Trending now

វៀតណាមស្វាគមន៍ចំពោះលទ្ធផលរវាងធនាគាររដ្ឋវៀតណាមនិងក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកស្តីពីគោលនយោបាយអត្រាប្តូរប្រាក់​

16:58 | 21/07/2021 យោងតាមវិទ្យុសំលេងវៀតណាម

កាលពីថ្ងៃទី ២០ ខែកក្កដាឆ្នាំ ២០២១ ឆ្លើយ នឹងសំនួររបស់អ្នកយកព័ត៌មានស្ដីពីកិច្ចព្រមព្រៀងចុះថ្ងៃទី ១៩ ខែកក្កដាឆ្នាំ ២០២១ រវាងធនាគាររដ្ឋវៀតណាមនិងក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកនោះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានលើកច្បាស់ថា៖

អាមេរិកនិងវៀតណាមឈានដល់កិច្ចព្រមព្រៀងលើសកម្មភាពរូបិយវត្ថុ អាមេរិកនិងវៀតណាមឈានដល់កិច្ចព្រមព្រៀងលើសកម្មភាពរូបិយវត្ថុ
ទុនវិនិយោគពីបរទេសចូលមកវៀតណាមទទួលបាន ១៤ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ៥ ខែដើមឆ្នាំ ទុនវិនិយោគពីបរទេសចូលមកវៀតណាមទទួលបាន ១៤ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ៥ ខែដើមឆ្នាំ
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang (រូបថត៖ baoquocte)
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang (រូបថត៖ baoquocte)

រដ្ឋាភិបាលវៀតណាមបានអបអរសាទរចំពោះលទ្ធផលជាវិជ្ជមាននៃការចរចាតាមប្រព័ន្ធវីដេអូកាលពីថ្ងៃទី ១៩ ខែកក្កដាឆ្នាំ ២០២១ រវាងទេសាភិបាលធនាគាររដ្ឋវៀតណាមលោកស្រី Nguyen Thi Hong និងរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុអាមេរិក លោកស្រី Janet Yellen ក៏ដូចជាកិច្ចព្រមព្រៀង ដែលសម្រេចបាននាថ្ងៃដដែលរវាងធនាគាររដ្ឋវៀតណាម និងក្រសួងហិរញ្ញវត្ថុអាមេរិក ទាក់ទងនឹងគោលនយោបាយអត្រាប្តូរប្រាក់។ កិច្ចព្រមព្រៀងខាងលើបានបញ្ជាក់សារជាថ្មីនូវគោលនយោបាយអត្រាប្តូរប្រាក់របស់វៀតណាមគឺស្ថិតក្នុងក្របខ័ណ្ឌគោលនយោបាយរូបិយវត្ថុរួម សមស្របនឹងទីផ្សាររូបិយប័ណ្ណបរទេសជាក់ស្ដែងនៅវៀតណាម និងការសន្យាអន្តរជាតិរបស់វៀតណាមក្នុងបញ្ហានេះ ក្នុងគោលដៅស្នូលគឺ រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ហើយមិនសំដៅបង្កើតគុនប្រយោជន៍ក្នុងការប្រកួតប្រជែងអសមភាពក្នុងពាណិជ្ជកម្មអន្តរជាតិ។

នេះគឺជាលទ្ធផលនៃដំណើរសន្ទនានិងពិគ្រោះយោបល់ប្រកបដោយប្រសិទ្ធភាពក្នុងស្មារតីសហប្រតិបត្តិការនិងការគោរពគ្នាទៅវិញទៅមករវាងស្ថាប័នពាក់ព័ន្ធនានានៃប្រទេសទាំងពីរ។ លទ្ធផលនេះក៏បានបើកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងវៀតណាមនិងសហរដ្ឋអាមេរិកលើវិស័យហិរញ្ញវត្ថុ និងរូបិយវត្ថុ សំដៅជំរុញកំណើនសេដ្ឋកិច្ច ក្រោយពីជំងឺរាតត្បាតកូវីដ ១៩។

នារយៈពេលខាងមុខ វៀតណាមនឹងបន្តរក្សាការសន្ទនាប្រកបដោយការស្ថាបនាជាមួយភាគីសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហានានាក្នុងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរ រួមចំណែកនាំទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីកាន់តែអភិវឌ្ឍន៍ប្រកបដោយស្វិភាព និងចីរភាព ដើម្បីផលប្រយោជន៍រវាងប្រជាជន និងសហគ្រាសនៃប្រទេសទាំងពីរ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី