Trending now

វៀតណាមអបអរសាទរសហគមន៍អន្តរជាតិចែករំលែកវ៉ាក់សាំងបង្ការកូវីដ ១៩

15:18 | 08/07/2021 យោងតាមវិទ្យុសំលេងវៀតណាម

នារសៀលថ្ងៃទី ៨ ខែកក្កដា ក្រសួងការបរទេសបានរៀបចំសន្និសិទកាសែតប្រចាំខែកក្កដា តាមប្រព័ន្ធវីដេអូដើម្បីជូនដំណឹងអំពីរាល់បញ្ហាកិច្ចការបរទេសដ៏សំខាន់ៗ ក្នុងនោះមានបញ្ហាសន្តិសុខ អធិបតេយ្យភាពកោះសមុទ្រ ក៏ដូចជាទស្សនៈរបស់វៀតណាមក្នុងការរួមដៃគ្នាឆ្លើយតបនឹងជំងឺរាតត្បាតនាបច្ចុប្បន្ន នៅលើពិភពលោកផងដែរ។

គិលានុបដ្ឋាយិកានិងគ្រូពេទ្យចំនួន ១៩ នាក់ មកពីមន្ទីរពេទ្យ ជោរៃភ្នំពេញត្រូវតែធ្វើចត្តាឡីស័ក  ដោយសារតែប៉ះពាល់ផ្ទាល់ជាមួយអ្នកជម្ងឺកូវីដ ១៩ គិលានុបដ្ឋាយិកានិងគ្រូពេទ្យចំនួន ១៩ នាក់ មកពីមន្ទីរពេទ្យ ជោរៃភ្នំពេញត្រូវតែធ្វើចត្តាឡីស័ក ដោយសារតែប៉ះពាល់ផ្ទាល់ជាមួយអ្នកជម្ងឺកូវីដ ១៩
ពង្រឹងតួនាទីនៃកិច្ចសហប្រតិបត្តិការឆានែលយោធា - ការពារជាតិនៅក្នុងក្របខ័ណ្ឌ ARF និង ADMM + ក្នុងបរិបទនៃកូវិដ - ១៩ និងក្រោយកូវិដ - ១៩ ពង្រឹងតួនាទីនៃកិច្ចសហប្រតិបត្តិការឆានែលយោធា - ការពារជាតិនៅក្នុងក្របខ័ណ្ឌ ARF និង ADMM + ក្នុងបរិបទនៃកូវិដ - ១៩ និងក្រោយកូវិដ - ១៩
អ្នកនាំពាក្យលោកស្រី Le Thi Thu Hang។​ (រូបថត៖ baoquocte)
អ្នកនាំពាក្យលោកស្រី Le Thi Thu Hang។​ (រូបថត៖ baoquocte)

នៅក្នុងសន្និសីទនេះ អ្នកនាំពាក្យលោកស្រី Le Thi Thu Hang បានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះការជួយឧបត្ថម្ភរបស់ អង្គការសហប្រជាជាតិ បណ្ដាប្រទេស អង្គការអន្តរជាតិ ក្នុងការចែករំលែកប្រភពវ៉ាក់សាំងបង្ការកូវីដ ១៩ ដល់វៀតណាម៖ “ក្នុងបរិបទ ដែលជំងឺរាតត្បាតកូវីដ ១៩ មានការវិវឌ្ឍយ៉ាងស្មុគស្មាញនោះ វៀតណាមបានអបអរសាទរ វាយតម្លៃខ្ពស់ ហើយមានបំណង់ថា បណ្ដាប្រទេស និងអង្គការអន្តរជាតិលើកត្រដែតស្មារតីសាមគ្គីគ្នា ទំនូលខុសត្រូវ បង្កើនការចែករំលែកព័ត៌មាន បច្ចេកវិទ្យា ហិរញ្ញវត្ថុ សុខាភិបាល ជាពិសេសគឺវ៉ាក់សាំង ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំង និងគ្រប់គ្រងជំងឺរាតត្បាត ហើយនាំជីវភាពរស់នៅវិលត្រឡប់មកភាពប្រត្រតីឡើងវិញយ៉ាងឆាប់ៗផងដែរ”។

នៅក្នុងសន្និសីទកាសែតនេះ ឆ្លើយសំណួររបស់អ្នកសារព័ត៌មានទាក់ទងនឹងការដែលសកលវិទ្យាល័យ Sun Yatsen (ខេត្តក្វាងចូវ ប្រទេសចិន) គ្រោងនឹងបញ្ជូននាវាសិក្សាស្រាវជ្រាវទៅធ្វើប្រតិបត្តិការខុសច្បាប់នៅប្រជុំកោះ Hoang Sa របស់វៀតណាម នោះអ្នកនាំពាក្យក្រសួងការបរទេស បានលើកច្បាស់ថា៖

“វៀតណាមមានមូលដ្ឋានគតិយុត្តិ និងភស្តុតាងប្រវត្តិសាស្ត្រយ៉ាងពេញលេញ ដើម្បីអះអាងអធិបតេយ្យភាពចំពោះប្រជុំកោះ Hoang Sa Truong Sa ក៏ដូចជាសិទ្ធិស្របច្បាប់ចំពោះដែនសមុទ្ររបស់វៀតណាម ដែលបានកំណត់ស្របតាមអនុសញ្ញាអន្តរជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) ។ រាល់សកម្មភាពសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ ដោយគ្មានការអនុញ្ញាតរបស់វៀតណាមគឺជាការរំលោភបំពានលើអធិបតេយ្យភាពរបស់វៀតណាម មិនស្របច្បាប់ ហើយត្រូវចាត់ទុកជាមោឃៈផងដែរ”៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម