Trending now

សម្តេចតេជោ ហ៊ុន សែន ប្រកាសជួយឧបត្ថម្ភម៉ាស់ធម្មតាចំនួន១លាន ម៉ាស់ N95 ១សែន ម៉ាស៊ីនផលិតអុកស៊ីសែន១០០គ្រឿង និងថវិកាចំនួន២០ម៉ឺនដុល្លារ ជូនដល់ប្រទេសវៀតណាម ដើ

14:15 | 19/07/2021 ហេង វុធ្ធី

កម្ពុជា ប្រកាសជួយឧបត្ថម្ភម៉ាសធម្មតាចំនួន ១លានម៉ាស ម៉ាស N95 ១សែនម៉ាស ម៉ាស៊ីនផលិតអុកស៊ីសែន ១០០គ្រឿង និងថវិកាចំនួន ២០ម៉ឺនដុល្លារអាមេរិក ជូនដល់ប្រទេស វៀតណាម ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដែលកំពុងវាយលុកយ៉ាងខ្លាំងនៅប្រទេសជិតខាងកម្ពុជានេះ។

សម្តេចតេជោ ហ៊ុន សែន ត្រូវបានអង្គការ UPF ស្នើជាបេក្ខភាពម្ចាស់ពានរង្វាន់ «សន្តិភាពស៊ុនហាក់» សម្តេចតេជោ ហ៊ុន សែន ត្រូវបានអង្គការ UPF ស្នើជាបេក្ខភាពម្ចាស់ពានរង្វាន់ «សន្តិភាពស៊ុនហាក់»
សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជាជួបសំដែងការគួរសម និងជម្រាបលា សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជាជួបសំដែងការគួរសម និងជម្រាបលា
សម្តេចតេជោ ហ៊ុន សែន ប្រកាសជួយឧបត្ថម្ភម៉ាស់ធម្មតាចំនួន១លាន ម៉ាស់ N95 ១សែន ម៉ាស៊ីនផលិតអុកស៊ីសែន១០០គ្រឿង និងថវិកាចំនួន២០ម៉ឺនដុល្លារ ជូនដល់ប្រទេសវៀតណាម ដើ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងប្រាប់អគ្គនាយកបណ្តាញព័ត៌មាន Fresh News លោក លឹម ជាវុត្ថា នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១នេះថា សម្តេចបានសម្រេចឧបត្ថម្ភថវិកា ២០ម៉ឺនដុល្លារ និងម៉ាសចំនួន ១លាន ១សែនម៉ាស់ ព្រមទាំងម៉ាស៊ីនផលិតអុកស៊ីសែន ១០០គ្រឿង ជូនទៅរដ្ឋាភិបាលវៀតណាម ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់វៀតណាម ដែលកំពុងរងការរាតត្បាតដោយជំងឺកូវីដ១៩។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឱ្យដឹងថា ម៉ាស់ដែលផ្តល់ទៅវៀតណាមនេះ មានម៉ាស់ធម្មតាចំនួន ១លានម៉ាស់ និងម៉ាស់វេជ្ជសាស្ត្រចំនួន ១០ម៉ឺនម៉ាស់។ ក្រៅពីជួយឧបត្ថម្ភម៉ាស់ និងថវិកា សម្តេចតេជោ ហ៊ុន សែន ក៏បានបន្ថែមម៉ាស៊ីនផលិតអុកស៊ីសែន១០០គ្រឿង។

សម្តេចតេជោ ហ៊ុន សែន ប្រកាសជួយឧបត្ថម្ភម៉ាស់ធម្មតាចំនួន១លាន ម៉ាស់ N95 ១សែន ម៉ាស៊ីនផលិតអុកស៊ីសែន១០០គ្រឿង និងថវិកាចំនួន២០ម៉ឺនដុល្លារ ជូនដល់ប្រទេសវៀតណាម ដើ

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការផ្តល់ជំនួយថវិកា និងម៉ាស់នេះ បង្ហាញនូវស្មារតីរួមសហការគ្នាក្នុងនាមប្រទេសជាមិត្ត ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

ប្រទេសវៀតណាមបាននិងកំពុងរងការរាតត្បាតជំងឺកូវីដ១៩យ៉ាងធ្ងន់ធ្ងរ ជាពិសេសនៅទីក្រុងហូជីមិញ។ រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ វៀតណាម បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ខ្ទង់ពាន់ជារៀងរាល់ថ្ងៃ។ គិតត្រឹមព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១នេះ វៀតណាម មានអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៤៤,១៨៦នាក់ ស្លាប់ ២២៥នាក់។

សូមបញ្ជាក់ថា កម្ពុជា ក៏ធ្លាប់បានផ្តល់ជំនួយម៉ាស់ទៅកាន់ប្រទេសឡាវ មីយ៉ាន់ម៉ា ទីម័រ និងណេប៉ាល់ផងដែរ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៕

ហេង វុធ្ធី

Freshnews/information.gov.kh

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម