Trending now

ខេត្ត Soc Trang គាំទ្រប្រជាជនទីក្រុង Ho Chi Minh នូវគ្រឿងឧបភោគ បរិភោគនិងសម្ភារៈចាំបាច់ចំនួន ៤០ តោន

09:02 | 22/07/2021 ឌីណា

យុគសម័យ - នារសៀលថ្ងៃទី ១៩ ខែកក្កដា គណៈកម្មការរណស្សិមាតុភូមិវៀតណាមនៃខេត្ត​ Soc Trang បានសហការជាមួយមន្ទីរ​ឧស្សាហកម្មនិងពាណិជ្ជកម្ម​ខេត្ត​​រៀបចំ​ការដឹក​ជញ្ជូន​គ្រឿងឧបភោគ បរិភោគ​និង​សម្ភារៈចាំបាច់​ ដើម្បីគាំទ្រ​ដល់​ប្រជាជន​នៅទីក្រុង​ Ho Chi Minh ដែលកំពុងស្ថិតក្នុងស្ថាន​ភាពលំបាក​ដោយសារ​ជំងឺរាតត្បាត Covid-19។

និសិ្សតមកពីប្រទេសឡាវនិងប្រទេសកម្ពុជា នៅទីក្រុង Ho Chi Minh បានជួយគាំទ្រ ដើម្បីជំនះរាល់ការលំបាកដែលបង្កឡើងដោយជំងឺ Covid-19 និសិ្សតមកពីប្រទេសឡាវនិងប្រទេសកម្ពុជា នៅទីក្រុង Ho Chi Minh បានជួយគាំទ្រ ដើម្បីជំនះរាល់ការលំបាកដែលបង្កឡើងដោយជំងឺ Covid-19
ទទួលបទពិសោធន៍តាមរយៈការទស្សនាផ្សារអណ្ដែតបែកជាប្រាំ (Nga Nam) នៅខេត្តសុកត្រាំង (Soc Trang) ទទួលបទពិសោធន៍តាមរយៈការទស្សនាផ្សារអណ្ដែតបែកជាប្រាំ (Nga Nam) នៅខេត្តសុកត្រាំង (Soc Trang)
ខេត្ត Soc Trang គាំទ្រប្រជាជនទីក្រុង Ho Chi Minh នូវគ្រឿងឧបភោគ បរិភោគនិងសម្ភារៈចាំបាច់ចំនួន ៤០ តោន

ក្បូន​រថយន្ត​ដឹក​ជញ្ជូនគ្រឿងឧបភោក បរិភោក​និង​សម្ភារៈចាំបាច់​ទៅកាន់ទីក្រុង​ Ho Chi Minh។ (រូបថត៖ Thanh Vu)

សម្ភារៈចាំបាច់និងគ្រឿងឧបភោក បរិភោក​បាន​បរិច្ចាគ​ពីស្ថាប័ន អង្គភាព​ អង្គការអាជីវកម្ម បុគ្គល ដែល​មាន​តំលៃ​ជាង​ ៦០០ លាន​ដុង ក្នុងនោះ​គណៈកម្មការរណសិរ្សមាតុភូមិវៀតណាមនៃខេត្ត​បានជួយឧបត្ថម្ភថវិកាមានតំលៃចំនួន ២៥០ លាន​ដុង ពី​មូលនិធីជួយសង្គ្រោះតាមរយៈ​ការទិញ​កសិផល​របស់ប្រជាជន​ក្នុង​ខេត្ត​ ដើម្បី​ប្រគល់ជូន​ប្រជាជន​នៅទីក្រុង Ho Chi Minh។

លោក Duong Sa Kha ប្រធាន​គណៈកម្មការ​រណសិរ្សមាតុភូមិវៀតណាមនៃខេត្ត​ Soc Trang បាន​និយាយឲ្យដឹង​ថា មុននោះ​គណៈកម្មការ​រណសិរ្សមាតុភូមិវៀតណាមនៃខេត្ត​ Soc Trang បាន​គាំទ្រ​ប្រជាជន​ទីក្រុង​ Ho Chi Minh ថវិការ​​មាន​តំលៃចំនួន ៥០០ លាន​ដុង តាមរយៈគណៈកម្មការរណសិរ្សវៀតណាមនៃទីក្រុង ដើម្បី​រួមចំណែក​ក្នុង​ការ​គាំទ្រ​ទីក្រុង​ Ho Chi Minh នេះ​ជំនះ​ការលំបាក​ដែល​បង្កដោយជំងឺរាតត្បាត​ Covid-19។

ក្នុងរយៈពេល​កន្លង​មកនេះ ស្ថាប័ន​និង​មន្ទីរគ្រប់​ជាន់ថ្នាក់ខេត្ត Soc Trang ​នឹង​បន្ត​អំពាវនាវ​ប្រជាជន​ក្រៅខេត្ត​ ដែលរួបរួមជាមួយ​ក្នុង​ការ​ប្រឆាំងន​នឹង​ជំងឺ គាំទ្រ​ដល់​ជន​រួម​ជាតិ​ជួប​ការលំបាក​ ក្នុង​ខេត្ត​ Soc Trang ។ ម៉្យាងទៀត អំពាវនាវ​អាធ្ញាធរគ្រប់ជាន់​ថ្នាក់និងប្រជាជន សំដៅ​រៀបចំ​ការ​ដឹក​ជញ្ជុន​សប្បុរសធម៌ ដើម្បីគាំទ្រ​ប្រជាជន​ទីក្រុង​ Ho Chi Minh៕

ឌីណា

baogiaothong.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ