិសស្លោក ផ្តោតការយកចិត្តទុកដាក់លើសហគម គាំទ្រសហគមជនជាតិវៀតណាមក្នុងតំបន់ផ្ទុះឡើងនូវការឆ្លងជំងឺនេះជាអតិបរមា។ ស្ថានទូតវៀតណាមប្រចាំនៅប្រទេសឥណ្ឌស៊ីបានអនុវត្តវិធានការគាំពារពលរដ្ឋមួយចំនួន។ លោក Dang Trong An លេខាទីពីរទទួលបន្ទុកការងារសហគមនៃស្ថានទូតវៀតណាមប្រចាំនៅប្រទេសឥណ្ឌូនេស៊ីបាននិយាយឲ្យដឹងថា “ទីមួយ ស្ថានទូតបានធ្វើការជាមួយស្ថាប័នមានសមត្ថកិច្ចឥណ្ឌូនេស៊ី ដើម្បីស្នើបណ្តាស្ថាប័នពាក់ព័ន្ធបង្កើតលក្ខខណ្ឌអំណោយផលសម្រប់ការគាំពារពលរដ្ឋវៀតណាមក្នុងភូមិសាស្ត្រឥណ្ឌូនេស៊ី ក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺនេះ។
ទីពីរ ស្ថានទូតបានរក្សាលេខទូរស័ព្ទទំនាក់ទំនងពិសេសមួយ ដើម្បីផ្តល់យោបល់នូវការងារគាំពារពលរដ្ឋ ក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺនេះ ក្នុងនោះដែលបានយល់ដឹងយ៉ាងច្បាស់នូវស្ថានភាពសហគម តាមរយៈសមាគមជនជាតិវៀណាម នៅតាមតំបន់នានា ដើម្បីជូនដំណឹងទាន់ពេលវេលា និងណែនាំពលរដ្ឋមានស្ថេរភាពក្នុងការរស់នៅ យកចិត្តទុកដាក់លើការថែទាំសុខភាព អនុវត្តយ៉ាងម៉ឹងម៉ាត់វិធានការ 5ប្រការ ។ ក្រៅពីនេះស្ថានទូតបានស្វែងយល់នូវតំរូវការរបស់ពលរដ្ឋវៀតណាម ក្នុងនោះមានបំណង់ចង់ត្រឡប់ទៅប្រទេសវៀតណាមវិញរបស់ពលរដ្ឋ។
![]() |
ប្រគល់ជូនម្ហូបអាហារចំនួន ១០០ ឈុតដល់គ្រូពេទ្យនៃមន្ទីរពេទ្យ Pasar Minggu នៅទីក្រុង Jakarta។ |
ទីបី ដោយហានិភ័យជនជាតិឆ្លងមេរោគ Sar- Cov2 ក្នុងប្រទេសនេះខ្ពស់ ដូច្នេះយើងត្រូវយល់ដឹងយ៉ាងច្បាស់លាស់នូវទន្និន័យករណីឆ្លងជំងឺ Covid-19 ហើយទំនាក់ទំនងនិងសួរសុខទុកអ្នកជំងឺ ណែនាំនិងទំនាក់ទំនងជាមួយគ្រូពេទ្យឥណ្ឌូនេស៊ីនិងវៀតណាម ដើម្បីទទួលការផ្តល់យោបល់ជាបន្ទាន់៕

vov
មតិពីមិត្តអ្នកអាន